ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​តប​របស់​រាជរដ្ឋាភិបាល ​៖ ការ​ព្រួយ​បារ​ម្ភ​របស់ ​UN មក​ពី​មិន​យល់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​តប​វិញ​ថា

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា UN បាន​សម្តែង​ការ​ព្រួយ​បារ​ម្ភពី​ស្ថានការណ៍​ន​យោ​យ​បាយ​នៅ​កម្ពុជា និង​ពាក់ព័ន្ធ​នឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​កំពុង​ធ្លាក់​ចុះ​យ៉ាង​រហ័ស​នោះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​តប​វិញ​ថា មក​ពី UN មិន​យល់​ច្បាស់​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

លោក ផៃ ស៊ី​ផា​ន ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ តុលា​ តាម​រយៈ​សា​រលើ​បណ្តាញ​សង្គម​ថា ​៖ « ខ្ញុំ​ជឿជាក់​ថា ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​អនុម័ត​ជា​ឯក​ច្ឆ័​ន្ធ​ពី​សំណាក់​ប្រជាជាតិ​ដែល​ជា​សមាជិក​នានា
​ដែល​បាន​ចែង​ថា ប្រជាជាតិ​មាន​សិទ្ធិ​សេរីភាព​ក្នុង​កិច្ច​សម្រេច និង​ទទួលខុសត្រូវ​នៃ​ជោគវាសនា​របស់​​ខ្លួន​។ រយៈ​កន្លង ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​តស៊ូ​យ៉ាង​ក្លៀវក្លា និង​ស្វិតស្វាញ នៃ​ដំណាក់កាល​នីមួយ​ៗ ចាប់តាំងពី​វាល​ពិឃាដ ១៩៧៩ មក រហូត​ដល់​ប​ច្ចុប្ប​ន្ន​»​។​

លោក​បន្ត​ថា ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​រយៈ​ជាង​២០​ឆ្នាំ​កន្លង​មក​ជាមួយ​និង​បរិមាណ​ចូលរួម​បោះ​ឆ្នោត មាន​កម្រិត​ខ្ពស់​នោះ ​បើ​ប្រៀបធៀប​ជាមួយ​ប្រជាជាតិ​ដទៃ​។ ទោះបី​មានការ​វិវាទ​​នៃ​លទ្ធផល​ពី​ការ​បោះ​ឆ្នោត​កន្លង​មក ពី​សំណាក់​គណបក្សប្រឆាំង​ជាមួយ​និង​ការ​ជៀត​ជ្រែក​ពី​បរទេស​យ៉ាងណា​ក៏​ដោយ កម្ពុជា​នៅ​តែ​រក្សា​បាន​សន្តិភាព សន្តិសុខ និង​វិបុលភាព​គួរ​ឱ្យ​កត់សម្គាល់ និង​មាន​មោទនភាព​ខ្ពស់​របស់​កម្ពុជា និង​ការ​ទទួលខុសត្រូវ​ជោគវាសនា​របស់​ខ្លួន​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី​រ៉ូ​ណា​ស្មី​ត អ្នក​​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​ទី​១២ តុលា លើក​ឡើង​ថា «សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ កំពុង​ធ្លាក់​ចុះ​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ​ និង​អនាគត​នៃ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»៕