ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ម៉ូតូ​ទិញ​បារី​មិន​ទាន់​បាន​ទិញ​ផង​រត់​ដេញ​ម៉ូតូ​វិញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទិញ​បារី​មិន​ទាន់​បាន​ទិញ​ផង​ត្រូវ​ជនសង្ស័យ​លួច​យក​ម៉ូតូ​ជិះ​រត់គេច​ទាំង​ភ័យ​ស្លន់ស្លោ

រាជធានី​ភ្នំពេញ  ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទិញ​បារី​មិន​ទាន់​បាន​ទិញ​ផង​ត្រូវ​ជនសង្ស័យ​លួច​យក​ម៉ូតូ​ជិះ​រត់គេច​ទាំង​ភ័យ​ស្លន់ស្លោ​ទៅ​បុក​របង​ផ្ទះ​លក់​គុយទាវ​ធ្វើ​ឲ្យ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​ម៉ូតូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​មុខ​តូប​ម្ចាស់​ឈ្មោះ គ​ន្ធា ស្ថិត​នៅ​ភូមិ​ត្រពាំង​អ​រក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ផុល ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​អ​រក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​មិន​បានសំរេច​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ សៀមរាប ១M-៩៩៦៣ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើត​រូប​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​បារី​នៅ​តូប គ​ន្ធា ស្ថិត​នៅ​ភូមិ​កើតហេតុ​ខាងលើ​លុះ​ជិះ​ម៉ូតូ​មក​ដល់​មុខ​តូប​ហើយ​គាត់​បាន​ចុះ​ពីលើ​ម៉ូតូ​ដោយ​មិន​បាន​ដក​កូនសោ​ចេញពី​ម៉ូតូ​ទេ រួច​បាន​ដើរទៅ​ទិញ​បារី ខណៈ​មិន​ទាន់​បាន​ទិញ​បារី​ផង ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ា​កមក​ដល់​មាន​ជនសង្ស័យ​ម្នាក់​ចុះ​ពីលើ​ម៉ូតូ​ហើយ​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​តែ​ម្តង​ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ហើយ​ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

តាម​ប្រភព​ពី​លោកនាយ​ប៉ុ​សិ៍្ត​ឪឡោក​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ជន​រង​គ្រោះ​ប្តឹង​ភ្លាម​ពួក​គាត់​បាន​ចេញ​ប្រ​ត្តិ​បត្ត​ការ​ហើយ​បាន​ទាក់ទង​ទៅ​កំលាំង​ប៉ុ​សិ៍្ត​ដែល​នៅ​ជិត​ប៉ុ​សិ៍្ត​របស់​គាត់​ដែល​ស្ថិត​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្ទាប់​មក​ក៏​បានឃើញ​ជនសង្ស័យ​បើក​ម៉ូតូ​រត់​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​បេតុង​ជិត​វត្ត​ពោធិ៍​វ័​ន្ត ហើយ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​នៅ​ជិត​វត្ត​ពោធិ៍​វ័​ន្ត​រួច​បាន​បើក​រត់​បន្ត​ទៀត លុះ​បើក​មក​ដល់​ផ្លូវកែង​ភូមិ​ត្រពាំង​អណ្តូង​ហៅ​ភូមិ​ប៉ម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជិះ​ទៅ​បុក​របង​ដែក​របស់​អ្នកលក់​ស៊ុប​គុយទាវ​នៅ​ភូមិ​ត្រពាំង​អណ្តូង​បណ្តាល​ឱ្យ​ខូច​អស់​២​ផ្ទាំង​ក៏​ទុក​ម៉ូតូ​ចោល​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ជន​រង​គ្រោះ និង​ម៉ូតូ​យក​ទៅ​សួរនាំ​នៅ​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​ឪឡោក​ហើយ​ធ្វើ​លិខិត​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ ៕