ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​កាំភ្លើងនោះ​… ក្រោយ​​លបបា.ញ់​​ប្រហារគេ​នៅមុខ​ផ្ទះ​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​ស្នងការ​ខេត្ត រួម​​ជាមួយ​កម្លាំង​នគរបាល​ស្រុក

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​ស្នងការ​ខេត្ត រួម​​ជាមួយ​កម្លាំង​នគរបាល​ស្រុក បាន​ធ្វើការ​ស្រាវជ្រាវ​​រហូត​ឃាត់​ខ្លួន​​ជនសង្ស័យ​២​​នាក់ ក្នុង​ករណី​ប៉ុនប៉ង​មនុស្សឃាត ដោយ​​យក​កាំភ្លើង​ខ្យល់​​​បាញ់ទៅ​​បុរស​ម្នាក់​ បណ្តាល​ឱ្យ​រង​របួសធ្​ងន់ ​ដែល​​ហេតុ​ការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​០៩ និង​៣​០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ តុលា ស្ថិត​នៅ​ចំណុច​បឹង​ព្រះ​ពន្លៃ ក្នុងភូមិ​គោ​គរ​ការ ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​សង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ផៃ វិត ហៅ​ឡោះ អាយុ​២៣​ឆ្នាំ (​ជា​ម្ចាស់​កាំភ្លើង​​និង​ជា​អ្នក​បាញ់​) និង​ម្នាក់​ទៀត ​ឈ្មោះ​នៅ ប្រុស ហៅ​ណុ​យ អាយុ​១៩​ឆ្នាំ ជា​អ្នកសមគំនិត ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​​​កើត​ហេតុ ។ ដោយឡែក ​ជន​រង​​គ្រោះ​ឈ្មោះ​រ៉េ​ត ឈៀ​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ បាន​រង​របួស​ត្រង់​ក្រោម​ក្លៀក​ខាងស្តាំ​១​គ្រាប់ កំពុងសម្រាកព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ។ ​កម្លាំង​បាន​ដកហូត​​​វត្ថុ​តាងពីជនសង្ស័យ​​​មាន​កាំភ្លើង​ខ្យល់​១​ដើម និង​គ្រាប់​5 ។

ប្រភព​​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ពួកគេ​​បាន​​សារភាពថា ដោយសារ​តែ​គេ​មាន​​គំនុំ​ខ្លាំង​ជាមួយ​ជន​រង​​គ្រោះ ទើប​​ចង់សម្លាប់ ដោយ​​ទៅ​លួច​​បាញ់​ជន​រង​​គ្រោះ​ក្នុង​ពេល ​ដែល​កំពុង​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​តែ​ម្នាក់​ឯង ។