ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​ហើយ នៅ​រកស៊ី​ខូច​ទៀត​!

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តឧត្តរមានជ័យ បាន​ចុះ​ត្រួតពិនិត្យ​

ខេត្តឧត្តរមានជ័យ ៖ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តឧត្តរមានជ័យ បាន​ចុះ​ត្រួតពិនិត្យ​ដេប៉ូ​ចែកចាយ​ជី​មួយ​កន្លែង​ដែល​សង្ស័យ​ថា បាន​ដាក់​តាំង​លក់​ជី​ខុសច្បាប់ តាម​បណ្តឹង​របស់​ក្រុមហ៊ុន​នាំ​ចូល​ជី​ប្រើប្រាស់​ផ្តាច់មុខ​ឈ្មោះ លឹ​ម ប៊ុ​ន​ហេង ត្រេ​ឌី​ង​ខូ​ល​អិ​ល​ធី​ឌី​។

ក្នុង​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក គាំ វុ​ឌ្ឍី​ធន អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តឧត្តរមានជ័យ និង​លោក តាំង គួ​យ​ឃាង នាយក​គ្រប់គ្រង​ក្រុមហ៊ុន លឹ​ម ប៊ុ​ន​ហេង​ត្រេ​ឌី​ង​ខូ​អិ​ល​ធី​ឌី បាន​ចុះ​ទៅ​ដល់ទី​តាំង​ដេប៉ូ​ឈ្មោះ ស៊ុន ងួ​ន​អេ​ង និង​បាន​សុំ​ឲ្យ​ម្ចាស់​ដេប៉ូ​សហការ ដើម្បី​បើក​ឃ្លាំង​ដាក់​ជី​ធ្វើការ​ត្រួតពិនិត្យ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

លោក គាំ វុ​ឌ្ឍី​ធន អនុប្រធាន​មន្ទីរ​កសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា លោក​អនុវត្តន៍​ទៅ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន លឹ​ម ប៊ុ​ន​ហេង ត្រេ​ឌី​ង​ខួ​អិ​ល​ធី​ឌី ដែល​ម្ចាស់​ដេប៉ូ​លក់​ជី​ឈ្មោះ ស៊ុន ងួ​ន​អេ​ង បាន​រំលោភ​លើ​កម្មសិទ្ធិ​បញ្ជា​របស់​ក្រុមហ៊ុន​ធ្វើការ​នាំ​ចូល​ជី​ប្រភេទ ជី​កែង​សញ្ញា​ក្បាល​គោ ពី​ប្រទេស​ថៃ មក​ចែកចាយ​នៅ​ក្នុងស្រុក​អន្លង់​វែង ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន ក្នុង​សិទ្ធិ​នាំ​ចូល​ផ្តាច់មុខ  ៕