ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលមុខទៅ… ក្រុម​ដែល​ធ្វើជា​​រកទិ​ញទូរស័ព្ទ​ដៃ​អាស៊េរី​​​ទំនើបៗ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ស្រាវជ្រាវ ​រហូត​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​​ចំនួន​៤​នាក់ជា​បន្តបន្ទាប់គ្នា

ខេត្តបាត់ដំបង​ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ស្រាវជ្រាវ ​រហូត​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​​ចំនួន​៤​នាក់ជា​បន្តបន្ទាប់គ្នា កាល​ពី​ថ្ងៃ​ទី​១១ ​តុលា ខណ​:​ពួក​គេ​សម្ងំ​លាក់ខ្លួន​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ ស្ថិត​​ក្នុង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ​បន្ទាប់​​ពីពួកគេ​បាន​​ប្រ​ព្រឹ​ត្ត​អំពើ​ចោរ​កម្មនៅ​​ក្នុង​ខេត្ត​ចំនួន​៣ និង​ធ្វើ​សកម្មភាព​ជា​លើក​ចុង​ក្រោយ​នៅ​ស្រុក​ថ្មគោល​ ។​

លោក​ឡា​ច វ៉ា​ន់ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តបាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​ ​ ១-​ឈ្មោះ​អាង សុខ​ហ៊ា​ង អាយុ​១៦​ឆ្នាំ, ២-​ឈ្មោះ​រឿ​ន ពិ​សិទ្ធ អាយុ​១៨​ឆ្នាំ, ៣-​ឈ្មោះ​ឆេ​ង សុខ​ជា អា​យុ​១៧​ឆ្នាំ និង​៤-​ឈ្មោះ​លី មករា​ អា​យុ​​១៩​ឆ្នាំ​ ទាំង​៤​នាក់​ រស់នៅ​ក្នុង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ ។​ ជនសង្ស័យ​វ័យក្មេង​ទាំងនេះ និង​បក្សពួក​មួយ​ចំនួន​ទៀត គឺជា​មុខ​សញ្ញា​​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​បន្លំ​លួច​យក​ទូរស័ព្ទ​តាម​ហាង​ និងតាម​បណ្ដា​ខេត្ត​នានា​ ។ ប៉ុន្តែ​ត្រូវ​អស់​លក្ខណ៍ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លើក​ចុង​ក្រោយ​នេះ កាលពី​រសៀល​ថ្ងៃ​ទី​០៦​ តុលា នៅ​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង នៅ​ភូមិ​កសិកម្ម ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ដែល​មាន​ម្ចាស់​ឈ្មោះ​ង៉ែត សុខ​នី ស្រី​អាយុ​២៧​ឆ្នាំ​ ។

​គួរ​បញ្ជាក់​ថា កន្លងមក ក្រុម​នេះ​បាន​ធ្វើ​ជា​សួរ​រក​ទិញ​ទូរស័ព្ទ​ដៃ​ម៉ាក​​ទំនើបៗ លុះ​ពេល​ម្ចាស់​ហាង​យក​ទូរស័ព្ទ​ឲ្យ​មើល​ឆក់​ឱកាស​កាន់​រត់ឡើង​ជិះ​ម៉ូតូ​គេច​បាត់​ស្រមោល​តែ​ម្ដង​ ។ ​