ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​ជា Google Assistant ?

6 ឆ្នាំ មុន

Google Assistant គឺជា​ជំនួយការ​សំឡេង​របស់ Google ដែល​បង្កើត​ចេញពី

Google Assistant គឺជា​ជំនួយការ​សំឡេង​របស់ Google ដែល​បង្កើត​ចេញពី Google Now ។ អ្នក​អាច​ប្រើប្រាស់​វា​បាន​នៅ​លើ​ឧបករណ៍ Android ជា​ច្រើន និង​លើ​iPhone ទៀត​ផង ។ អ្នក​អាច​បើក​ដំណើរការ​កម្មវិធី សួរ​សំណួរ បង្កើត​ផែនការ និង​ធ្វើ​សកម្មភាព​ជា​ច្រើន​ជំនួស​អ្នក ។ ខាងក្រោម​នេះ គឺជា​វិធី​ប្រើប្រាស់ Google Assistant៖

១-​ការ​បើក​ដំណើរការ Google Assistant៖
អ្នក​អាច​ចាប់ផ្តើម​ដោយ​ចុច​លើ​ប៊ូ​តុង Home របស់​ទូរស័ព្ទ​ឲ្យ​បាន​ប្រមាណ​២​ទៅ​៣​វិនាទី ឬ​និយាយ​ថា «Okay Google» ដើម្បី​បើក​ដំណើរការ​វា ។ បន្ទាប់​មក វា​នឹង​លោត​ចេញ​អក្សរ​ថា «Meet your personal Google Assistant» ។

ប្រសិនបើ​អ្នក​ទើបតែ​ប្រើប្រាស់​វា​ដំបូង គឺ​ត្រូវ​ចុច​លើ​ពាក្យ​ថា Continue និង​អនុញ្ញាត​ឲ្យ Google Assistant ប្រើប្រាស់​អុ​ី​មែ​ល និង​កម្មវិធី​របស់​អ្នក ។ បន្ទាប់​មក វា​នឹង​តម្រូវ​ឲ្យ​និយាយ​ថា «Okay Google» ប៉ុន្មាន​ដង​ជា​ការ​ស្រេច ។

គួរ​បញ្ជាក់​ថា Google Assistant មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម Google Account ដែល​ប្រើប្រាស់ ។ ប្រសិនបើ​អ្នកមាន​គណនី​ច្រើន គឺ​អាច​ប្តូរ​គណនី​បាន​ដោយ​ចុច​លើ​ប៊ូ​តុង Home រហូត Assistant លោត​ចេញ​មក និង​ជ្រើសរើស Settings រួច​ចូល​ទៅ​កាន់ Accounts ។

២-​ការ​សួរ​សំណួរ ៖
Google Assistant អាច​ឆ្លើយ​សំណួរ​ជា​អក្សរ ឬ​សំឡេង​បាន ។ អ្នក​ក៏​អាច​វាយ​អក្សរ​ដើម្បី​សួរ​សំណួរ​ផង​ដែរ ។ សំណួរ​អាច​សួរ​បាន​មាន​ទម្រង់​ដូច​ជា តើ​ថ្ងៃនេះ​មាន​អាកាសធាតុ​ដូច​ម្តេច ? តើ​ព័ត៌មាន​អាជីវកម្ម​នា​ពេល​ថ្មី​ៗ​នេះ​មាន​អ្វីខ្លះ ? តើ​លទ្ធផល​បាល់ទាត់​ក្នុងថ្ងៃនេះ​យ៉ាងដូចម្តេច​ដែរ ? តើ​អ្នកមាន​អាយុ​ប៉ុន្មាន ?

៣-​វិធី​ប្រើប្រាស់ Google Assistant ទំនាក់ទំនង​ជាមួយ​កម្មវិធី​ដទៃ ៖
Google Assistant មាន​អត្ថប្រយោជន៍​ណាស់​នៅ​ពេល​ប្រើប្រាស់​វា​ដើម្បី​ប្រាស្រ័យ​ទាក់ទង​នឹង​កម្មវិធី ឬ​សេវាកម្ម​ដទៃ​លើ​ទូរស័ព្ទ ដូច​ជា យើង​អាច​ប្រាប់​ឲ្យ Google Assistant រៀបចំ Reminder សម្រាប់​ថ្ងៃ និង​ពេលវេលា​ណាមួយ​បាន ។ យើង​ក៏​អាច​ប្រើប្រាស់​វា​ឲ្យ​បង្ហាញ​រូបភាព ឬ​អីុ​មែ​ល​ទាក់ទិន​នឹង​ប្រធានបទ​អ្វីមួយ ។ លើស​ពី​នេះ ក៏​អាច​ប្រាប់​វា​ឲ្យ​ចាក់​បទ​ចម្រៀង ឬ​សួរ​ពី​ទិស​ដៅ​ផង​ដែរ ។ វា​ថែម​ទាំង​អាច​បើក​ដំណើរការ​កម្មវិធី​ផ្សេង​ៗ​ទៀត​ផង ៕