ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​​ហៅ​មេ​ល្បែង​ស៊ីសង​ទាំងអស់ឱ្យ​​ធ្វើកិច្ច​សន្យា​​បញ្ឈប់​… ​​បែរ​​អ្ន​ក​ផ្គើន​​ គឺ​នៅ​តែ​​ផ្គើន

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​មេ​កន្ទុយលេខ​ដុះ​ស្លែ​ម្នាក់ និង​អ្នក​ចាក់​កន្ទុយលេខ​២​នាក់​ទៅ​ប្រគល់​ឱ្យ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ នា​រសៀល​ថ្ងៃ​ទី​១៣​តុលា នេះ ក្រោយ​ពី​មន្ត្រី​ជំនាញ​បញ្ចប់​ការ​សួរនាំ ។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ញៀន​នឹង​ល្បែង​ស៊ីសង​ទាំង​៣​នាក់​នោះ មាន​១-​ឈ្មោះ​ស៊ា​ន ជី​លាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ជា​មេ​កន្ទុយលេខ​) រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ២-​ឈ្មោះ​គៀត ស្រស់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​ជា​អ្នក​ចាក់​កន្ទុយលេខ​) រស់នៅ​ភូមិ​ចម្ការ​ប្ញ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច និង​៣-​ឈ្មោះ​ហេង រ​ដ្ឋា ភេទ​ស្រី អាយុ​៣០​ឆ្នាំ (​ជា​អ្នក​ចាក់​កន្ទុយលេខ​) នៅ​ភូមិ​ចម្កា​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ។

មន្ត្រី​ដដែល​បញ្ជាក់​ថា មេ​កន្ទុយលេខ​ដុះ​ស្លែ​ឈ្មោះ​ស៊ា​ន ជី​លាង និង​អ្នក​ចាក់​២​នាក់​ខាងលើ​នេះ ត្រូវ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ចុះ​បង្ក្រាប កាលពី​រសៀល​ថ្ងៃ​ទី​១២ តុលា ដែល​បើក​ទីតាំង​កត់​កន្ទុយលេខ​ដ៏​ធំ​នៅ​ជិត​វិមាន​សព ស្ថិត​ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះ​ស្ដេច ក្រុង​បាត់ដំបង ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​មេ​និង​កូន​កន្ទុយលេខ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន មាន​ដូច​ជា តុ កៅអី ក្ដារខៀន​កត់​លេខ​ឆ្នោត ម៉ាស៊ីន​ហ្វា​ក់​លេខ​ឆ្នោត និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

សូម​បញ្ជាក់​ថា ជាង​១​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ សមត្ថកិច្ច​តាម​បណ្ដា​ស្រុក​-​ក្រុង បាន​កោះហៅ​មេ​ល្បែងស៊ីសង​គ្មាន​ច្បាប់​គ្រប់​ប្រភេទ ឲ្យ​ចួ​ល​ខ្លួន​ទៅ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់​របស់​ខ្លួន តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយទោ អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​បាន​ជាង​១​ខែ​កន្លង​ទៅ​នេះ​។ ល្បែងស៊ីសង​គ្មាន​ច្បាប់​ទាំងនោះ មាន​ដូច​ជា​ល្បែង​អាប៉ោង បៀរ ល្បែងកន្ទុយលេខ និង​ម្ចាស់​ទីតាំង​បើក​ល្បែង​ហ្គេ​ម​អ៊ី​ន​ធើ​រ​ណេ​ត​។​ល​។ និង​។​ល​។

រហូត​មក​ទល់​ពេល​នេះ មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​អនុវត្ត​នូវ​ផែនការ​នេះ​នៅឡើយ ។ ប៉ុន្តែ​មេ​ល្បែង​មួយ​ចំនួន​ធំ ត្រូវ​គេ​សង្កេត​ឃើញ​ថា ហាក់​មិន​ទាន់​ឃើញ​មានការ​ខ្លបខ្លាច​នូវ​បទបញ្ជា ឬ​គោរព​នូវ​កិច្ចសន្យា​របស់​សមត្ថកិច្ច​នៅឡើយ​ទេ ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​នៅ​តែ​បង្ហាញ​​ពី​ទ​ង្វើ​ផ្គើន និង​សំងំ​បើក​លេង​លួចលាក់​ដដែល ។

ជា​ពិសេស​ទីតាំង​ល្បែង​ហ្គេ​ម​តាម​អ៊ី​ន​ធើ​រ​ណេ​ត និង​ល្បែង​កន្ទុយលេខ​នេះ​តែ​ម្ដង ដែល​កំពុង​រីក​រាលដាល​ខ្លាំង​ជាងគេ ដោយសារ​តែ​ម្ចាស់​ទីតាំង​បើក​ល្បែង​ទាំងនេះ អាង​ខ្សែ អាងខ្នង​សាច់ញាតិ ជា​សមត្ថកិច្ច និង​មន្ត្រី​មាន​អំណាច​ចាំ​កាង​ពីក្រោយ និង​ចាំ​អន្តរាគមន៍ ពេល​មានការ​បង្ក្រាប ដូច្នេះ​ហើយ ទើប​មេ​ល្បែង​ទាំងនេះ​មិន​ខ្លាច​ច្បាប់​សោះ ។