ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​អូស្ត្រាលី​ម្នាក់ ស្រលាញ់ និង​ចូលរួមអភិរក្ស​ដែនជម្រកសត្វព្រៃ​

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ លោក​ដៀ​រី​ច ថម​សុ​ន​(Darrick Thomson) ជនជាតិ​អូស្ត្រាលី ជា​ស្ថាបនិក​អភិរក្ស​សត្វ​ដំរី ក្នុង

ខេត្តឧត្តរមានជ័យ ៖ លោក​ដៀ​រី​ច ថម​សុ​ន​(Darrick Thomson) ជនជាតិ​អូស្ត្រាលី ជា​ស្ថាបនិក​អភិរក្ស​សត្វ​ដំរី ក្នុង​តំបន់​ព្រៃ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ជាប់​ព្រំ ប្រទល់​ខេត្តសៀមរាប និង​ខេត្តឧត្តរមានជ័យ ព្រមទាំង​គម្រោង​អភិរក្ស​ព្រៃ ដោយ​លែង​សត្វ​ដំរី​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍ និង​ផ្តល់​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ។

លោក​ដៀ​រី​ច ថម​សុ​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លើក​ឡើង​ថា លោក​ស្រឡាញ់​ប្រទេស​កម្ពុជា និង​ធនធានធម្មជាតិ​ព្រៃឈើ​ដ៏​ស្រស់​ស្អាត​។ ដូច្នេះ​ហើយ​លោក​ទិញ​សត្វ​ដំរី​ញី​ចំនួន​៤​ក្បាល​ពី​ខេត្តមណ្ឌលគិរី​ចំនួន​២​ក្បាល និង​ខេត្តរតនគិរី​ចំនួន​២​ក្បាល​នៅ​អំឡុង​ឆ្នាំ​២០១១ ដើម្បី​លែង​នៅ​ក្នុង​តំបន់​បរិស្ថាន ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព គោល​បំណង​ក្នុង​ការ​សិក្សា​ពី​របៀប​រស់នៅ​របស់​សត្វ​ដំរី​ក្នុង​ប្រទេស​កម្ពុជា​។ ជា​អកុសល​ដំរី​ញី​១​ក្បាល​បាន​ងាប់ នៅ​សល់​តែ​ចំនួន​៣​ក្បាល​ប៉ុណ្ណោះ ដែល​ដំរី​ញី​ឈ្មោះ​ខាំ​លី​ន ស្លាប់​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៧ ដោយសារ​តែ​អាយុ​ច្រើន​ជាង​៨០​ឆ្នាំ ។

នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ខេត្តឧត្តរមានជ័យ លោក​ដៀ​រី​ច ថម​សុ​ន ឃើញ​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ជា​ច្រើន​ហិ​កតា និង​ឃើញ​ព្រៃ​អភិរក្ស​ច្រើន​កន្លែង ដូច្នេះ​ហើយ​លោក​បាន​ប្រមូល​ក្រុម​«​អ្នក​ស្ម័គ្រចិត្ត​» ពី​ក្រៅប្រទេស និង​សមត្ថកិច្ច ដូច​ជា​ប៉ូលិស ប៉េ​អឹ​ម ក្នុង​ប្រទេស​កម្ពុជា ដើម្បី​រួម​គ្នា​អភិរក្ស​តំបន់​បរិស្ថាន​ដែល​មានឈ្មោះ​ថា «ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​-​ព្រហ្ម​ទេព » នៃ​ប្រទេស​កម្ពុជា ស្ថិត​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ និង​ជាប់​ព្រំប្រទល់​ខេត្តសៀមរាប ។

គោលបំណង​របស់​លោក​ដៀ​រី​ច ថម​សុ​ន គឺ​ចង់​អភិរក្ស​ទៅ​ជា​តំបន់​ទេសចរណ៍ និង​ឱ្យ​ប្រជាជន​នៅ​ក្បែរ​តំបន់​អភិរក្ស​មានការ​ងារ​ធ្វើ​នៅ​កន្លែង​របស់​លោក ។ បំណង​ដ៏​តូច​មួយ​របស់​លោក គឺ​មិន​ចង់ឱ្យ​អ្នក​បរទេស​មក​លេង​ប្រទេស​កម្ពុជា មើលឃើញ​តែ​ដំឡូង​មី និង​ដំណាំ​ផ្សេង​ៗ​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​លោក​ចង់ឱ្យ​អ្នកទេសចរ​បរទេស​បាន​មើល​ឃើញ​​សួនសត្វ និង​ពី​របៀប​រស់នៅ​របស់​សត្វ​កំពុង​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា ក្រៅពី​ប្រាង្គ​ប្រាសាទ និង​តំបន់​ទេសចរណ៍ ផ្សេង​ៗ​។

គោលបំណង​ទៅ​ថ្ងៃ​មុខ​លោក​ដៀ​រី​ច ថម​សុ​ន នឹង​រៀបចំ​ដាក់​សត្វ​កម្រ​ដូច​ជា សត្វ​ខ្លា សត្វ​ជ្រូកព្រៃ សត្វ​ស្វា សត្វ​ស្លាប និង​សត្វ​ផ្សេង​ទៀត ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ៕