ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ក្របួច​បាន​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​មុខសញ្ញា​គ្រឿងញៀ.ន​២​នាក់

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ធំ ល្បាត​តាម​មូលដ្ឋាន​បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​ម្នាក់ កាលពី​វេលា​ម៉ោង​០៨​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧

ខេត្តកណ្តាល ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ធំ ល្បាត​តាម​មូលដ្ឋាន​បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់ កាលពី​វេលា​ម៉ោង​០៨​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ខណៈ​មុខសញ្ញា​ម្នាក់​នេះ និង​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​រួច កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ។

មុខសញ្ញា​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឈ្មោះ ស៊ុំ បាស់​ស្កា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​រួច​ឈ្មោះ ស៊ុំ យ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ជិះ​ម៉ូតូ​ដើរ​ល្បាត​តាម​មូលដ្ឋាន​ដូច​សព្វដង លុះ​មក​ដល់​ចំណុច​ភូមិសាស្ត្រ​ខាងលើ ក៏​ប្រទះ​ឃើញ​មុខសញា​ទាំង​២​នាក់​នេះ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នៅ​ត្រង់​ច្រក​ផ្លូវ​ចូល​ទៅ​ស្រះ​ចិញ្ចឹម​ត្រី​មួយ​កន្លែង កម្លាំង​ក៏​ធ្វើការ​ព័ទ្ធ​ស្ទាក់​ចាប់ខ្លួន​បាន​ម្នាក់ រត់​រួច​ម្នាក់ ហើយ​ធ្វើការ​ឆែកឆេរ​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ធំ ដែល​ជន​នេះ​បោះ​ចូល​ទៅ​ក្ន​ង​ស្រះ​ទឹក​ចិញ្ចឹម​ត្រី តែ​ត្រូវ​កម្លាំង​ឃើញ​ទាន់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ ស៊ុំ បាស់​ស្កា បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ត​កិច្ច​ថា ថ្នាំ​ញឿ​ន​នេះ គឺ​រូបគេ និង​ប្អូនជីដូនមួយ​ឈ្មោះ ស៊ុំ យ៉ា ដែល​រត់គេច​ខ្លួន​នោះ បាន​ទិញ​ពី​ឈ្មោះ ព្រឹម (​មិន​ស្គាល់​ត្រកូល​) អាយុ​ប្រហែល​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ថ្នាំ​ញៀន មាន​ទីលំនៅ​ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ដើម្បី​យក​មក​ចែកចាយ​បន្ត ។ យោង​តាម​ចម្លើយ​សារភាព និង​វត្ថុ​តាង ត្រូវ​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​បន្ត​តាម​នីតិវិធី ៕