ទឹកជំនន់ធ្វើឱ្យមនុស្សស្លា.ប់37នាក់ និងបាត់ខ្លួន40នាក់
អ្នកទទួលខុសត្រូវម្នាក់នៃភ្នាក់ងារជួយសង្គ្រោះអះអាងប្រាប់ថា
អ្នកទទួលខុសត្រូវម្នាក់នៃភ្នាក់ងារជួយសង្គ្រោះអះអាងប្រាប់ថា
ប្រទេសវៀតណាម ៖ អ្នកទទួលខុសត្រូវម្នាក់នៃភ្នាក់ងារជួយសង្គ្រោះអះអាងប្រាប់ AFP នាថ្ងៃទី១២ តុលា ថា មនុស្សយ៉ាងតិច៣៧នាក់ស្លាប់នៅវៀតណាម ហើយ៤០នាក់ទៀតបាត់ខ្លួនដោយសារទឹកជំនន់ ព្រមទាំងការបាក់ដីមកពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង និងភាគកណ្តាលប្រទេស ។
មន្ត្រីរូបនេះបន្តថា យើងកេណ្ឌប្រមូលកម្លាំងតាមរកពួកអ្នកបាត់ខ្លួន ។ កងទាហានជាច្រើនរយនាក់នាថ្ងៃទី១២ តុលា បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ ។
ខេត្ត HOA BINH ភាគខាងជើងប្រទេសជាខេត្តរងការប៉ះពាល់ខ្លាំងជាងគេបំផុតដោយភ្លៀងធ្លាក់ខ្លាំងនេះចាប់តាំងពីដើមសប្តាហ៍មកជាមួយមនុស្សស្លាប់១១នាក់ និងបាត់ខ្លួន២១នាក់ ។ ក្នុងចំណោមជនរងគ្រោះមានអ្នកកាសែតម្នាក់របស់ទីភ្នាក់ងារព័ត៌មានវៀតណាម VNA ខណៈស្ទឹងដែលមានទឹកជោរជន់ខ្លាំងបំផ្លាញស្ពានមួយកាលពីថ្ងៃទី១១ តុលា ។ ចំណែកមនុស្សយ៉ាងតិច១៨នាក់ត្រូវទឹកកួចនាំយកទៅកាលពីយប់ថ្ងៃទី១១ មក១២ តុលា នៅខេត្ត HOA BING ។ ក្នុងចំណោមអ្នកទាំងនេះ១៥នាក់នៅតែបាត់ខ្លួន។
ប្រទេសវៀតណាមរងការវាយប្រហារដោយព្យុះជាង១០ ក្នុងមួយឆ្នាំៗ រួចបើតាមតួលេខផ្លូវការមនុស្សជិត១៧០នាក់ស្លាប់ ឬបាត់ខ្លួនដោយព្យុះភ្លៀងចាប់ពីដើមឆ្នាំនេះមក ។
កាលពីពាក់កណ្តាលខែកញ្ញា ព្យុះទីហ្វុងខ្លាំងមួយឈ្មោះ DOKSURIN បានវាយប្រហារភាគកណ្តាលប្រទេសបណ្តាលឱ្យមនុស្សស្លាប់១១នាក់ ។
ព្យុះទាំងឡាយវាយប្រហារជាពិសេសរវាងខែឧសភា និងខែតុលា ក្នុងរដូវភ្លៀង រួចតំបន់ឆ្នេរសមុទ្រភាគកណ្តាលប្រទេសតែងរងការប៉ះពាល់ខ្លាំង ។ កាលពីឆ្នាំទៅមិញ មនុស្ស២៣៥នាក់ស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិនៅវៀតណាម ៕
ចែករំលែកព័តមាននេះ