ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ដួល​បោក​ក្បាល​ស្លា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ធ្វើការ​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​ជិះ​ម៉ូតូ​រេ​ចង្កូត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ធ្វើការ​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​ជិះ​ម៉ូតូ​រេ​ចង្កូត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ជ្រុល​ទៅ​បុក​ដើម​ដូង​ដាក់​តាំង​បែក​អស់​២​ផើង​ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ហោះ​ផ្ទប់​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​នឹង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ ទុល​មុខ​នឹង​រោងចក្រ​អគ្គិសនី​ទី​២ ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​លើ  ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ វុ​ទ្ធី ចាន់​ដេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ហាង​លក់​បាយ​ក្បែរ​សាលា​អន្តរជាតិ​ហ្សា​មែន ស្នាក់​នៅផ្ទះ​លេខ​១៤-១៥ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​រង​គ្រោះ​មិនដឹង​ថា គោលបំណង​ទៅ​ណា​នោះ​ទេ​គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១AH-៨៩២០ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាង​មិច​នោះ​ទេ ស្រាប់តែ​ឃើញ​ម៉ូតូ​បាន​រេ​ចង្កូត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ជ្រុល​ទៅ​បុក​រះ​ដើម​ដូង​តាំង​បណ្ដាល​ឱ្យ​បែក​អស់​ចំនួន​២​ផើង រួច​ហើយ​ម៉ូតូ​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​ផ្ទប់​នឹង​បង្គោល​ភ្លើង​ដែក​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​ហោះ​ផ្ទប់​បោក​ក្បាល​ទៅ​នឹង​បង្គោល​ភ្លើង​បែក​មុខ​បែក​មាត់​ធ្លាយ​ខួរ​ចេញ​មក​ក្រៅ​ស្លាប់ ។ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ។ ក្រោយ​ពេល​កើតហេតុ​មាន​ក្រុម​គ្រួសារ សាច់ញាតិ ទាំងប្រុស​ទាំងស្រី បាន​មក​យំសោក​ឱប​សព​ជន​រង​គ្រោះ​ទាំង​ទឹកភ្នែក​ហូរ និង​អារម្មណ៍​សោកសៅ​បំផុត ៕