ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​សារ​ព្រះមហាក្សត្រ​បង្ហាញ​នូវ​ជំនឿ​ថា ​រដ្ឋសភា​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរម​ម​នាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​ព្រះរាជ​សារ បង្ហាញ​នូវ​ជំនឿ​ថា

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរម​ម​នាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​ព្រះរាជ​សារបង្ហាញ​នូវ​ជំនឿ​ថា រដ្ឋសភា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ទិស​ដៅ​រួម​ជា​ជំហាន​ៗ​ធានា​បាន​នូវ​សង្គម​កម្ពុជា​ប្រកបដោយ​ភាព​សុខដុមរមនា មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​។

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​ជា​ព្រះរាជ​សារ​មួយ​ច្បាប់​ជូន​ទៅ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា​នេះ បាន​បង្ហាញ​​នូវ​ទឹក​ព្រះ​ទ័យ​ជឿជាក់​ថា រដ្ឋសភា​ជា​តំណាង​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​បំរើ​ប្រជារាស្ត្រ​ និង​ប្រទេស​ជាតិ ដើម្បី​ធានា​បាន​នូវ​សង្គម​កម្ពុ​ជា​មួយ​ដែល​រឹង​មាំ មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព សមធម៌​ជាមួយ​នឹង​ការ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឹង​ម៉ាត់​នូវ​គោល​ការ​ណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​មនុស្ស និង​សេចក្តី​ថ្លៃ​​ថ្នូរ​របស់​មនុស្ស ។ ព្រះ​អង្គ​បាន​សព្វព្រះរាជហឫទ័យ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រធាន អនុប្រធាន និង​សមាជិក​សមាជិការ​នៃ​រដ្ឋសភា​ទាំងអស់ ដែល​​បាន​ខិតខំ​បំពេញការងារ​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ប្រឹងប្រែង​បម្រើ​ដល់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​ក្នុង​វិសមកាល​កន្លង​មកនេះ ។​

សូម​បញ្ជាក់​ថា ​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ពេញអង្គ​នៅ​រដ្ឋសភា​ព្រឹក​នេះ​ទេ ៕