ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយ​គោ​ឆ្លងកាត់ ចុះបើ​មនុស្ស​មិន​ស្លា.ប់​ទេ​អី !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេគោ​១​ក្បាល​ក្នុង​ចំណោម​៣​ក្បាល​បាន​ងាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង

រាជធានី​ភ្នំពេញ ៖ មេគោ​១​ក្បាល​ក្នុង​ចំណោម​៣​ក្បាល​បាន​ងាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ខណៈ​ដែល​គោ​ទាំងនោះ​ដើរ​កាត់ទឹក​ដែល​ដក់​នៅ​ក្បែរ​បង្គោល​ភ្លើង​១​ដើម ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​១​មេ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​លេខ​P1-493 តាម​ផ្លូវលំ​ជាប់​របង​វត្ត​ភ្នៀ​ត​សម្ពលី ស្ថិត​នៅ​ក្នុងភូមិ​អង្គរ​ជ័យ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា មេគោ​១​ក្បាល​ខាងលើ​នោះ​ផើម​ជិត​ដល់​ពេល​កើតកូន​ទៅ​ហើយ វា​មាន​ទម្ងន់​ប្រមាណ​១០០​គីឡូក្រាម ដែល​មាន​ម្ចាស់​ឈ្មោះ រ៉​ន អាយុ​ជាង​៤០​ឆ្នាំ មុខរបរ​កសិករ​មាន​ទីលំនៅ​ក្នុងភូមិ​ស្កុល​ក្រស្នា សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នៅ​មុន​ពេល​កើតហេតុ​ខាងលើ​ម្ចាស់​បាន​លែង​មេគោ​របស់​ខ្លួន​ជាមួយ និង​គោ​១​ហ្វូង​ផ្សេង​ទៀត​ដែល​ជា​របស់​អ្នក​ភូមិ​ជាមួយ​គ្នា ហើយ​ពួក​វា​បាន​ដើរ​ស៊ី​ស្មៅ​ចេញពី​ភូមិ​រហូត​ទៅ​ដល់​ចំណុច​កើតហេតុ​នោះ​ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រហែល​ជាង​២​គីឡូម៉ែត្រ ដោយ​ម្ចាស់​មិន​បាន​តាម​ឃ្វាល​វា​នោះ​ឡើយ​។ ដែល​ជា​រៀងរាល់ថ្ងៃ​គឺ​បាន​លែង​ចោល​នៅ​វេលា​ព្រឹក​លុះដល់​វេលា​ល្ងាច​គោ​ខ្លះ​បាន​ដើរទៅ​រក​ផ្ទះ​ដោយ​ខ្លួន​វា និង​គោ​ខ្លះ​ទៀត​អត់​ទៅ​ទេរ​ហូត​ម្ចាស់​តាម​ទៅ​រក និង​ដេញ​ឲ្យ​ទៅ​ផ្ទះ​ទើប​ទៅ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​នោះ​មេគោ​១​ក្បាល​ខាងលើ​បាន​ដើរ​ឆ្លង​កាត់ទឹក​ថ្លុក​ដែល​ដក់​តាម​ផ្លូវ​ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១១ ខែតុលា ហើយ​ក៏​ស្រាប់តែ​ដួល​ប្រកាច់​ងាប់​ទាំង​កំរោល​តែ​ម្ដង ខណៈនោះ​មិន​មាន​នរណា​ម្នាក់​បានដឹង​ថា នៅ​ទីនោះ​មាន​ឆ្លង​ចរន្ត​អគ្គី​ស​នី​នោះ​ឡើយ ដោយ​ម្នាក់​ៗ​នឹក​ស្មានថា​មេគោ​ផើម​១​ក្បាល​នោះ​មាន​ជំងឺ​ដួល​ងាប់​ដោយ​ខ្លួន​វា​ប៉ុណ្ណោះ សូ​ម្បី​តែ​ម្ចាស់​របស់​វា​ក៏​មិន​បានដឹង​ដែរ​។

បន្ទាប់​មក​ម្ចាស់​របស់​វា​បាន​លក់​ទៅ​ឲ្យ​ឈ្មួញ​បាន​ឲ្យ​តម្លៃ​ត្រឹម​៦០​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ដែល​គោ​នោះ​បើ​លក់​ឲ្យ​ស្រួលបួល​អាច​បាន​តម្លៃ​ជាង​២​លាន​រៀល​ឯណោះ ប៉ុន្តែ​ដោយ​ស្មានថា​គោ​ឈឺ​ងាប់​ទើប​លក់​បាន​ថោក​បែប​នេះ​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា លុះ​ក្រោយ​ពេល​ត្រូវរ៉ូវ​តម្លៃ​គ្នា​ហើយ​ឈ្មួញ​បាន​ចាប់​ទាញ​ក្រ​ឡុ​ស​អូស​ចេញពី​កន្លែង​កើតហេតុ​រួច​ទើប​ដាក់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ចេញ​ទើប​មិន​បាន​បណ្ដាល​ឲ្យ​ឆក់ ហើយ​បន្តិច​ក្រោយមក​មាន​គោ​២​ក្បាល​ទៀត​បាន​ដើរ​កាត់​ទីនោះ​ស្រាប់តែ​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​ប្រកាច់​ទៀត ប៉ុន្តែ​វា​អត់​ដួល និង​បាន​ស្ទុះ​លោត និង​រត់​ចេញ​រួច​។ ទើប​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ចាប់​កូន​កង្កែប​១​ក្បាល​បោះ​ចូល​ទៅ​ក្នុង​ទឹក​ថ្លុក​នោះ ស្រាប់តែ​ឆក់​បណ្ដាល​ឲ្យ​ងាប​ត្រង់​ជើង​ស្ដូក ទើប​ដឹង​ថា​ទឹក​នោះ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ចេញពី​បង្គោល​ភ្លើង​លេខ​P1-493 នោះ​ហើយ​ក៏​បាន​ខ​ល​ប្រាប់​នគរបាល​ឲ្យ​ជួយ​រាយការណ៍​បន្ត​ទៅ​កាន់​មន្ត្រី​អគ្គី​ស​នី​កម្ពុជា​ចុះ​ទៅ​ពិនិត្យ​មើល​។ 

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ប្រជាពលរដ្ឋ​រាយការណ៍​កម្លាំង​បាន​ចុះ​ទៅ​ពិនិត្យ​មើល ប៉ុន្តែ​មេគោ​១​ក្បាល​ដែល​ងាប់​នោះ​ត្រូវ​បាន​ម្ចាស់​យក​ចេញពី​កន្លែង​កើតហេតុ​បាត់​ហើយ ពេល​នោះ​កម្លាំង​បាន​ដាក់​របាំង​ការពារ​មិន​ឲ្យ​អ្នកដំណើរ​ជា​ពិសេស​ក្មេង​ៗ​សិស្សសាលា​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ឆ្លងកាត់​ខ្លាច​មាន​គ្រោះថ្នាក់​។ បន្ទាប់​មក​បាន​ជូនដំណឹង​ទៅ​កាន់​មន្ត្រី​អគ្គី​ស​នី​កម្ពុជា​ឲ្យ​ទៅ​ពិនិត្យ​មើល ហើយ​រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃ ត្រង់​ថ្ងៃ​ដដែល​ទើប​មន្ត្រី​អគ្គី​ស​នី​ទៅ​ដល់​ត្រួតពិនិត្យ​មើលឃើញ​ថា​បង្គោល​១​ដើម​ខាងលើ​ពិតជា​មានការ​ឆ្លង​ចរន្ត​ពិតមែន រួច​បាន​ផ្ដាច់​ចរន្ត​ភ្លើង​ជា​បណ្ដោះអាសន្ន​រង់ចាំ​ការ​ជួសជុល​កែ​លម្អ​ឡើង​វិញ​នៅ​ពេល​បន្ទាប់ ហើយ​ផ្លូវ​នោះ​ក៏​ត្រូវ​បាន​បើក​ឲ្យ​អ្វើ​ចរាចរណ៍​ឡើង​វិញ​នា​ពេល​នោះ​ផង​ដែរ​៕