ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្រុម​ម៉ាហ្វីយ៉ា​ជនជាតិ​ចិន​ទៅ​ប្រទេស​ចិន​វិញ​ក្រោយ​ចាប់ជំរិត​ទារប្រាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​នេះ​នគរបាល​អន្តោប្រវេសន៍​បា​នប​ញ្ជូ​ល​ខ្លួន​ក្រុម​ម៉ាហ្វីយ៉ា​ជនជាតិ​ចិត្ត​ចំនួន​៧៤​នាក់ ក្នុង​នោះ​មាន​ស្រី​១៤​នាក់ ទៅ​កាន់​ប្រទេស​ចិន​វិញ ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា ក្រុម​ម៉ាហ្វីយ៉ា​ទាំងនេះ​ត្រូវ​បាន​បង្ក្រាប​បាន​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧ ពី​បទ​«​ចាប់ជំរិត​ទារ​លុយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ហៅ​កាត់ VOIP » ដែល​ត្រូវ​បាន​បង្ក្រាប​បាន​ដោយ​សមត្ថកិច្ច​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ។

នៅ​ព្រឹក​នេះ​ផង​ដែរ​នគរបាល​អន្តោប្រវេសន៍​កំពុង​រៀបចំ​ប​ញ្ជូ​ល​ជនជាតិ​ចិន​ទាំងនោះ​ទៅ​កាន់​ប្រទេស​ចិន​វិញ​តាម​ជើងហោះហើរ​ពិសេស​របស់​រដ្ឋាភិបាល​ចិន ៕