ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់… គាត់​មកស្ទូចត្រី​នៅ​បឹង​ដង្គៀប​​ក្តាម​នេះ​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា មានការភ្ញាក់​ផ្អើល​មួយ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា មានការភ្ញាក់​ផ្អើល​មួយ​ ក្រោយពីគេបាន​ប្រទះឃើញ​សាកសព​បុរសម្នាក់​អណ្តែត​នៅ​​ក្នុង​បឹង​ដង្គៀប​ក្តាម កាលពី​វេលា​ម៉ោង០​៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នេះ ស្ថិតក្នុងភូមិ​ទំពូង​ត្បូង ឃុំ​តា​ពូ​​ង ​ស្រុក​ថ្មគោល ខេត្ត​បាត់​ដំ​បង ។ ​

សេចក្តីរាយការណ៍​បន្តថា​ សាកសព​ជនរងគ្រោះ​​ត្រូវ​បានស្គាល់​​​ឈ្មោះ​អ៊ុយ តិច ​​អាយុ​៣៨​ឆ្នាំ មានស្រុកកំណើត​​នៅ​​ភូមិ​សាលា​កន្សែង សង្កាត​ស្វាត​​ដង្គំ ក្រុង​​សៀមរាប ខេត្ត​សៀម​រាម ​។

ទោះបីជាយ៉ាងណា គ្មានអ្នក​ដឹងពី​មូលហេតុ​ ដែល​គាត់​លង់​ទឹកស្លាប់​​នេះទេ គ្រាន់តែ​គ្រួសារបាន​ប្រាប់​ថា គាត់​​បាន​មកបឹង​នេះ​ដើម្បី​ស្ទូច​ត្រី កាលពីថ្ងៃទី១២ តុលា ម្សិលមិញ តែ​អត់​ឃើញគាត់ត្រឡប់ទៅផ្ទះវិញទេ ​ដោយបាន​នាំគ្នា​តាមរកដែរ​ ប៉ុន្តែ​រកមិនឃើញ ។ លុះ​ព្រឹក​ថ្ងៃទី១៣ តុលា នេះ ស្រាប់តែ​សាកសព​បាន​អណ្តែត​ឡើងតែម្តង​ ។