ទីផ្សារ​រថយន្ត ជជុះ​ចាប់ផ្តើម​មាន​បញ្ហា​កាន់តែ​ខ្លាំង​ឡើង


រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ការ​ប្រកួតប្រជែង​កើនឡើង ការ​ប្រើប្រាស់​រថយន្ត​ថ្មី​កាន់តែ​កើនឡើង ហើយ​ការ​លក់​រថយន្ត​ជជុះ​ចាប់ផ្តើម​ធ្លាក់​ចុះ​ពី​ទីផ្សារ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកលក់​រថយន្ត​មួយ​ទឹក​នានា ។

លោក អឹុង សុខ​នៅ អ្នក​រកស៊ី​គួ​ក​ជេ​រថយន្ត​ជជុះ បាន​និយាយ​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ តុលា ថា ការ​លក់​រថយន្ត​ជជុះ​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ​ជា​បណ្តើរ​ៗ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​លក់​ឆ្នាំ​នេះ​កាន់តែ​ថយ​ចុះ​បន្ថែម​ទៀត ដោយសារ​ការ​ប្រកួតប្រជែង​កើនឡើង និង​ប្រជាពលរដ្ឋ​ពិបាក​រក​ចំណូល​ជាង​មុន ។

លោក​និយាយ​ថា ៖« ខ្ញុំ​លំបាក​រក​ទាំង​ឡាន​យក​មក​លក់ និង​រកបាន​ហើយ​ក៏​ពិបាក​លក់​ផង​ដែរ ព្រោះ​ទីផ្សារ​ហាក់ដូចជា​កាន់តែ​មាន​ផលវិបាក » ។ លោក​បន្ត​ថា ៖« ខ្ញុំ​រកស៊ី​លក់​ឡាន​ជជុះ​យូរ​មក​ហើយ ឃើញ​ថា ទីផ្សារ​កំពុង​មាន​បញ្ហា ព្រោះ​អ្នក​នាំ​ចូល​កាន់តែ​ច្រើន ពិសេស​រថយន្ត​ថ្មី​ៗ » ។

ម្ចាស់​ឃ្លាំង​លក់​រថយន្ត​មួយ​ទឹក នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង លោក ចក់ សា​រិ​ន បាន​ឲ្យ​ដឹងផង​ដែរ​ថា ការ​លក់​រថយន្ត​ឆ្នាំ​នេះ ពិតជា​បាន​ថយ​ចុះ​តាំងពី​ដើមឆ្នាំ​មក ដោយ​មិនដឹង​មូលហេតុ​អ្វី​ឡើយ ប៉ុន្តែ​លោក​បាន​សន្និដ្ឋាន​ទាំងអស់​សំណើច​ថា អ្នកមាន​លទ្ធភាព​ទិញ​រថយន្ត មាន​រថយន្ត​ច្រើន​រួច​ទៅ​ហើយ ហើយ​អ្នកមាន​លទ្ធភាព​កាន់តែ​ច្រើន​បាន​ងាក​ទៅ​ប្រើប្រាស់​រថយន្ត​ថ្មី ។

លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា លោក​គិត​ថា ទីផ្សារ​ឡាន​ជជុះ​នឹង​មិន​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​ឡើយ វា​អាស្រ័យ​លើ​រដ្ឋាភិបាល​បិទ​ការ​នាំ​ចូល​ប៉ុណ្ណោះ ទើប​ឡាន​ជជុះ​ថមថយ​ខ្លាំង​ក្នុង​ទីផ្សារ » ។

លោក ពាង ម៉ា​ន់ អគ្គនាយក​ក្រុមហ៊ុន​Great Wall Cambodia បាន​ថ្លែង​ថា ទីផ្សារ​រថយន្ត​ថ្មី​បាន​បន្ត​សញ្ញា​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយសារ​ប្រជាពលរដ្ឋ​យល់​ដឹង​កាន់តែ​ប្រសើរ​ជាង​មុន ពី​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​មាន​ផាសុកភាព សុវត្ថិភាព​ខ្ពស់ និង​លក្ខខណ្ឌ​នៃ​ការ​ទទួល​បាន​ឥណទាន​ទិញ​រថយន្ត​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នានា​កាន់តែ​ងាយស្រួល ។

លោក​មាន​ប្រសាសន៍​ថា ៖« ជាមួយ​និន្នាការ​ទីផ្សារ​ប្រែប្រួល​បែប​នេះ Great Wall Cambodia បាន​ផ្តល់​ការ​បង់​រំលស់​ដល់​អតិថិជន​ទិញ​រថយន្ត​របស់ខ្ញុំ​ផង​ដែរ ដើម្បី​ឲ្យ​ពួក​គេ​អាច​ប្រើប្រាស់​រថយន្ត​ថ្មី​បាន » ។ លោក​បន្ត​ថា ៖«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ទីផ្សារ​រថយន្ត​ជជុះ​នឹង​ថយ​ចុះ ហើយ​រថយន្ត​ថ្មី​នឹង​កើនឡើង​ក្នុង​ទីផ្សារ​ជា​បន្តបន្ទាប់ » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ