ស្ត្រី​ចំណាស់​ស្កាត់​ជួប​ភ្នាក់ងារ​កោះសន្តិភាព បាន​ទទួល​អំណោយ


ខេត្តបន្ទាយមានជ័យ ៖ អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​ត្រូវ​បាន​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុវជន និង​យុវ​និ​តិ​សម្បទា​ខេត្តបន្ទាយមានជ័យ សហ​ការណ៍​ជាមួយ​ការិយាល័យ​សង្គមកិច្ច និង​កិច្ចការ​នារី​ក្រុង​ប៉ោយ​ប៉ែ​ត​/​អាជ្ញាធរ​ភូមិ នាំ​យក​ទៅ​ចែក​ជូន​ស្ត្រី​ចំណាស់​ជរា ដែល​ចិញ្ចឹម​ចៅ​កំព្រា​ដែល​កាលពី​ពេល​ថ្មី​ៗ​នេះ​អត់​អង្ករ​បបរ រហូត​ស្កាត់​ជួប​ភ្នាក់ងារ​កោះសន្តិភាព​ដល់​ផ្ទះ​។ ពិធី​ចែក​អំណោយ​នេះ​ធ្វើ​ឡើង​នៅ​ចំណុច​ស្នាក់​នៅ​របស់​លោកយាយ ហាច ខឿ​ប អាយុ​៧៦​ឆ្នាំ នៅ​ភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

អំណោយ​រួម​មាន អង្ក​១​កា​រ៉ុ​ង ទម្ងន់​៥០​គីឡូក្រាម មី​១​កេស ទឹក​សុទ្ធ​៤​យួរ ប្រេងឆា​២​ដប ទឹកស៊ីអ៊ីវ​១​យួរ មុង​១ ផួយ​១ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​។ លោក ឃុន វុ​ទ្ធី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុវជន និង​និ​តិ​សម្បទា​ខេត្តបន្ទាយមានជ័យ ប្រាប់​កោះសន្តិភាព​ថា ជា​និច្ចកាល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពិសេស​គណៈបក្ស​ប្រជាជន​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​លើ​សុខទុក្ខ​ពលរដ្ឋ​ដោយ​មិន​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ដាច់​បាយ​ស្លាប់​ឡើយ​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ក្រោយ​ពី​គេហទំព័រ​កាសែត​កោះសន្តិភាព​ចុះ​ផ្សាយ​រឿង​ស្ត្រី​ទីទ័ល​ក្រ​ខាងលើ ថ្នាក់ដឹកនាំ​បាន​ឲ្យ​លោក​ដឹកនាំ​ក្រុមការងារ​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​១១​តុលា ២០១៧ និង​នាំ​យក​អំណោយ​ចែក​ជូន​គ្រួសារ​មួយ​នេះ​តែ​ម្តង​៕

សប្បុរសធម៌

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ