ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​នៅ​ពេល​ទឹក​ទំនប់​វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២​ឡើង​ចូល​ភូមិ

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ថ្នាក់​ខេត្ត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជនជាតិ​ព្នង

ខេត្តស្ទឹងត្រែង ៖ គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ថ្នាក់​ខេត្ត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជនជាតិ​ព្នង ជាង​១០០​គ្រួសារ ដែល​ពុំ​ទាន់​ចាក​ចេញពី​តំបន់​ខាងលើ​ទំនប់​វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២ បង្កើន​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ទឹក​ខាងលើ​ទំនប់​នេះ​មាន​កម្ពស់​៧០.៦៧​ម៉ែត្រ​ហើយ នៅ​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០១៧ បើ​ប្រៀបធៀប ទៅ​នីវ៉ូទឹក​សមុទ្រ​។ លោក ដួង ពៅ អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា​៖ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​នៅ​ក្នុងភូមិ​សាស្ត្រ នៃ​ភូមិ​ក្បាល​រមាស និង​ភូមិ ឃុំ​ស្រែ​គរ​ចាស់ ត្រូវ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពេល​ទឹក​ទំនប់​ឡើង​លិច​ចូល ក្នុងភូមិ​។ លោក​អភិបាលរង​បន្ថែម​ថា​៖ ក្រោយ​ពី​ក្រុមហ៊ុន​វ៉ា​រី​បាន​រៀបចំ​បិទ​យក​ទឹក​បំពេញ​អាង​រួច​មកនេះ យើង​សង្កេត អនុភាព​កម្លាំង​ទឹកបាន​ឡើង​គួរ​ឱ្យ​គាត់​សម្គាល់ និង​មិន​អាច​ស្រក​ចុះ​វិញ​ឡើង ពីព្រោះ​ទ្វារ ទឹក​ត្រូវ​បិទ​ជា​រៀង​រហូត​។

លោក ឆាយ មេ​ង តំណាង​ក្រុមហ៊ុន​វ៉ា​រី​បាន​បញ្ជាក់​បន្ថែម​ថា​៖ ក្រុម​ប​ច្ចក​ទេស​បាន​កំណត់​នីវ៉ូទឹក​ទំនប់​នេះ​ឱ្យ​ឡើង​ខ្ពស់​ជាង​៧០​ម៉ែត្រ ដើម្បី​ដំណើរការ តួប៊ីន​ទី​១​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ ក្រោយ​ពី អញ្ជើញ​ប្រមុខ​រាជរដ្ឋាភិបាល​មក​ចុច​កុងតាក់​បិទ​ជា​ផ្លូវការ​ហើយ​មក​នោះ​។ លោក​ថា​៖ កម្ពស់​ដែល​ឡើង​ខ្ពស់​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខាងលើ​ត្រូវ​ត្រៀមលក្ខណៈ ជា​មធ្យោបាយ​ដឹក​ជញ្ជូន ជម្លៀស​នូវ​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ដំណាំ​ដាំ​ដុះ​ត្រូវ​ប្រមូល​ផល​ទុកជា​មុន​ចៀសវាង​កុំ​មានការ​ខូចខាត​ដោយ​អសារ​បង់​ទៅ​លើ​ទ្រព្យសម្បត្តិ របស់​ខ្លួន​ជា​ពិសេស​នោះ​ត្រូវ​ជូនដំណឹង​មក​អាជ្ញាធរ ប្រសិនបើ​បងប្អូន​ព្រមព្រៀង​ទទួលយក​សំណង​មក​រស់នៅ ភូមិ​ថ្មី​។ លោក ផៃ ឡាន ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែ​គរ​ចាស់ ស្រុក​សេ​សាន បាន​អះអាង​ថា​៖ ប្រជាពលរដ្ឋ ចំនូ​ន​ជាង​១០០​គ្រួសារ ដែល​មិន​ទាន់​យល់ព្រម​ទទួលយក​សំណង​ចាកចេញ​ពួក​គាត់​បាន​ត្រៀមលក្ខណៈ ទប់ទល់​ជាមួយ​ទឹក​ដំឡើង​នៃ​ទំនប់​នេះ​រួច​ហើយ​។

លោក​បញ្ជាក់​ថា​៖ ប្រជាពលរដ្ឋ​បាន​ទទួល​ដំណឹង និង​ប្រុង​ប្រយ័ត្ន​គ្រប់​ៗ​គ្នា ត្រៀម​ទូក ក្តារ មធ្យោបាយ​ដឹក​ជញ្ជូន​រួច​ជា​ស្រេច ដើម្បី​ការពារ​កុំឱ្យ​ប៉ះពាល់ ដល់​ការ​រស់នៅ​ជា​ពិសេស​គឺ​កូន ចៅ​តូច​ៗ នោះ​។ សូម​បញ្ជាក់​ថា​៖ រហូត​មក​ដល់​ពេល​នេះ នៅ​មាន​ប្រជាពលរដ្ឋ​តែ​ជាង​១០០​គ្រួសារ​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​រង​ផល​ប៉ះពាល់​ខាងលើ​អាង​ទំនប់​ទឹក មិន​ទាន់ យល់ព្រម​ចាកចេញ​នៅឡើយ​ទេ  ហើយ​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត បាន​សាងសង់​ផ្ទះ រៀបចំ​ដី​កសិកម្ម ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ជួយ​ប្រជាពលរដ្ឋ​យើង​ទាំង​អស់នោះ នៅ​ពេល​ដែល​ពួក​គាត់​ព្រម​ទទួលយក​៕
    ​    ​    ​