ខេត្តបាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៤នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី១១ តុលា ខណៈពួកគេសម្ងំលាក់ខ្លួននៅតាមផ្ទះរៀងៗខ្លួននៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ ក្រោយពីចេញប្រព្រឹត្តអំពើចោរកម្មក្នុងខេត្តចំនួន៣ និងធ្វើសកម្មភាពជាលើកចុងក្រោយនៅស្រុកថ្មគោល។ លោក ឡាច វ៉ាន់ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ក្រុមជនសង្ស័យទាំង៤នាក់នោះមាន ១,ឈ្មោះ អាង សុខហ៊ាង អាយុ១៦ឆ្នាំ ២,ឈ្មោះ រឿន ពិសិទ្ធ អាយុ១៨ឆ្នាំ ៣,ឈ្មោះ ឆេង សុខជា អាយុ១៧ឆ្នាំ និង៤,ឈ្មោះ លី មករា អាយុ១៩ឆ្នាំ ជនទាំង៤នាក់នេះរស់នៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ។
លោក ឡាច វ៉ាន់ បានប្រាប់ថា ជនសង្ស័យវ័យក្មេងទាំងនេះ និងបក្ខពួកមួយចំនួនទៀត គឺជាមុខសញ្ញាជិះម៉ូតូធ្វើសកម្មភាពបន្លំលួចយកទូរស័ព្ទតាមហាង តាមបណ្ដាខេត្តនានា។ ប៉ុន្តែត្រូវអស់លក្ខណ៍បន្ទាប់ពីធ្វើសកម្មភាពលើកចុងក្រោយនេះ កាលពីរសៀលថ្ងៃទី០៦ តុលា នៅហាងលក់ទូរស័ព្ទមួយកន្លែង នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ដែលមានម្ចាស់ឈ្មោះង៉ែត សុខនី ស្រីអាយុ២៧ឆ្នាំ។ លោកបានបញ្ជាក់ថា ក្រុមនេះបានធ្វើជាសួររកទិញទូរស័ព្ទដៃម៉ាកល្បីៗ លុះពេលម្ចាស់ហាងយកទូរស័ព្ទឲ្យមើលឆក់ឱកាសកាន់រត់ឡើងជិះម៉ូតូគេចបាត់ស្រមោលតែម្ដង។
ប៉ុន្តែក្រោយពីទទួលបានបញ្ជាពីលោកមេបញ្ជាការខេត្ត ទើបកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពេលកើតហេតុ៥ថ្ងៃ តែនៅមានបក្ខពួកក្រុមនេះប៉ុន្មាននាក់ទៀតកំពុងគេចខ្លួន។ បើតាមការបំភ្លឺពីម្ចាស់ហាងលក់ទូរស័ព្ទឈ្មោះ ង៉ែត សុខនី បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុពេលខ្លួនកំពុងលក់ទូរស័ព្ទ ស្រាប់តែមានជន២នាក់ជិះម៉ូតូម៉ាកMSX បានចុះទៅសួររកទិញទូរស័ព្ទសេរីទំនើប។ គាត់និយាយថា គ្រានោះគាត់បានយកទូរស័ព្ទម៉ាក iPhone 5s ឲ្យមើល តែនៅពេលខ្លួនរវល់ងាកទៅយកខ្សែកាស់ ស្រាប់តែក្រុមនេះឆក់យកទូរស័ព្ទនោះរត់ឡើងជិះម៉ូតូចេញទៅបាត់ ទើបមានការផ្អើលឆោឡោតែម្ដង តែក្រុមចោរនោះបានជិះគេចខ្លួនបាត់ស្រមោលទៅហើយ។
ក្រោយពីត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់យកមកសួរនាំ ក្រុមជនសង្ស័យទាំង៤នាក់នេះបានសារភាពថា ពួកខ្លួននៅមានគ្នាច្រើនទៀត ដែលតែងជិះម៉ូតូដើរធ្វើសកម្មភាពបែបនេះ។ ក្រុមនេះបានអះអាងប្រាប់សមត្ថកិច្ចថា ក្រុមខ្លួនធ្លាប់ដើរប្រព្រឹត្តអំពើចោរកម្មបែបនេះក្នុងខេត្តចំនួន៣ គឺខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តពោធិសាត់ តែខេត្តដែលក្រុមខ្លួនធ្វើសកម្មភាពញឹកញាប់ជាងគេ គឺខេត្តបន្ទាយមានជ័យ។ ពួកគេបានបញ្ជាក់ថា ក្រោយពីលួចបានទូរស័ព្ទស៊េរីទំនើបៗទាំងនោះ ខ្លួនបានយកទៅលក់បន្តនៅតាមហាង ឬតាមទីតាំងទទួលទិញ ឬទទួលបញ្ចាំនៅក្នុងក្រុងបាត់ដំបង ឬនៅខេត្តដទៃទៀត។
ជាមួយនឹងការឃាត់ខ្លួនក្រុមចោរដៃស្អិតទាំង៤នាក់នេះ លោក ឡាច វ៉ាន់ បាននិយាយថា មន្ត្រីជំនាញដកហូតវត្ថុតាងបានមួយចំនួន ដែលក្រុមនេះលួចបានហើយយកទៅលក់បន្ត។ វត្ថុតាងមួយចំនួនដែលរកឃើញ គឺមន្ត្រីជំនាញបានប្រគល់ជូនម្ចាស់ដើមវិញហើយ។ ដោយឡែកក្រុមជនដៃដល់ មន្ត្រីជំនាញបានសាកសួរបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈលោកមេបញ្ជាការខេត្តក៏បានចេញបញ្ជាឲ្យកម្លាំងជំនាញតាមប្រមាញ់បក្ខពួកក្រុមនេះមួយចំនួនទៀត ដែលកំពុងសម្ងំលាក់ខ្លួន៕
រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា បន្ទាប់ពីស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ និងរង្វង់មូលចោមចៅស្ថាបនារួច បញ្ហាកកស្ទះចរាចរនឹង...
ខេត្តកំពង់ចាម ៖ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែល រស់នៅតំបន់ដាច់ស្រយាល អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន កាលពីព្រឹក...
ខេត្តកំពង់ធំ ៖ សមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ កាលពីវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី២២ មេសា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីបទរំលោភសេពសន្ថវៈលើក្មេងស្រីជា...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណ:កម្មការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា...
ការបើកបររថយន្ត មិនមែនគ្រាន់តែជាការធ្វើដំណើរចេញពីចំណុចមួយទៅកាន់ចំណុចមួយទៀតនោះទេ ប៉ុន្តែសំខាន់គឺត្រូវទៅដល់គោលដៅយ៉ាងមានសុវត្ថិភាព។ គេតែងប្រទះឃើញ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញលិខិតជាផ្លូវការរបស់កូនប្រុសពៅលោកគង់ គាំ គឺលោក គង់ម៉ូនីកាប្រកាស និងអំពាវនាវបង្កើតគណបក្សឆន្ទៈខ្មែរភ្លាមក្រុមប្រឆាំងនៅក្រៅប្រ...
រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលបក្សកាន់អំណាចបានប្រកាសស្វាគមន៍ ចំពោះការបង្កើតគណបក្សឆន្ទៈខ្មែរបង្កើតឡើងដោយកូនប្រុសលោកគង់ គាំអតីតមន្ត្រីជាន់ខ្ពស់...
ខេត្តតាកែវ ៖ ការវាយកម្ទេចចោលរូបសំណាកផ្ការំដួល ដែលទើបស្ថាបនានៅរង្វង់មូលខាងកើតវិមានឯករាជ្យ បានបង្កឱ្យមានការងឿងឆ្ងល់ពន់ពេកដល់មជ្ឈដ្ឋានមហាជនទូទៅ និងចោទជា...
ខេត្តកំពង់ឆ្នាំង ៖ «ក្នុងនាមគណៈបក្សប្រជាជនកម្ពុជាក៏ដូចជា សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្ស មិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ...
រាជធានីភ្នំពេញ ៖ ស្រវឹងស្រាបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទទៅបុករថយន្តម៉ែកសឺដេសហើយមិនព្រមសុំទោសទេអាងជិះរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បង្កឲ្យកកស្ទះ...
ខេត្តត្បូងឃ្មុំ ៖ រថយន្តបែន១គ្រឿងម៉ាកហ៊ីយ៉ានដាយចំណុះ៥តោន ពាក់ផ្លាកលេខ កំពង់ចាម ៣A-២២១៩ ដោយបានបើកបរលឿនទៅបុកម៉ូតូ១គ្រឿងម៉ាកវ៉េវក្នុងទិសដៅបញ្ច្រាសគ្នានៅ...
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបសង្សារត្រលប់មកផ្ទះវិញហើយក៏ត្រូវបានក្រុមចោរប្រដាប់អាវុធមួយក្រុមធ្វើការសកម្មភាពភ្ជង់ប្លន់យកម៉ូតូបាន...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបើកររថយន្តបង្កមួយគ្រឿងម៉ាក PORSCHE បើកបរក្នុងល្បឿនយ៉ានលឿនរេចង្កូតទៅបុកម៉ូតូឡាំម៉ាតាចំនួន២គ្រឿង និងរទេះលក់បបរនៅមុខ...
ក្រោយពីបានតាមដានព្យាករណ៍អាកាសធាតុរួចមក ឃើញថាអាចនឹងមានឥទ្ធិពលខ្លាំង ៖បើទឹកជំនាន់មែននោះ សូមឲ្យបងប្អូនត្រៀមទុកជាមុន ចំពោះខេត្តក្រុងមួយចំនួន ៕
រាជធានីភ្នំពេញ ៖ រឿងនារីខារ៉ាអូខេខ្មែរម្នាក់ ដែលមិនព្រមអី...អី...ជាមួយភ្ញៀវចិនមួយក្រុម ហើយត្រូវថៅកែចិនស្ទុះទៅចាប់ទាត់ធាក់ស្ទើរកំពុបនោម ដែលកោះសន្តិភាពបាន...
រាជធានីភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញបានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះថា អាវុធហត្ថរាជធានីភ្នំពេញនឹងសហការណ៍ជាមួយមន្ទីរជំនាញផ្នែកសុខាភិបាលដើម្បី «...
រាជធានីភ្នំពេញ ៖ ខណៈកម្លាំងពលកម្មក្នុងប្រទេសកម្ពុជានៅមានតម្លៃទាបជាងបណ្ដាប្រទេសមួយចំនួន និងស្របពេលដែលធនធានជំនាញក៏អាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសទាំងនោះ...
ខេត្តក្រចេះ ៖ អំពើហិង្សានឹកស្មានមិនដល់មួយព្រោះតែរឿងបាត់ពងមាន់ក្នុងសំបុកបាន កើតជាទំនាស់រវាងឪពុកបង្កើត និងកូនប្រុសបង្កើត ក្លាយជាហិង្សាយ៉ាងចាស់ដៃដោយប្រើ...
ខេត្តស្វាយរៀង ៖ សាច់ញាតិអ្នកធំម្នាក់បានដាក់ដាយយកត្រីនៅព្រែកទន្លេវ៉ៃគោ ជាប់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ពោធិតាហោ ក្រុងស្វាយរៀង គ្មានសមត្ថកិច្ចណាហ៊ានបើកភ្នែកមើល...
យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា Apple អាចនឹងចេញលក់ទូរស័ព្ទ iPhone ចំនួន២ប្រភេទដែលប្រើប្រាស់អេក្រង់ OLED ។ ប៉ុន្តែការលក់ទូរស័ព្ទ iPhone X ធ្លាក់ចុះបានធ្វើឲ្យក្រុមហ៊ុន...