ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមត្រេកអរ…​ឮថា​ពលរដ្ឋខ្មែរដែល​ថៃបា.ញ់ នៅ​មាន​ជីវិត​នៅ​ឡើយ​

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង​លើ​​ករណី​​​ពលរដ្ឋខ្មែរ២នាក់​

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង​លើ​​ករណី​​​ពលរដ្ឋខ្មែរ២នាក់​ ដែលត្រូវ​ថៃបាញ់​បណ្តាលឱ្យ​រងរបួសធ្ងន់ ក្នុង​ករណី​​ចូល​ទៅ​លួច​មាន់ ហើយ​​​មាន​​ព័ត៌មាន​ថា ពួកគេទាំង២នាក់បាន​​​ស្លាប់​នោះ ត្រូវ​​លោក​​ប៊ុ​ន​ គុណ ​ជាមេ​ប៉ុស្តិ​ចំបក់​នៃ​នគរបាល​ការពារ​ព្រំ​ដែន​គោក​លេខ​815​ បាន​ប្រាប់កោះ​សន្តិ​ភាព​​នាព្រឹកថ្ងៃទី​១២ តុលា នេះ​​ថា ជនរងគ្រោះ​ទាំង២ គឺនៅមិនទាន់​ស្លាប់​នោះទេ ខណៈ​​​ខាង​ភាគីថៃ ​កំពុងតែ​​​​រង់​ចាំ​ឪពុកម្តាយ​​ទាំង២​មក​​ទទួល និង​ត្រូវ​​ដោះស្រាយ​​​សំណង​ផងដែរ​ ។

សេចក្តីរាយការណ៍​បន្តថា ​​ជនរងគ្រោះ​ទាំង២នាក់ខាងលើ ម្នាក់ឈ្មោះស្រី ភក្តី អាយុ​២៩ឆ្នាំ មានទីលំនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុក​​​​សំពៅលូន ខេត្ត​បាត់ដំបង និងម្នាក់​ទៀត​ឈ្មោះរឿម រឹម ហៅងោល អាយុ​៣០ឆ្នាំ មានទីលំនៅភូមិល្វា ឃុំបឹង​បេង ស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែលបច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​ នៅមន្ទីរពេទ្យ​​ក្នុង​ស្រុក​ខ្លង​ហាត ប្រទេស​​​ថៃ នៅឡើយ ។

គួរបញ្ជាក់ថា ពល​រដ្ឋ​ខ្មែរ​ទាំង​២​នាក់ ត្រូវ​បាន​ប្រភព​រាយការណ៍​ថា ត្រូវ​ពលរដ្ឋ​ថៃ​បាញ់​របួសធ្ងន់​លើ​ទឹកដី​ថៃ ក្នុងភូមិ​រ៉ា​សុ​ភី ឃុំ​ប ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ឈម​ទឹកដី​កម្ពុជា​ស្រុក​សំពៅ​លូន កាលពី​ល្ងាច​ថ្ងៃ​ទី​១០ តុលា កន្លង​មក ចោទ​ថា បាន​លួច​មាន់ ។ ​ព័ត៌មាន​នេះ ត្រូវ​បាន​នគរបាល​ប៉ុស្តិ​រដ្ឋបាល ឃុំ​ជ្រៃ​សី​ម៉ា ទទួល​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​តាម​ទូរស័ព្ទ បន្ទាប់​មក​ចុះ​ស្រាវជ្រាវ ជួប​ពលរដ្ឋ ដែល​មក​ពី​បេះ​ម្ទេស​ឱ្យ​ថៅកែ​ថៃ​ឈ្មោះ​ម៉ៅ ច​ន្ធី ភេទ​ប្រុស អាយុ​30​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ប្រាប់​ថា ពេល​គាត់​វិល​ត្រឡប់​ពី​ដី​ថៃ ប្រទះ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​រង​របួសធ្ងន់ ហើយ​ត្រូវ​ក​ម្លាំ​ទាហាន​ឈុត​ខ្មៅ​ថៃ លើកដាក់​រថយន្ត​យក​ទៅ​មន្ទីរពេទ្យ​ក្នុងស្រុក​កើតហេតុ​គឺ​ស្រុក​ខ្ល​ង​ហាត ។

យ៉ាងណា​ក៏​ដោយ គេ​ពុំ​ដឹង​ថា ជន​រង​គ្រោះ​របួស​កន្លែង​​ណា ហើយ​កាំភ្លើង​ដែល​គេ​បាញ់​លើ​ពលរដ្ឋ​ខ្មែរ​នេះ​ម៉ាក​អ្វី​នោះ​ដែរ ។ ជុំវិញ​ករណី​ខាងលើ លោក​ប៊ុ​ន គុណ មេ​ប៉ុស្តិ​ចំបក់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​815 ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​កើត​មាន​មែន​។