នាំមកជូនដោយ Forte Insurance
រាជធានីភ្នំពេញ ៖ ការព្យាបាលអ្នកជំងឺមហារីកសុដន់ គឺមានច្រើនប្រភេទ ដូច្នេះយើងសូមជម្រាបជូននូវការព្យាបាលដោយការវះកាត់ និងការចាក់គីមី ក៏ដូចជាផលវិបាកនៃរបស់វា ។
អ្នកស្រី ស្វាយ ចេង វ័យ៧១ឆ្នាំ រស់នៅក្រុងភ្នំពេញ ដែលបានវះកាត់ចោលសុដន់ទាំងមូលចេញ ដោយសារតែជំងឺ «មហារីកសុដន់» និងបានបន្តការព្យាបាលដោយសារធាតុគីមីក្រោយការវះកាត់សុដន់ អះអាងថា អ្នកស្រីទទួលរងនូវផលប៉ះពាល់មួយចំនួនតាមរយៈការព្យាបាលដោយការចាក់គីមី ។
អ្នកស្រីមានប្រសាសន៍ថា៖ «នៅពេលទទួលការព្យាបាលដោយចាក់គីមី គឺខ្ញុំពិបាកក្នុងខ្លួន ហូបអីចូលទៅក្អួតមកវិញ ជាពិសេសសក់របស់ខ្ញុំជ្រុះសឹងអស់ពីក្បាល ។ ត្រឹមតែការចាក់គីមីលើកទី១ គឺពេលសិតសក់ចាប់ផ្តើមជ្រុះសក់ទាំងដុំៗទៅហើយ»។
ការវះកាត់ដើម្បីព្យាបាលជំងឺមហារីកសុដន់មានដូចជា ៖
• ការកាត់តែដុំសាច់ចេញពីក្នុងសុដន់ ៖ ករណីនេះអាចធ្វើបានលុះត្រាតែដុំសាច់នោះតូចប៉ុណ្ណោះ។
• ការកាត់សុដន់ទាំងមូលចេញ ៖ វាជាការវះកាត់យកនូវជាលិកាសុដន់ទាំងអស់ដូចជា បំពង់ទឹកដោះ ជាលិកាខ្លាញ់ សាច់សុដន់ និងស្បែកមួយចំនួនផងរួមទាំងក្បាលសុដន់ផងដែរ។
• កាត់កូនកណ្តុរចេញ ៖ ករណីបែបនេះ គឺគ្រូពេទ្យសង្ស័យថា មានការរាលដាលមហារីកចូលទៅក្នុងកូនកណ្តុរ។
• កាត់កូនកណ្តុរនៅឃ្លាកចេញផងដែរ ដែលអាចមានចំនួនច្រើន
• កាត់សុដន់ទាំងសងខាងតែម្តង ៖ ការធ្វើបែបនេះលុះត្រាតែអ្នកជំងឺមានកត្តាហ្សែនកើតមហារីកសុដន់ខ្លាំងបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីភាគច្រើនដែលមានមហារីកសុដន់តែម្ខាង គឺមិនអាចឆ្លងទៅម្ខាងទៀតបានទេ ដូច្នេះគួរតែមានការពិភាក្សាជាមួយគ្រូពេទ្យផង។
ចំពោះផលវិបាកនៃការវះកាត់សុដន់វិញ គឺអាស្រ័យទៅតាមជម្រើសដែលប្រើប្រាស់។ ការវះកាត់មហារីកសុដន់អាចប្រឈមនឹងការឈឺចាប់ ហូរឈាម ការបង្ករោគ និងហើមដៃ ។
វេជ្ជបណ្ឌិត ឡាយ សានីន ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា ការព្យាបាលជំងឺមហារីកសុដន់ ពឹងផ្អែកទៅតាមប្រភេទនៃជំងឺ និងទំហំរបស់ដុំ អាយុរបស់ស្ត្រី និងការសង់សីនជាមួយអរម៉ូនទៅតាមស្ត្រីម្នាក់ៗ។ ក្នុងការព្យាបាលជំងឺមហារីកសុដន់មានការព្យាបាលដោយការវះកាត់ បន្ទាប់ពីការវះកាត់រួច គឺអ្នកជំងឺត្រូវមកធ្វើការបាញ់កាំរស្មី ការចាក់ថ្នាំគីមី អាចធ្វើស្របពេលជាមួយគ្នា ហើយនិងការព្យាបាលដោយអរម៉ូន ។
លោកស្រីវេជ្ជបណ្ឌិត ឡាយ សានីន បន្តទៀតថា៖ «វិធីនៃការវះកាត់ដុំមហារីកសុដន់ វាមានពីរស្ថាន បើក្នុងករណីដែលដុំមហារីកនោះតូចល្មម យើងអាចត្រឹមតែកាត់ដុំនោះចេញ ហើយដែលយើងកាត់ឲ្យបានធំ ដើម្បីយកឲ្យផុតនូវដុំសាច់មហារីក ។ តែបើក្នុងករណីដុំនោះវាធំ ដូច្នេះគ្រូពេទ្យតម្រូវធ្វើការវះកាត់សុដន់ទាំងមូលហើយនឹងអាចចៀរកូនកណ្តុរចេញទៀត ។ បន្ទាប់ពីវះកាត់ ហើយយើងតម្រូវបាញ់កាំរស្មី ការបាញ់កាំរស្មីនេះគឺអាចជួយដុតកម្ទេចកោសិការមហារីកដែលនៅសេសសល់»។
គ្រូពេទ្យបន្តទៀតថា ការព្យាបាលនេះ គឺធ្វើឡើងមួយខែក្រោយពីការវះកាត់ ហើយការព្យាបាលដោយបាញ់កាំរស្មីអាចធ្វើស្របពេលជាមួយនឹងការចាក់គីមីតែម្តង។ ចំណែករយៈពេលនៃការព្យាបាលមានរយៈពេល៣ទៅ៦សប្តាហ៍ ហើយក្នុងមួយសប្តាហ៍បាញ់ពី២ទៅ៥ដង ។ ក្នុងមួយដងបាញ់មាន២ទៅ៣នាទី ហើយការព្យាបាលដោយបាញ់កាំរស្មីវាអាចមានផលប៉ះពាល់ដូចជា អ្នកជំងឺអាចអស់កម្លាំង អ្នកជំងឺអាចមានការហើមនៅកន្លែងដែលបាញ់ ស្បែកអាចឡើងពណ៌ក្រមៅមួយរយៈ ហើយនឹងបាត់ទៅវិញ ៕
រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា បន្ទាប់ពីស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ និងរង្វង់មូលចោមចៅស្ថាបនារួច បញ្ហាកកស្ទះចរាចរនឹង...
ខេត្តកំពង់ចាម ៖ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែល រស់នៅតំបន់ដាច់ស្រយាល អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន កាលពីព្រឹក...
ខេត្តកំពង់ធំ ៖ សមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ កាលពីវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី២២ មេសា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីបទរំលោភសេពសន្ថវៈលើក្មេងស្រីជា...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណ:កម្មការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា...
ការបើកបររថយន្ត មិនមែនគ្រាន់តែជាការធ្វើដំណើរចេញពីចំណុចមួយទៅកាន់ចំណុចមួយទៀតនោះទេ ប៉ុន្តែសំខាន់គឺត្រូវទៅដល់គោលដៅយ៉ាងមានសុវត្ថិភាព។ គេតែងប្រទះឃើញ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញលិខិតជាផ្លូវការរបស់កូនប្រុសពៅលោកគង់ គាំ គឺលោក គង់ម៉ូនីកាប្រកាស និងអំពាវនាវបង្កើតគណបក្សឆន្ទៈខ្មែរភ្លាមក្រុមប្រឆាំងនៅក្រៅប្រ...
រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលបក្សកាន់អំណាចបានប្រកាសស្វាគមន៍ ចំពោះការបង្កើតគណបក្សឆន្ទៈខ្មែរបង្កើតឡើងដោយកូនប្រុសលោកគង់ គាំអតីតមន្ត្រីជាន់ខ្ពស់...
ខេត្តតាកែវ ៖ ការវាយកម្ទេចចោលរូបសំណាកផ្ការំដួល ដែលទើបស្ថាបនានៅរង្វង់មូលខាងកើតវិមានឯករាជ្យ បានបង្កឱ្យមានការងឿងឆ្ងល់ពន់ពេកដល់មជ្ឈដ្ឋានមហាជនទូទៅ និងចោទជា...
ខេត្តកំពង់ឆ្នាំង ៖ «ក្នុងនាមគណៈបក្សប្រជាជនកម្ពុជាក៏ដូចជា សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្ស មិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ...
រាជធានីភ្នំពេញ ៖ ស្រវឹងស្រាបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទទៅបុករថយន្តម៉ែកសឺដេសហើយមិនព្រមសុំទោសទេអាងជិះរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បង្កឲ្យកកស្ទះ...
ខេត្តត្បូងឃ្មុំ ៖ រថយន្តបែន១គ្រឿងម៉ាកហ៊ីយ៉ានដាយចំណុះ៥តោន ពាក់ផ្លាកលេខ កំពង់ចាម ៣A-២២១៩ ដោយបានបើកបរលឿនទៅបុកម៉ូតូ១គ្រឿងម៉ាកវ៉េវក្នុងទិសដៅបញ្ច្រាសគ្នានៅ...
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបសង្សារត្រលប់មកផ្ទះវិញហើយក៏ត្រូវបានក្រុមចោរប្រដាប់អាវុធមួយក្រុមធ្វើការសកម្មភាពភ្ជង់ប្លន់យកម៉ូតូបាន...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបើកររថយន្តបង្កមួយគ្រឿងម៉ាក PORSCHE បើកបរក្នុងល្បឿនយ៉ានលឿនរេចង្កូតទៅបុកម៉ូតូឡាំម៉ាតាចំនួន២គ្រឿង និងរទេះលក់បបរនៅមុខ...
ក្រោយពីបានតាមដានព្យាករណ៍អាកាសធាតុរួចមក ឃើញថាអាចនឹងមានឥទ្ធិពលខ្លាំង ៖បើទឹកជំនាន់មែននោះ សូមឲ្យបងប្អូនត្រៀមទុកជាមុន ចំពោះខេត្តក្រុងមួយចំនួន ៕
រាជធានីភ្នំពេញ ៖ រឿងនារីខារ៉ាអូខេខ្មែរម្នាក់ ដែលមិនព្រមអី...អី...ជាមួយភ្ញៀវចិនមួយក្រុម ហើយត្រូវថៅកែចិនស្ទុះទៅចាប់ទាត់ធាក់ស្ទើរកំពុបនោម ដែលកោះសន្តិភាពបាន...
រាជធានីភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញបានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះថា អាវុធហត្ថរាជធានីភ្នំពេញនឹងសហការណ៍ជាមួយមន្ទីរជំនាញផ្នែកសុខាភិបាលដើម្បី «...
រាជធានីភ្នំពេញ ៖ ខណៈកម្លាំងពលកម្មក្នុងប្រទេសកម្ពុជានៅមានតម្លៃទាបជាងបណ្ដាប្រទេសមួយចំនួន និងស្របពេលដែលធនធានជំនាញក៏អាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសទាំងនោះ...
ខេត្តក្រចេះ ៖ អំពើហិង្សានឹកស្មានមិនដល់មួយព្រោះតែរឿងបាត់ពងមាន់ក្នុងសំបុកបាន កើតជាទំនាស់រវាងឪពុកបង្កើត និងកូនប្រុសបង្កើត ក្លាយជាហិង្សាយ៉ាងចាស់ដៃដោយប្រើ...
ខេត្តស្វាយរៀង ៖ សាច់ញាតិអ្នកធំម្នាក់បានដាក់ដាយយកត្រីនៅព្រែកទន្លេវ៉ៃគោ ជាប់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ពោធិតាហោ ក្រុងស្វាយរៀង គ្មានសមត្ថកិច្ចណាហ៊ានបើកភ្នែកមើល...
យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា Apple អាចនឹងចេញលក់ទូរស័ព្ទ iPhone ចំនួន២ប្រភេទដែលប្រើប្រាស់អេក្រង់ OLED ។ ប៉ុន្តែការលក់ទូរស័ព្ទ iPhone X ធ្លាក់ចុះបានធ្វើឲ្យក្រុមហ៊ុន...