ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​​ទុក​ពេល​8​ថ្ងៃ​ឱ្យ​ប្រធានាធិបតី​បោះបង់​ចោល​ឯករាជ្យ

6 ឆ្នាំ មុន

សេចក្តី​សម្រេចចិត្ត​នេះ​របស់​នាយក​រដ្ឋមន្ត្រី​ថា

ប្រទេស​អេ​ស្ប៉ា​ញ ៖ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ទី​១១ តុលា បាន​ទុក​ពេល​៨​ថ្ងៃ​ឱ្យ​រដ្ឋាភិបាល​កា​តា​ឡូញ​បោះបង់​ចោល​ទិស​ដៅ​ឯករាជ្យ​របស់​ខ្លួន បើ​ពុំ​ដូច្នោះ​ទេ​ខ្លួន​នឹង​ផ្អាក​ស្វ័យភាព​តំបន់​នេះ ហើយ​យក​គ្រប់គ្រង​ដោយ​ផ្ទាល់​វិញ ។

សេចក្តី​សម្រេចចិត្ត​នេះ​របស់​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក MARIANO RAJOY កើត​មាន​ក្រោយ​សុន្ទរកថា​របស់​ប្រធានាធិបតី​កា​តា​ឡូញ លោក CARLES PUIGDEMONT ដែល​ប្រកាស​ឯករាជ្យ​ជា​និមិត្តរូប ដោយ​ផ្អាក​ការ​អនុវត្ត ដើម្បី​បើក​ច្រក​ទៅ​រក​ការ​ចរចា​ជាមួយ​ក្រុង​ម៉ា​ឌ្រី​ដ ។

នៅ​មុខ​សភា​អេ​ស្ប៉ា​ញ លោក MARIANO RAJOY ប្រកាស​ថា ប្រសិនបើ​ប្រធានាធិបតី​កា​តា​ឡូញ​អះអាង​ថា លោក​នឹង​ប្រកាស​ឯករាជ្យ​នា​ថ្ងៃ​ទី​១៦ តុលា វេលា​ម៉ោង​៨​ម៉ោង​សាកល​នោះ​លោក​មាន​ពេល​៣​ថ្ងៃ​ថែម​ទៀត គឺ​រហូត​ដល់​ថ្ងៃ​ទី​១៩ តុលា វេលា​ម៉ោង​៨​ម៉ោង​សាកល ដើម្បី​ដក​សេចក្តីសម្រេច​ចិត្ត​របស់​លោក​វិញ ។ ក្នុង​ករណី​ផ្ទុយ​ពី​នេះ នោះ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​នឹង​អនុវត្ត​មាត្រា​ទី​១៥៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​អាច​ឱ្យ​ក្រុង​ម៉ា​ឌ្រី​ដ​ផ្អាក​ស្វ័យភាព​តំបន់​មួយ ៕