ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡា​អូ​ឡាំ​ពិ​ក ​និង​មិន​អូ​ឡាំ​ពិ​ក​មាន​សារសំខាន់​បែប​ណា?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ​មាន​មនុស្ស​ជា​ច្រើន​កាន់តែ​និយម​ចូល​ចិត្ត​លេង​កីឡា ព្រោះតែ​យល់​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ​មាន​មនុស្ស​ជា​ច្រើន​កាន់តែ​និយម​ចូល​ចិត្ត​លេង​កីឡា ព្រោះតែ​យល់​ឃើញ​ថា ការ​លេង​កីឡា​នាំ​មក​នូវ​សុខភាព​ល្អ បញ្ញា​ឈ្លាសវៃ ស្មារតី​រឹង​មាំ កម្លាំង​មាំមួន ។ មិនតែប៉ុណ្ណោះ​ការ​លេង​កីឡា​នាំ​មក​នូវ​សុខ​សន្តិភាព សាមគ្គីភាព និង​មិត្តភាព មិន​ថា​កីឡា​ប្រភេទ​ណា​ទេ គឺ​សុទ្ធតែ​ផ្ដល់​ប្រយោជន៍​ល្អ​ដូច​គ្នា ។ ប៉ុន្តែ​កីឡា​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ​កីឡា​អូ​ឡាំ​ពិ​ក និង​មិន​អូ​ឡាំ
ពិ​ក ។ ពលរដ្ឋ​ខ្មែរ​យើង​ភាគតិច​ណាស់​ដែល​ស្គាល់​ប្រភេទ​កីឡា​ទាំង​ពីរ សូ​ម្បី​តែ​អ្នកកីឡា​ខ្លះ​ក៏​មិន​ទាន់​ស្គាល់​កីឡា​បែប​ណា​ជា​កីឡា​អូ​ឡាំ​ពិ​កដែរ ហើយ​ក៏​មិន​ទាន់​ដឹង​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក វា​មាន​សារៈសំខាន់​បែប​ណា​នោះ​ទេ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​ឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាលរដ្ឋបាល​កីឡា កាលពី​ថ្ងៃ​ទី​១១ តុលា កន្លង​មកនេះ​ថា កីឡា​អូ​ឡាំ​ពិ​ក គឺជា​ប្រភេទ​កីឡា​ដែលមានការ​ពេញ​និយម និង​មានការ​ទទួលស្គាល់ដោយ​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​(​ជិត​៨០​ប្រទេស​) និង​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ទៀត​ផង​។

ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​វិញ​នោះ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយគេ​រៀបចំ​ធ្វើ​រយៈពេល​៤​ឆ្នាំ​ម្ដង ។ មិនតែប៉ុណ្ណោះ​គ្រប់​ប្រភេទ​កីឡា​ដែល​ត្រូវ​ចូលរួម​ប្រកួត​ត្រូវ​តែ​ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​ដើម្បី​បាន​សិ​ទិ្ធ​ចូលរួម​ប្រកួត ។ មាន​តែ​កីឡាហែលទឹក និង​កីឡាអត្តពលកម្ម​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ដោយ​ស្វ័យប្រវត្តិ ព្រោះ​គេ​យល់​ថា កីឡា​ទាំង​ពីរ​ប្រភេទ​នេះ​មាន​អាទិភាព​ជាងគេ​។

ម្យ៉ាងវិញទៀត ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក គឺជា​ចលនា​មួយ​ដ៏​សំខាន់​សម្រាប់​កីឡា​ដែល​មិនមែន​អូ​ឡាំ​ពិ​ក បើ​មិន​មានការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​កក៏​មិន​អាច​ដំណើរការ​សកម្មភាព​របស់​គេ​បានដែរ ។ បាន​ន័យ​ថា រាល់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក គឺ​ត្រូវ​បាន​គណៈកម្មការ​កីឡា​មិន​អូ​ឡាំ​ពិ​ក​អនុវត្ត​តាម ដូច​ជា​ការ​ប្រកួត​នៅ​តាម​បណ្ដា​ប្រទេស​និង​តំបន់ ដោយ​បាន​ប្រមូលផ្ដុំ​ទៅ​ដោយ​កីឡា​ជា​ច្រើន​ប្រភេទ និង​បាន​ដាក់​ឈ្មោះ​ជា​ពានរង្វាន់​ផ្សេង​ៗ​គ្នា​តាមតែ​អាច​ធ្វើ​ទៅ​បាន ។

ឧទាហរណ៍​ដូច​ជា​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់ដូ​ស្ទីល ITF កម្រិត​ពិភពលោក​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ដែល​ទើបតែ​បញ្ចប់​ទៅ​កាលពី​ពេល​ថ្មី​នេះ ។ ប៉ុន្តែ​កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល WTF របស់​កូរ៉េ​ខាងត្បូង​បាន​ចូល​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ករួច​ហើយ ។ វីរ​កីឡាការិនី ស៊ន សៀវ​មុ​ី ដែល​មានឱកាស​បាន​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​នៅ​ទីក្រុង RIO ប្រទេស​ប្រេ​ស៊ី​លឆ្នាំ​មុន​គឺ​សុទ្ធតែ​ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​ដណ្ដើម​សិទ្ធិ​ទើបបាន ។ មិន​ដូច​ប្រភេទ​កីឡា​មិន​អូ​ឡាំ​ពិ​ក​នោះ​ទេ អ្នក​ណា​ក៏​អាច​ចូលរួម​ប្រកួត​បាន​ដែរ ៕