ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​និយាយ​គេ​នៅ​ស្ងៀម​សោះ រត់​តែឯង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ដែល​ឈប់​នៅ​ស្ងៀម​ពេញទំហឹង    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ជិត​ភោជនីយដ្ឋាន​៨៨១ ផ្លូវ​ព្រះ​មុនី​វង្ស ភូមិ​ព្រែក​តា​នូ  សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ពីរ​នាក់​បើករថយន្ត​ស៊េរី​ទំនើប  ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ២AI-៧៥៥៥ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត នៅ​ជិត​ស្ពាន​អាកាស​ក្បាលថ្នល់  ក៏​បាន​ឈប់​អែប​ខាង ស្រាប់តែ​បុរស​ម្នាក់ មិនដឹង​ថា​ចេញពី​ផឹក​វិញ​នៅ​កន្លែង​ណា​នោះ​ទេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង  ពណ៌​ខ្មៅ ធ្វើ​ដំណើរ​ស្របគ្នា​យ៉ាង​លឿន ព្រមទាំង​ស្រវឹង​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ខូចខាត បែក​កាង​ក្រោយ​បន្តិច  ។ ដោយឡែក​ខាង​ម៉ូតូ​បង្ក​វិញ​រង​ការ​ខូចខាត​វៀច​.​ក ចំណែក​មនុស្ស​រង​របួស​តិចតួច  ។ 

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ   អ្នក​បើក​ម៉ូតូ​ភ័យ​ពេក ក៏​បាន​រត់គេច​ខ្លួន​បាត់​ចោល​ម៉ូតូ​បាត់​ស្រមោល​តែ​ម្តង  ។  រីឯ​ខាង​រថយន្ត​វិញ ខ្ជិល​មានរឿង​វែង​ឆ្ងាយ​បាន​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ នៅ​សល់​តែ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគ​បាល​ចាក់​អង្រែ​លើ រង់ចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ  ៕