ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​កម្ម​ណាស់​…​នៅ​សុខ​មិន​ចង់ ចង់​បាយ​ស្រាប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​៤​នាក់​ព្រមទាំង​ដាវ​កែ​ច្នៃ​មួយ​ដើម​

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​៤​នាក់​ព្រមទាំង​ដាវ​កែ​ច្នៃ​មួយ​ដើម​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគ​បាល​ទន្លេបាសាក់​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា​នៅ​តាម​ផ្លូវ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៧ ក្រោយ​ស្ថានទូត​សូ​វៀត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​សម្តី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំងនោះ​បាន​គឺ​មាន​ប្រជាពលរដ្ឋ​បាន​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន និង​ម្តុំ​ផ្សារ កុងតឺន័រ​ក្រោយ​ស្ថា​ត​ទូត​សូ​វៀត មាន​ក្មេង​ទំនើង​ចំនួន​២​ក្រុម​បាន​ធ្វើការ​បើក​ឆាក​ដេញ​វាយ នឹង​កាប់​គ្នា​ពាសពេញ​ផ្លូវ ដោយ​ដឹង​បែប​នេះ ពួក​គាត់​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន​៤​នាក់​ព្រមទាំង​ដកហូត​ដាវ​កែ​ច្នៃ​មួយ​ដើម​យក​ធ្វើការ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគ​បាល​ទន្លេបាសាក់ ។ នៅ​ពេល​សមត្ថកិច្ច​សាកសួរ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បានឱ្យ​ដឹង​ថា ពួក​គេ​មាន​គ្នា​បួន​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ចេញពី​ដើរ​លេង​នៅ​ម្តុំ​ណា​ហ្គា​វើ​លហើយ​គោលបំណង​ត្រលប់​ទៅ​វិញ​នៅ​ម្តុំ​ស្តុ​ប​ចំការមន លុះ​មក​ដល់​ម្តុំ​ផ្សារ​កុងតឺន័រ​ក៏​ស្រាប់តែ​មាន​បុរស​មួយ​ក្រុម​ទៀត​មាន​គ្នា​៧​ទៅ​៨​នាក់​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​សុទ្ធតែ​ម៉ាក​ឌូ​កបាន​ដេញ​វាយ​ពួក​គេ លុះ​ពួក​គេ​ភ័យ​ពេក​បាន​ជិះ​ម៉ូតូ​រត់​មក​ដល់​ក្រោយ​ទូត​សូ​វៀត​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​ទៅ ហើយ​ដាវ​កែ​ច្នៃ​មួយ​ដើម​នោះ​គឺ​មិនមែន​ជា​របស់​ពួក​គេ​នោះ​ទេ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ទៀត​ថា  ក្រុម​ម្ខាង​ទៀត​ដែល​ជិះ​ម៉ូតូ​ធន់​ធំ​ម៉ាក​ឌូ​ក​ក៏​បាន​មក​ប្រាប់​សមត្ថកិច្ច​ថា ក្រុម​ក្មេង​ទំនើង​ទាំង​៤​នាក់​នេះ​បាន ដេញ​វាយ​ពួក​គេ​ដែល​ជិះ​ម៉ូតូ​ធន់​ធំ​ហើយ​ណាមួយ​ពួក​ដែល​ជិះ​ម៉ូតូ​ធន់​ធំ​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ​គឺ​សុំ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ទៅ​បាន​ហើយ ។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួ​រួច​ក្មេង​ទំនើង​ទាំង​៤​នាក់​នោះ ព្រមទាំង​ដាវ​កែ​ច្នៃ​មួយ​ដើម​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំនុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕