ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ល្អ​ទាំង

6 ឆ្នាំ មុន

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​គឺជា​ម៉ូ​ឡេ​គុល​ដែល​អាច​បញ្ឈប់​ដំណើរការ​នៃ​ការ​ធ្វើ​អុកស៊ីតកម្ម ។ ការ​ធ្វើ​អុកស៊ីតកម្ម​គឺជា​

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​គឺជា​ម៉ូ​ឡេ​គុល​ដែល​អាច​បញ្ឈប់​ដំណើរការ​នៃ​ការ​ធ្វើ​អុកស៊ីតកម្ម ។ ការ​ធ្វើ​អុកស៊ីតកម្ម​គឺជា​ខ្សែ​សង្វា​ក់​ប្រតិកម្ម​មួយ​ក្នុង​កោសិកា​ដែល​អាច​នាំ​ឱ្យ​មានការ​ខូចខាត ឬ​ការ​ស្លាប់​របស់​កោសិកា​នេះ ។

ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាច​ជួយ​ក្នុង​ការ​បញ្ឈប់​ដំណើរការ​អុកស៊ីតកម្ម ដោយហេតុ​នេះ​វា​អាច​ធ្វើ​ឲ្យ​កោសិកា​មាន​សុខភាព​ល្អ ។ រាង​កាយ​របស់​អ្នក​ត្រូវ​បាន​បង្កើត​ឡើង​ពី​កោសិកា ដូច្នេះ​បើ​មានការ​បំផ្លាញ​ណាមួយ​លើ​កោសិកា​វា​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សុខភាព​ទូទៅ​របស់​អ្នក ។

ខាងក្រោម​នេះ​គឺជា​អាហារ​កំពូល​ដែល​សម្បូរ​ទៅ​ដោយសារ​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​។ កុំ​ភ្លេច​រួម​បញ្ចូល​វា​ក្នុង​របប​អាហារ​របស់​អ្នក !
១-​ក្រូចឆ្មារ
ក្រូចឆ្មារ​ស្ថិត​ក្នុង​អម្បូរ​គ្រួសារ​ក្រូច ហើយ​ផ្លែ​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​អស្ចារ្យ ។

២-​ផ្លែ​ស្ត្រ​ប៊ើ​រី
ផ្លែ​ស្ត្រ​ប៊ើ​រី​ដែល​មើលទៅ​មាន​ពណ៌​ភ្លឺ​រលោង​ក៏​ជា​ប្រភព​វីតាមីន C ដ៏​ច្រើន​ផង​ដែរ ។ រាង​កាយ​របស់​អ្នក​មិន​អាច​ផ្ទុក​វីតាមីន C សម្រាប់​ការ​ប្រើ​នៅ​ពេល​ក្រោយ​បាន​ទេ ដូច្នេះ​អ្នក​ត្រូវ​ទទួលទាន​វីតាមីន C ឲ្យ​បាន​ទៀងទាត់ ។

៣-​គ្រាប់​ធញ្ញជាតិ
គ្រាប់​ធញ្ញជាតិ​សម្បូរ​ទៅ​ដោយ​វីតាមីន E ដែល​ជា​ប្រភព​ស្បៀងអាហារ​យ៉ាង​សំខាន់​ដើម្បី​ផ្គត់ផ្គង់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដល់​រាង​កាយ​របស់​អ្នក ។ មិន​ដូច​វីតាមីន C ទេ វីតាមីន E អាច​រក្សា​ទុក​នៅ​ក្នុង​រាង​កាយ​របស់​អ្នក​រួម​ជាមួយ​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម ។

៤-​ប្រូ​ខូ​លី
ប្រូ​ខូ​លី ដែល​ជា​បន្លែ​ពណ៌​បៃតង មាន​បរិមាណ​វីតាមីន C ដ៏​ច្រើន​ធ្វើ​ឱ្យ​វា​ជា​ប្រភព​អាហារ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ផ្សេង​ទៀត ។ រួម​ជាមួយនឹង​វីតាមីន C ប្រ​ខូ​លី​ក៏​មាន​សារជាតិ selenium ដែល​វា​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំផ្លាញកោសិកា ។

៥-​ស៊ុត
ស៊ុត​គឺជា​ជម្រើស​អាហារ​ទូទៅ​បំផុត​នៅ​ទូ​ទាំង​ពិភពលោក ។ វា​មាន​វីតាមីន E ដែល​ចាំបាច់​ដើម្បី​បញ្ឈប់​ដំណើរការ​អុកស៊ីតកម្ម ។

៦-​ត្រី
ត្រី​មាន​បរិមាណ​សារជាតិ selenium ដ៏​ច្រើន ដែល​វា​ជា​សារធាតុ​គីមី​ជួយ​ការពារ​កោសិកា​រាង​កាយ​របស់​មនុស្ស​ពី​ការ​បំផ្លាញ​ក្នុង​ទម្រង់ ផ្សេង​ៗ ៕