ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ក្រដាសកាតុង​បុក​អ្នក​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង ដឹក​ក្រដាសកាតុង​រោងចក្រ​កាត់ដេរ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង ដឹក​ក្រដាសកាតុង​រោងចក្រ​កាត់ដេរ បាន​បើកបរ​ក្នុង​ល្បឿន​ហើយ​ជាន់​ហ្វ្រាំង​មិន​ជាប់ បាន​ជ្រុល​ទៅ​បុក​បុរស​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ខណៈ​ពេល​កំពុង​ឈប់​ស្ងៀម​រង់ចាំ​ឲ្យ​កម្មករ​សំណង់​ដែល​ធ្វើកា​នៅ​ការដ្ឋាន​សំណង់​រោងចក្រ​ផលិត​ស្រា​បៀរ​មួយ ចេញពី​រោងចក្រ​ឆ្លងផ្លូវ​នោះ​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧ ស្ថិត​នៅ​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ជា​ប្រភេទ​រថយន្ត​ទ្រុង ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 3-D 2920 ដឹក​ក្រដាសកាតុង​បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ស្រឿ​ន ស្រស់ អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ថ្កូវ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​។ ដោយឡែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 1A-6440 ហើយ​ជិះ​ដោយ​យុវជន​២​នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​កម្មករ​សំណង់​២​ទៅ​៣​នាក់​ឈរ​បិទផ្លូវ ដើម្បី​ឲ្យ​កម្មករ​ជា​ច្រើន​ទៀត​ចេញពី​ការដ្ឋាន​សំណង់ ក្នុង​ក្រុម​ផលិត​ស្រា​បៀរ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​នោះ​។

ពេល​ឃើញ​បែប​នេះ​ជន​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​រង់ចាំ​ឲ្យ​កម្មករ​ខាងលើ​ដើរ​ឆ្លងផ្លូវ​ផុត​សិន ហើយ​ស្រប​ពេល​នោះ​ដែរ​ស្រាប់តែរ​ថយ​ន​ន​ត​ខាងលើ បាន​បើកបរ​ធ្វើ​ដំណើរ​ស្របគ្នា​ទៅ​ដល់​ល្មម និង​មិន​បាន​បន្ថយល្បឿន​នោះ​ទេ ក៏​បាន​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ដោយ​មិនដឹង​ថា​អាច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ឬ​អត់​នោះ​ទេ​។ ចំណែក​ម៉ូតូ​របស់​អ្នក​ទាំង​២ បាន​រង​ការ​ខូចខាត​ក្លាយជា​ដែក​អេ​ត​ចាយ ប្រើ​ការ​លែង​កើត​ដោយសារ​តែ​រថយន្ត​កិន​ពីលើ​ទាំង​កង់​មុខ និង​កង់​ក្រោយ​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​កម្មករ​ខាងលើ​ជួយ​ដេញចាប់​បាន រួច​ប្រគល់​ជូន​នគរបាល ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ក៏​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​។ ដោយឡែក​រថយន្ត និង​ម៉ូតូ​ត្រូវ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​វាស់វែង និង​នាំ​យក​ទាំង​អ្នកបើកបរ​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ច្បាប់​នៅ​ពេល​ក្រោយ​៕