ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេចខ្លួន​តែ​មួយ​ភ្លែត​សោះ ចង់​អស់រលីង​តែ​ម្តង

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ស័ង្កសី​ទំហំ​០៥​គុណ​នឹង​០៦​ម៉ែត្រ ត្រូវ​បាន​

ខេត្តពោធិ៍សាត់ ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ស័ង្កសី​ទំហំ​០៥​គុណ​នឹង​០៦​ម៉ែត្រ ត្រូវ​បាន​ភ្លើង​ឆេះ​គ្រឿងក្នុង​ខូចខាត​សម្ភារ​អស់​មួយ​ចំនួន​ធំ ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ទេ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧​នៅ​ភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ គី​ង អឿ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ប៉ែន សុគន្ធ អាយុ​៥៨​ឆ្នាំ​ដូច​គ្នា មានកូន​ប្រុស​ម្នាក់​ក្នុង​បន្ទុក ។ នៅ​ព្រឹក​នោះ​ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​ជាប់រវល់​ការងារ​រៀង​ៗ​ខ្លួន ហើយ​មួយសន្ទុះ​ធំ​ក៏​ក្រឡេក​មក​ស្រាប់តែ​ឃើញ​ភ្លើង​កំពុង​រាល​ឆេះ​ក្នុងផ្ទះ​ក៏​ស្រែក​ឆោឡោ​ឡើង ។ ពេល​នោះ​អ្នកស្រុក អ្នក​ភូមិ និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មក​ជួយ​ដងទឹក​ពន្លត់​ទាន់​ទើប​ឆេះ​តែ​សម្ភារ​នៅ​ក្នុងផ្ទះ​ប៉ុណ្ណោះ​តែ​មិន​ឆេះ​ផ្ទះ​ទាំងស្រុង​នោះ​ទេ  ប៉ុន្តែ​បាន​ឆេះ​គ្រែ ពួក សា​ឡុ​ង តុ ទូ កង្ហា ទូរទស្សន៍ និង​សម្ភារ​មួយ​ចំនួន​ទៀត គិត​ជា​ទឹកប្រាក់​ប្រមាណ​៤០០០​ដុល្លារ​សហរដ្ឋអាមេរិក​។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា អគ្គី​ភ័យ​នេះ​អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្ដអគ្គិសនី​ខ្សែភ្លើង​ដែល​ទុកដាក់​ត​មិន​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ៕