ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូដណ្តឹង នី មុន្នីនាថ ប្តឹង​ទារសំណងវិញ… ព្រោះចំណាយ​លើនាងច្រើន​ណាស់​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​គូ​ដណ្តឹង​​​តារា​សម្តែង​ អ្នក​នាង នី មុន្នីនាថ ដែល​ជា​អាណិក​ជន​នោះ គឺលោក អ៊ឹ​ង សូ​ឡា​ង បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​​ជា​ផ្លូវការ​ហើយ

រាជធានី​ភ្នំពេញ ៖ អតីត​គូ​ដណ្តឹង​​​តារា​សម្តែង​ អ្នក​នាង នី មុន្នីនាថ ដែល​ជា​អាណិក​ជន​នោះ គឺលោក អ៊ឹ​ង សូ​ឡា​ង បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​​ជា​ផ្លូវការ​ហើយ ដោយ​ទាមទារ​ឱ្យ​​តារា​រូប​នេះ​ ត្រូវសងជំងឺ​ចិត្ត​មក​ឱ្យ​​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​​បាន​កាត់​ផ្តាច់ទំនាក់​ទំនង​គ្នានោះ ​។ លោក អ៊ឹ​ង សូ​ឡា​ង បាន​ចាត់​ទុក នី មុន្នីនាថ ថា បាន​បោក​ប្រាក់​ខ្លួន​ ក្នុង​ពេល​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​គ្នា ដោយនៅ​ក្នុង​នោះ​ លោក​បាន​ទិញ​របស់របរ​មាន​តម្លៃ​មួយ​ចំនួន​ឱ្យនាង តែ​ដល់​ពេល​ធ្លាក់​វី​សា​ទៅ​នៅ​អា​មេ​រិ​ក​ជាមួយ​គ្នា​នោះ ត្រូវ​នាង​បាន​បដិសេធ​ចោល​ទៅ​វិញ ​។

យោង​តាម​ពាក្យបណ្តឹង​របស់​លោក អ៊ឹ​ង សូ​ឡា​ង បាន​បញ្ជាក់​ទៀតថា លោក​បាន​ស្នើ​សុំ​តុលាការ​បង្គាប់​ឱ្យ នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត​មក​លោក​ចំនួន​៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ ។ ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ ដោយ​មេធាវី​របស់​លោក អ៊ឹ​ង សូ​ឡា​ង កាលពី​ចុងខែ​កញ្ញា បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​នៃ​ការ​ទាមទារ​ខាងលើ​ ពី​ដើមចោទ​ (​អ៊ឹ​ង សូ​ឡា​ង​)​គឺ​ដោយសារ​ការ​ ដែល​បាន​ស្គាល់គ្នា​និង​ស្រឡាញ់​គ្នា​ជាមួយ​ចុង​ចម្លើយ ​(​នី មុន្នីនាថ​) ​នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​ដោយ​ច្បាស់​លាស់​​ថា នឹង​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើមចោទ​បាន​រៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ​ដោយ​មាន​ឪ​ពុក​ម្តាយ​ទាំង​សងខាង​យ៉ាង​ត្រឹមត្រូវ​ ។ នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ ​បាន​ទាមទារ​បំពាក់​ជូន​ចុង​ចម្លើយ​នូវ​គ្រឿងអលង្កា​រ​ដូច​ជា​ខ្សែ.​ក​ពេជ្រ, ចិញ្ចៀន​​ពេជ្រ និង​ក្រវិល​ពេជ្រ​ មាន​តម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ​ ។

ក្នុង​អំឡុង​ឆ្នាំ​២០១៤ ​ដល់​២០១៧​ ភាគី​ចុង​ចម្លើយ​​បានឱ្យ​ដើមចោទ​ផ្ញើ​ប្រាក់​ឱ្យ​ចុង​ចម្លើយ​ទិញ​ដី និង​រថយន្ត ពេល​នោះ​ដោយ​គិត​ថា ចុង​ចម្លើយ​ ព្រម​នឹង​ធ្វើ​ជា​ភរិយា​ស្របច្បាប់​របស់​ខ្លួន​នៅ​ថ្ងៃ​ខាង​មុខ ទើប​ដើមចោទ​បាន​ផ្ញើ​ប្រាក់​ជាង​២​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​ភាគី​ចុង​ចម្លើយ​ទិញ​ដី រថយន្ត និង​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ។ ម្យ៉ាងទៀត​ ដោយសារ​ដើមចោទ​ជា​អាណិក​ជន​រស់នៅ​សហរដ្ឋអាមេរិក ដើមចោទ​ខិតខំ​ព្យាយាម​បំពេញបែបបទ​ធានា​យក​ចុង​ចម្លើយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ចុង​ចម្លើយ​​បាន​ទទួល​វី​សា​ឲ្យ​ទៅ​អា​មេ​រិ​ក បែ​ជា​ចុង​ចម្លើយ​មិន​ទៅ​ថែម​ទាំង​លុប​ចោលការ​ភ្ជាប់ពាក្យ​រវាង​ដើមចោទ​ថែម​ទៀត​ផង ដោយ​លើក​ហេតុផល​ដើមចោទ​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែម​ជាមួយ​ចុង​ចម្លើយ ដែល​ជា​មូលហេតុ​មិន​ត្រឹមត្រូវ​នោះ​ទេ​។

​យ៉ាងណា​ក៏​ដោយ​ បន្ទាប់​ពី​ការ​ដាក់​ពាក្យបណ្តឹង​ពី​អតីត​គូ​ដណ្តឹង ​នា​ពេល​នេះ​តារា​សម្តែង​ខាង​បង្ហូរទឹកភ្នែក​នាង នី មុន្នីនាថ នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​នៅឡើយ​ទេ ។ ប៉ុន្តែ​កន្លង​មក ​ម្តាយ​របស់​ នី មុន្នីនាថ ធ្លាប់​បាន​បដិសេធ​ថា កូនស្រី​ខ្លួន មុន្នីនាថ មិន​បាន​ទៅ​បោកប្រាស់​គូ​ដណ្ដឹង​យក​លុយ​មក​ទិញ​ផ្ទះ ឡាន ដី មាស​ពេជ្រ និង​គ្រឿងអលង្ការ នោះ​ទេ​។ ចំណែកឯ​រឿង​ថា ក្រោយ​ពី​បោក​គូ​ដណ្ដឹង​​បាន​សម្រេច កូនស្រី​ខ្លួន​សុំ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង ​រឹតតែ​មិន​អាច​ទៅ​រួច​ទៀត ។    ​    ​    ​    ​    ​