ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់​ជំនួស​លុយ​ខ្ចី​រួម​គ្នា ទារ​វិញ​ថា​អត់​មាន​លុយ​សង​វ៉ៃ​ប្រាវ

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ស្ត្រី​រូប​នេះ​ទៅ​ទារ​លុយ​ជំពាក់ ។ រឿង​លុយ​ដែល​ខ្លួន​បាន​បង់​ធនាគារ​ភូមិ​ជំនួស​ស្ត្រី​រង​គ្រោះ ពុំ​បាន​ក៏​វាយតប់​ទៅ​លើ​កូនបំណុល

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ស្ត្រី​រូប​នេះ​ទៅ​ទារ​លុយ​ជំពាក់ ។ រឿង​លុយ​ដែល​ខ្លួន​បាន​បង់​ធនាគារ​ភូមិ​ជំនួស​ស្ត្រី​រង​គ្រោះ ពុំ​បាន​ក៏​វាយតប់​ទៅ​លើ​កូនបំណុល បណ្តាល​ឲ្យ​ដួល​សន្លប់​ស្ដូកស្ដឹង ។ ករណី​ទី​នេះ​កើត​នៅ​វា​លា​ម៉ោង​០៣​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ បាន​កើតឡើង​នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ព្រោះតែ​រឿង​ខ្ចី​លុយ​ធនាគារ​ភូមិ​រួម​គ្នា តែ​ស្ត្រី​រង​គ្រោះ​មិន​ទាន់​មាន​លុយ​បង់ ស្ត្រី​ជាប់ចោទ​បង់​ជំនួស ទើប​កើតរឿង​បែប​នេះ ។

ជន​បង្ក​ដោយ​ឈ្មោះ ឡាន សោភា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ជី ទូច ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ស្ត្រី​រង​គ្រោះ​កំពុង​តែ​នៅផ្ទះ​ជា​ធម្មតា ពេល​នោះ​ស្ត្រី​បង្ក​បាន​មក​ដល់ ហើយ​សួរនាំ​រឿង​ជំពាក់​លុយ ក៏​បាន​ឈ្លោះប្រកែក​គ្នា យក​ត្រូវ​រៀង​ៗ​ខ្លួន ។

បើ​តាម​ការ​ស្រង់​សម្ដី​សាក្សី សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពេល​ប្រកែក​គ្នា រឿង​លុយ​ជំពាក់​នោះ ស្ត្រី​រង​គ្រោះ​តប​ថា ខ្លួន​មិន​ទាន់​មាន​លុយ​នោះ​ទេ ចាំ​ពេល​មាន​ចាំ​គាត់​សង​ពេល​នោះ ម្ចាស់បំណុល​មានការ​ខឹងសម្បា​រឹតតែ​ខ្លាំង ព្រោះតែ​ឮ​សម្តី​បែប​នេះ ក៏​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក បន្ទាប់​មក​ស្ត្រី​បង្ក​បាន​ស្ទុះ​ទៅ​វាយ​លើ​ស្ត្រី​រង​គ្រោះ ដែល​កំពុង​មាន​ជំងឺលើសឈាម​ផង​នោះ បណ្តាល​ឲ្យ​ដួល​សន្លប់​តែ​ម្តង ។ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ឯ​ជន ដើម្បី​សង្គ្រោះ ។ ប្រភព​បន្ត​ថា ក្រោយ​បង្ក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ដៃដល់​យក​មក​អធិការដ្ឋាន កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។

ករណី​នេះ​ជា​រឿង​ដែល​ខ្ចី​លុយ​ធនាគារ​ភូមិ​រួម​គ្នា ដល់​ថ្ងៃ​កំណត់​ស្ត្រី​រង​គ្រោះ​មិន​ទាន់​មាន​លុយ​បង់ ទើប​ស្ត្រី​ជាប់ចោទ​បង់​ជំនួស ក្រោយមក​ក៏​មក​ទារ​លុយ​ដែល​ខ្លួន​បង់​ជំនួស ទើប​មាន​ករណី​វាយតប់​គ្នា​នេះ​កើតឡើង​តែ​ម្តង ៕