ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៤​នាក់ ត្រូវ​បាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​(​ក​៣)

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៤​នាក់ ត្រូវ​បាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៣) នៃ​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ឆែកឆេរ រក​ឃើញ​នូវ​សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់​តូ ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ខុន​ដូ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ផ្លូវ​បេ​តុ​លេខ​៤៤BT បន្ទប់​លេខ​៥២ ភូមិ​ក្បាល​ទំនប់​២ ក្រុម​១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។ ជនសង្ស័យ​មានឈ្មោះ ១.​ឈ្មោះ ជន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ២.​ឈ្មោះ សេង បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៣.​ឈ្មោះ ឡុ​ង សម្បត្តិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៤.​ឈ្មោះ ឈៀង ស្រី​ណែ​ត ភេទ​ស្រី អាយុ​១៩​ឆ្នាំ  ដកហូត ថ្នាំ​ញៀន ប្រភេទ​ក្រាម​ស​ថ្លា ចំនួន​៨​កញ្ចប់​តូ​ធំ ជិត​កន្លះ​គីឡូ​។

តាម​សម្តី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​ស្រី​ចំនួន​៤​នាក់​ខាងលើ កម្លាំង​នគរបាល​ការ​រិ​យា​ល័យ​(​ក​៣)​នៃ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុ​ជ គឹ​ម​ឡុ​ង និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​វរសេនីយ៍ទោ ទិ​ត ចំរើន នាយការិយាល័យ «​ក​៣»​សហ​ការណ៍ ជាមួយនឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ព្រមទាំង​ម្ចាស់ផ្ទះ បាន​ចុះ​ឆែកឆេរ​ខុន​ដូរ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ក្បាល​ទំពុន​២ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បន្ទប់​លេខ​៥២ ជាន់​ទី​៤។

បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន ប្រភេទ​ក្រាម ស​ថ្លា ចំនួន​៨​កញ្ចប់​តូច​ធំ ប្រហែល​ជិត​កន្លះ​គីឡូក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ចំនួន​២ និង​ទូរ​សព្ទ័​ដៃ​ចំនួន​៥​គ្រឿង​។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ហើយ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាំង​ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ មន្ទីរ​កា​រិ​ល័យ​ប្រឆាំង​គ្រឿងញៀន (​ក​៣)​នៃ​ក្រសួងមហាផ្ទៃ​៕