ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​៖ ព្រួញ​១​ពិតជា​បា.ញ់​បាន​សត្វ​២​មែន​!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដាក់​គោលដៅ ត្រួតពិនិត្យ​ជាតិ​ផ្ទុះ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដាក់​គោលដៅ ត្រួតពិនិត្យ​ជាតិ​ផ្ទុះ និង​ច្បាប់​ចរាចរណ៍ បាន​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ចែក​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៦​កញ្ចប់​តូច  ហេតុការណ៍​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​លូ​ប្រាំ ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​។ ជនសង្ស័យ​មានឈ្មោះ ឌិ​ម លី​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរ​បបរ​ជាង​ផ្សារ​ដែក ស្នាក់​នៅ កន្លែងធ្វើការ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។

តាម​សម្តី​លោក ហួរ ម៉េ​ង​វ៉ាង អធិការរង​ទទួល​បន្ទុក​នគរបាល​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​បាន គឺ​កម្លាំង នៃ​គណៈ​បញ្ជាការ​ឯកភាព ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក មា សុភាព អភិបាលរង ជួសមុខ​ឲ្យ​លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​ចុះ បាន​ដាក់​គោលដៅ ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ច្បាប់​ចរាចរណ៍​ជើង​គោក នៅ​ចំណុច​ស្តុ​ប​លូ​ប្រាំ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​។ ខណៈនោះ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​របស់​កម្លាំង​សមត្ថកិច្ច​។

ដោយ​ឃើញ បុរស​ម្នាក់​នោះ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព និង​អត់​កញ្ចក់ កម្លាំង​បាន​ហៅ​ឲ្យ​ឈប់ រួច​ហើយ​សុំ​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​នូវ​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់​តូច ដែល​បុរស​ម្នាក់​នោះ​បាន​លាក់​ទុក​ក្នុង​ម៉ូតូ​។ ដោយ​ឃើញ​សភាព​បែប​នេះ កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​រូប​នោះ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ទិញ​ថ្នាំ​ញៀន​នេះ​នៅ​ម្តុំ​រោងចក្រ​៦​ជាន់ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ក្នុង​ចំនួន​៦​កញ្ចប់​តូច តម្លៃ​១២​ម៉ឺន​រៀល ហើយ​គោលបំណង​យក​ទៅ​ប្រើប្រាស់​ជាមួយនឹង​មិត្តភក្តិ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួ​រួច ជនសង្ស័យ ព្រមទាំង​វត្ថុ​តាំង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕