ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ Apple ពិតជា​ធ្វើ​ឱ្យ​ទូរស័ព្ទ​ចាស់​ដំណើរ​ការ​យឺតឬ ?

6 ឆ្នាំ មុន

រាល់ពេល​ដែល Apple ចេញ​ការ Update ប្រព័ន្ធ iOS ទៅ​ជំនាន់​ថ្មី អ្នក​ប្រើប្រាស់​តែងតែ​រអ៊ូរទាំ​ថា

រាល់ពេល​ដែល Apple ចេញ​ការ Update ប្រព័ន្ធ iOS ទៅ​ជំនាន់​ថ្មី អ្នក​ប្រើប្រាស់​តែងតែ​រអ៊ូរទាំ​ថា ទូរស័ព្ទ​របស់​ពួក​គេ​ដំណើរការ​កាន់តែ​យឺត ។ ពួក​គេ​គិត​ថា Apple មាន​ចេតនា​ធ្វើ​ឲ្យ​ទូរស័ព្ទ​ស៊េរី​ចាស់​ៗ​ដំណើរការ​កាន់តែ​យឺត ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ទិញ​ទូរស័ព្ទ​ស៊េរី​ថ្មី​ក្នុង​តម្លៃ​ដ៏​ថ្លៃ ។

យោង​តាម​ការ​សិក្សា​របស់ Futuremark ជា​ក្រុមហ៊ុន​ផលិត Software ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា អំណះអំណាង​នេះ​មិន​ពិត​ឡើយ ។

ការ​សាកល្បង​របស់ Futuremark រួម​មាន​ទូរស័ព្ទ iPhone 5s, 6, 6s និង 7 ហើយ​ពួក​គេ​ប្រទះ​ឃើញ​ថា គ្មាន​ភស្តុ​តាង​ណា​ដែល​អាច​បញ្ជាក់​ឃើញ​ថា Apple មាន​ចេតនា​ធ្វើ​ឲ្យ​ទូរស័ព្ទ​ស៊េរី​ចាស់​ដំណើរការ​កាន់តែ​យឺត​ឡើយ ។

ឧទាហរណ៍ iPhone 5s ដែល​បាន​ដាក់​លក់​ក្នុង​ឆ្នាំ​២០១៣ គឺ GPU និង CPU របស់​វា​មិន​បាន​ផ្លាស់​ប្តូរ​ទេ ពេល​ដែល​ប្តូរ​ពី​ការ​ប្រើប្រាស់ iOS 9 មក iOS 11 ។ ការ​សិក្សា​នេះ​ប្រទះ​ឃើញ​ការ​ធ្លាក់​ចុះ​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​កម្រិត​ខុស​ពី​ធម្មតា​ទេ ។

សម្រាប់​ទូរស័ព្ទ​ស៊េរី​ផ្សេង​ៗ​វិញ GPU ដំណើរការ​ដដែល ប៉ុន្តែ​កម្លាំង CPU ធ្លាក់​ចុះ​បន្តិច ។ Futuremark កត់​សម្គាល់ថា វា​អាច​មក​ពី​ការ Update របស់ iOS ប៉ុន្តែ​អះអាង​ថា​វា​មិន​ធ្ងន់ធ្ងរ​ដល់​កម្រិត​ឲ្យ​អ្នក​ប្រើប្រាស់​រអ៊ូរទាំ​ទេ ។

ទាក់ទង​នឹង​សំណួរ​ថា ហេតុ​អ្វី​បានជា​ទូរស័ព្ទ​ស៊េរី​ចាស់​ៗ​របស់ Apple ដំណើរការ​កាន់តែ​យឺត បន្ទាប់​ពី​ការ Update នោះ ?

Futuremark និយាយ​ថា កម្មវិធី​ទូរស័ព្ទ​អាច​ជា​កត្តា​មួយ ។ កម្មវិធី​ចាស់​ៗ​ដែល​មិន​ស័ក្តិសម​នឹង iOS ជំនាន់​ថ្មី គឺ​អាច​នឹង​ដំណើរការ​យឺត​។ លើស​ពី​នេះ កម្មវិធី​ដែល​បង្កើត​សម្រាប់​ទូរស័ព្ទ​ស៊េរី​ថ្មី​ៗ អាច​នឹង​មិន​ដំណើរការ​បាន​លឿន​លើ​ស្មា​ត​ហ្វូ​ន​ចាស់​ៗ ។

Futuremark បន្ថែម​ថា ចំណុច​ពិសេស​ថ្មី​ៗ​ដែល​ភ្ជាប់​មក​ជាមួយ​ការ Update ប្រព័ន្ធ iOS អាច​នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការ​យឺត​ដែរ ព្រោះ​វា​បង្ខំ​ឲ្យ​ទូរស័ព្ទ​ប្រើប្រាស់​កម្លាំង Processing ច្រើន ។

ជា​ចុង​ក្រោយ Futuremark និយាយ​ថា Apple ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ជួយ​ដល់​ទូរស័ព្ទ​ចាស់​ៗ ដោយ​ផ្តល់​ជា​ការ Update ដែល​រក្សា​គុណភាព​សម្រាប់​គ្រប់​ស៊េរី iPhone៕