ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខភាព​មេឃុំ​បក្ស​សង្គ្រោះ​ជាតិ​១​រូប ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ រស់នៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី

ខេត្តក្រចេះ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ រស់នៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ក្នុង​នោះ​មាន​បុរស វ័យ​ចំណាស់​ម្នាក់ មុខងារ​ជា​បេក្ខភាព​មេឃុំ​លេខ​រៀង​ទី​៧ មក​ពី​គណៈបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​។ នគរបាល​និយាយ​ថា ក្រៅពី​ជនសង្ស័យ​ប្រុស ស្រី​៦​នាក់ ដែល​កំណត់​ថា ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​ត្រូវ​បាន​ចុះ​ក្រសោប​ចាប់ខ្លួន​បាន ជាមួយនឹង​គ្រឿងញៀន​មួយ​ចំនួន ក្រោម​ការ​សម្របសម្រួល​ពី​លោក ជា សុ​ភ័​ក្ក្រ ព្រះរាជអាជ្ញារ​រង អម​សាលាដំបូង​ខេត្ត ក្រៅពី​នោះ​ក៏​នៅ​មាន​ឈើ​ប្រណីត​មាន​ចំនួន​រាប់​ពាន់​កំណាត់​ទៀត ក៏​ត្រូវ​បាន​ចាប់ រឹបអូស​ក្នុង​ប្រ​តិ​បត្ត​ការ​ជាមួយ​គ្នា​។ ដែល​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា នៅ​ក្នុង លំនៅ​ឋាន​មួយ និង​ក៏​ជាទី​តាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ក្បាល​ជួរ ឃុំ​សម្បុក ស្រុក​ចិត្រ​បុរី​។

មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​-​ស្រី ក្មេង​ចាស់​ចំនួន ៦​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ក្រោយ​ពី​រក​ឃើញ​ថា មាន​ពាក់ព័ន្ធ​ជាមួយនឹង គ្រឿងញៀន​មួយ​ចំនួន​ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ​។ ក្នុង​ចំណោម​មនុស្ស​ប្រុស ស្រី​ទាំង​ចំ​នួ​៦​នាក់ ដែល​សុទ្ធ​សឹង​ជា​មុខសញ្ញា​គ្រឿងញៀន ក្នុង​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ ម៉ៅ គឹ​ម​លន់ អាយុ​៦៦​ឆ្នាំ ជា​បេក្ខភាព​មេឃុំ​លេខ​រៀង​ទី​៧ មក​ពី​គណៈ​សង្គ្រោះ​ជាតិ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ជនសង្ស័យ ប្រុស​ស្រី និង​គ្រឿងញៀន​ត្រូវ​បាន​រឹបអូស នឹង​ត្រូវ​ចាប់ខ្លួន បញ្ជូន​ទៅ​កា​រិ​ល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បន្ត​នីតិវិធី​។ ក្នុង​នោះ​ដែរ​នៅ​មាន ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មាន​ចំនួន​រាប់​ពាន់​កំណាត់​ផ្សេង ទៀត​ក៏​ត្រូវ​បាន​ចាប់​រឹបអូស និង​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ដើម្បី​បន្ត​នីតិវិធី​។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​លោក ជា សុ​ភ័​ក្ក្រ ដែល​គេ​តែងតែ​ឃើញ​មាន​ភាព​សកម្ម ក្នុង​ការ ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​បង្ក្រាប​លើ​មុខសញ្ញា​គ្រឿងញៀន​នៅ​ក្នុង​ខេត្ត បាន​ឲ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ក៏​ដូច​ជា​ការ​ចង្អុលបង្ហាញ​នីតិ​វិធិ​ពី លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្ត ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​មូល​និ​ធី សម្រាប់​ទ្រទ្រង់​ដល់​សកម្មភាព​ការ​ចាប់​បង្ក្រាប គ្រឿងញៀន ទើប​កម្លាំង​ជំនាញ​សមត្ថកិច្ច​មាន ឱកាស​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​មុខសញ្ញា​សង្ស័យ ឈាន​ឲ្យ​មានការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​៕