ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​ឃោសនា​​​​បោះ​​​ឆ្នោត​​​​​ក្រុម​​​ប្រឹក្សា​​​​ក្រុង​​ស្រុក​​ ​ទើប​​បំ​បែក​ ​​និង​បង្កើត​ថ្មី មានតែ CPP ១ប៉ុណ្ណោះ ចេញឃោសនា ហើយដំណើរដោយរលូន​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប បានប្រកាសថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោត​ ក្នុងថ្ងៃទីមួយ នាថ្ងៃទី៣១មីនានេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ…

ភ្នំពេញ៖ គ.ជ.ប បានប្រកាសថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោត​ ក្នុងថ្ងៃទីមួយ នាថ្ងៃទី៣១មីនានេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង​។ ការឃោសនាបោះឆ្នោតនេះ មានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី៣១មីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។​

គ.ជ.ប ប្រកាសថា នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី៣១មីនា​នេះ គឺ​​គណ​បក្ស​ប្រជាជន​កម្ពុជា បានធ្វើសកម្មភាព​ជួបប្រជុំ​ជាមួយ​បេក្ខជនឈរឈ្មោះបោះឆ្នោត​ អង្គបោះឆ្នោត និង​សមាជិក​គណបក្សនៅតាមមណ្ឌល​បោះឆ្នោត​នៃក្រុង​ស្រុក ចំនួន ៤ រួមមាន ក្រុងអរិយក្សត្រ ( អ្នកចូលរួម​ប្រមាណ ១៩៤នាក់ ) ក្រុងឧដុង្គ​ម៉ែជ័យ ( អ្នកចូលរួម​ប្រមាណ ៥៨នាក់ ) ស្រុកសាមគ្គីមុនីជ័យ ( អ្នកចូលរួម​ប្រមាណ ៨០នាក់ ) និងស្រុកអូរគ្រៀងសែនជ័យ ( អ្នកចូលរួម ប្រមាណ ៥៥នាក់ )។

គ.ជ.ប បន្ថែមថា ដោយឡែក គណបក្ស​ ២ទៀត រួមមាន​ គណបក្សភ្លើងទៀន និងគណបក្ស​ហ៊្វុនស៊ិនប៉ិច ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។

យុទ្ធនាការឃោសនាបោះឆ្នោត​នេះ ដើម្បីឆ្ពោះទៅបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាក្រុងស្រុក ចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មី រួមមាន៖ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ​។

ថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោត​ ហើយមានតែក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង​ នៅក្នុងស្រុកក្រុង ទាំង ៥នេះប៉ុណ្ណោះ ដែលជាអ្នកបោះឆ្នោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ