ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​ថយ​ចុះ

6 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ឡើង​ទម្ងន់ ភ្លាម​ៗ ឬ​មានការ​លំបាក​ក្នុង​ការ​សម្រក​ទម្ងន់ មូលហេតុ​មួយ​អាច

ប្រសិនបើ​អ្នក​ឡើង​ទម្ងន់ ភ្លាម​ៗ ឬ​មានការ​លំបាក​ក្នុង​ការ​សម្រក​ទម្ងន់ មូលហេតុ​មួយ​អាច​មក​ពី​ការ​រំលាយ​អាហារ​របស់​អ្នកមាន​ភាពយឺត​ជាង​មុន ។

នៅ​ពេល​ដែល​ការ​រំលាយ​អាហារ​របស់​អ្នក​ថយ​ចុះ កាឡូរី​ដែល​មាន​ក្នុង​ចំណីអាហារ​មិន​អាច​បំប្លែង​ទៅ​ជា​ថាមពល​បាន​ទេ ដូច្នេះ​ពួក​វា​ត្រូវ​បាន​បំប្លែង​ទៅ​ជា​កោសិកា​ខ្លាញ់​ដែល​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់ ។ ការ​មាន​អត្រា​រំលាយ​អាហារ​យឺត​អាច​មាន​ផលវិបាក​អវិជ្ជមាន​ជា​ច្រើន​ដល់​សុខភាព ។

ដូច្នេះ​វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​ធានា​ឲ្យ​បាន​ថា​អ្នកមាន​អត្រា​នៃ​ការ​រំលាយ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ។
ខាងក្រោម​នេះ​គឺជា​កត្តា​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​អាច​បន្ថយ​ការ​រំលាយ​អាហារ​របស់​អ្នក ។

១-​អាយុ
នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់តែ​ចាស់ កោសិកា​របស់​យើង​ចាប់ផ្តើម​ចុះ​ទន់ខ្សោយ និង​សមត្ថភាព​រាង​កាយ​របស់​យើង​ដើម្បី​ផលិត​ថាមពល​ក៏​ត្រូវ​បាន​កាត់​បន្ថយ បណ្តាល​ឱ្យ​ការ​រំលាយ​អាហារ​មានការ​ថយ​ចុះ ។

២-​ម៉ាស់​សាច់ដុំ
ប្រសិនបើ​អ្នកមាន​សាច់ដុំ​ក្នុង​រាង​កាយ​របស់​អ្នក ច្រើន​ជាង​កោសិកា​ខ្លាញ់ នោះ​ការ​រំលាយ​អាហារ​របស់​អ្នក​អាច​មាន​កម្រិត​ខ្ពស់​ជាង​មុន ដោយសារ​កោសិកា​ខ្លាញ់​បន្ថយ​ការ​រំលាយ​អាហារ​របស់​អ្នក ។

៣-​កម្ពស់
យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​នៅ​លើ​ប្រធានបទ​នេះ បើ​អ្នកមាន​កម្ពស់​កាន់តែ​ទាប នោះ​អត្រា​នៃ​ការ​រំលាយ​អាហារ​របស់​អ្នក​ក៏​ទាប​ដូច​គ្នា ហើយ​ស្ថានភាព​នេះ​មាន​ភាព​ផ្ទុយ​គ្នា​ចំពោះ​អ្នក​ដែល​មានកំ​ពស់​ខ្ពស់ ។​អ្នក​វិទ្យាសាស្ដ្រ​នៅ​តែ​ព្យាយាម​កំណត់​មូលហេតុ​ពិតប្រាកដ​នៃ​កត្តា​នេះ​នៅឡើយ ។

៤-​សកម្មភាព​រាង​កាយ
ប្រសិនបើ​អ្នក​មិនសូវ​បាន​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ការ​រំលាយ​អាហារ​របស់​អ្នក​អាច​នឹង​ថយ​ចុះ ដោយសារ​ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​ជួយ​បង្កើន​ល្បឿន​នៃ​ការ​រំលាយ​អាហារ​របស់​អ្នក ។

៥-​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន
ប្រសិនបើ​អ្នកមាន​បញ្ហា​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន អត្រា​នៃ​ការ​រំលាយ​អាហារ​របស់​អ្នក​អាច​ថយ​ចុះ​ដោយ​ស្វ័យប្រវត្តិ ដោយសារ​អ៊័​រ​ម៉ូ​ន​ដើរតួ​នាទី​យ៉ាង​សំខាន់​ចំពោះ​ការ​រំលាយ​អាហារ។

៦-​ការ​ឃ្លាន
ប្រសិនបើ​អ្នក​បង្អត់អាហារ​ដើម្បី​សម្រក​ទម្ងន់ នោះ​ការ​រំលាយ​អាហារ​របស់​អ្នក​អាច​ថយ​ចុះ ដោយសារ​តែ​រាង​កាយ​របស់​អ្នក​នឹង​មិន​មាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់ ៕