ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយលោក សាម អ៊ីន និងលោក សែម ហាក់ ចាកចេញ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញអ្នកជំនួសថ្មី

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉េង វីរៈ ជាប្រធាន បានប្រកាស​ពីការ​សម្រេចជ្រើសតាំង៖ ១. លោក សេក…

ភ្នំពេញ៖ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉េង វីរៈ ជាប្រធាន បានប្រកាស​ពីការ​សម្រេចជ្រើសតាំង៖ ១. លោក សេក សុខា ជាប្រធានគណៈកម្មាធិការនាយកស្តីទី ជំនួសលោក សាម អ៊ីន និង២. លោក វ៉ៃ ឡងឌី ជាអគ្គលេខាធិការ ជំនួស​លោក សែម ហាក់​។

លោក សាម អ៊ីន ​និងលោក សែម ហាក់ បានចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទៅចូលរួម​នយោបាយជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​។ ក្នុងនោះ លោក សាម អ៊ីន ដែលមានសញ្ញាបត្របណ្ឌិតផ្នែកព្រៃឈើ មកពីអាល្លឺម៉ង់ ត្រូវបាន​តែងតាំង​ជារដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន។ រីឯលោក សែម ហាក់ ត្រូវបានតែងតាំង​ជាអនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។

សូមរម្លឹកថា កាលពីចុង​ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត ខាងកសិកម្ម យ៉ង់ សាំងកុមារ ជាអតីត​ប្រធានគណៈកម្មាធិការនាយក​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន​ទៅចូលរួម​នយោបាយ​ជាមួយគណបក្ស​ប្រជាជនកម្ពុជា។ លោកបណ្ឌិត យ៉ង់ សាំងកុមារ ត្រូវបានតែងតាំង​ជារដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៥ ដោយ​មេដឹកនាំអង្គការ​សង្គមស៊ីវិល​​មួយ​ចំនួន រួមមាន លោក យ៉េង វីរៈ លោក យ៉ង់ សាំងកុមារ លោក កែម ឡី និងលោក សាម អ៊ីន ជាដើម​។ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន បានចូលរួម​ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ ការបោះឆ្នោត​ជាតិ ឆ្នាំ២០១៨ រួមទាំង​ការបោះឆ្នោត​​ឃុំ​សង្កាត់ ឆ្នាំ២០២២​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ