ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លេង​បុក​ពីក្រោយ​ទាំង​កំរោល​ចឹ​ង មានអី​នៅ​ទៀត !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​លេង​ផ្ទះ​បងប្អូន​គោលបំណង​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​លេង​ផ្ទះ​បងប្អូន​គោលបំណង​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ លុះ​ធ្វើ​ដំណើរ​ដល់​ពាក់កណ្ដាល​ផ្លូវ​ក៏​ស្រាប់តែ​មាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​បាន​បើក​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ នៅចំណុច​ផ្លូវ​៦០​ម៉ែត្រ កែង​នឹង​ផ្លូវ​ទំនប់​៧​មក​រា ភូមិ​គោក​រលួស  សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​មានឈ្មោះ គួ​ច រឹទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ  ស្នាក់​នៅ​ភូមិ​ព្រែក​តា​បៅ ស្រុក​ពាម​ជ ខេត្តព្រៃវែង ជា​អ្នក​បើក​ម៉ូតូ រង​របួស​រយះ​កែងជើង​ខាងឆ្វេង ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​មិន​បានឱ្យ​ដឹង​ឈ្មោះ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ពីរ​នាក់​មិនដឹង​ថា មាន​គោលបំណង​ទៅ​ណា​នោះ​ទេ​គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១D-៤៥៦៣ ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ​អ្នក​បើក​ម៉ូតូ​បាន​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​ទំនប់​៧​មក​រា ស្រប​ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​រថយន្ត​ប្រភេទ​យី​ឌុ​ប ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៥៥៣៦ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ហើយ​រថយន្ត​នោះ​បាន​បត់​ឆ្វេង​ស្របគ្នា​ជាមួយនឹង​ម៉ូតូ​ទើប​បណ្ដាល​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​និង​ម៉ូតូ​ដែល​ជិះ​ដោយ​បុរស​២​ពីរ​នាក់​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​ដួល​អូស​ចូល​ក្រោម និង​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​រយះ​កែងជើង​ខាងឆ្វេង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​ព្យាបាល​របួស​នៅ​គ្លិ​និក​ឯកជន ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​រង​របួសរ​លាត់ដៃរ​លាត់ជើង​មិន​បាន​ទៅ​មន្ទី​ត​ពេទ្យ​នោះ​ទេ  រីឯ​ម៉ូតូ​វិញ​រង​ការ​ខូចខាត​វៀច​មួយ​កំណាត់​ខាងក្រោយ​គៀប​ជាប់​ក្រោម​រថយន្ត ។ ដោយឡែក​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​បន្តិចបន្តួច ហើយ​ភ្លាម​នោះ​ដែរ​អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ 

ក្នុង​ហេតុការណ៍​នេះ​ដែរ បើ​តាម​ការ​បញ្ជាក់​ពី​ជន​គ្រោះ​ដែល​រង​របួសស្រាល​បានឱ្យ​ដឹង​ថា ពួក​គាត់​មាន​គ្នា​២​នាក់​បាន​ចេញពី​លេង​ផ្ទះ​បងប្អូន​នៅ​ម្តុំ​បុរី​ពិភព​ថ្មី​ផ្លូវ​ព្រៃ​ស ហើយ​គោលបំណង​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​នៅ​ខេត្តព្រៃវែង លុះ​ពួក​គាត់​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ក៏​ស្រាប់តែ​មាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​បាន​បើក​មក​បុក​ម៉ូតូ​របស់​គាត់​ចំ​ពីក្រោយ​ទាំង​កំរោល​តែ​ម្តង​ទៅ  ។  ក្រោយ​ពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​រង​ចាំ​ធ្វើការ​ដោះស្រាយ ៕