លោក អាត់ ខែ​ម នាំ​យក​អំណោយ​សួរសុខទុក្ខ​លោក​មេឃុំ​រោង


ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ ២០១៧ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ លោក​វរសេនីយ៍ត្រី សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ និង​សហការី បាន​ចុះ​សួរសុខទុក្ខ​លោក អ៊ូច អាន់ មេឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ដែល​រងគ្រោះថ្នាក់​ចរាចរណ៍ និង​នាំ​យក​អំណោយ ភេសជ្ជៈ និង​ថវិកា​ទៅ​ប្រគល់​ជូន នៅផ្ទះ​របស់​លោក​មេឃុំ​ផ្ទាល់ នៅ​ភូមិ​សំរោង ឃុំ​សំរោង​។ លោក អ៊ូច អាន់ មេឃុំ​សំរោង បាន​រៀបរាប់​ជម្រាប​ជូន លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៧ ខណៈ​ពេល​ត្រលប់​មក​ផ្ទះ​វិញ​បន្ទាប់​ពី​ទៅ​បំពេញភារកិច្ច​នៅ​ភូមិ​អញ្ចាញ ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ​រួច បាន​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ស្ពានថ្ម ខាងជើង​ភូមិ​ថ្មី ឃុំ​សំរោង បាន​ដួល​ម៉ូតូ បណ្តាល​ឲ្យ​រង​របួសធ្ងន់​បាក់ដៃ​ស្តាំ ភ្នែក​ស្តាំ បួស​ស្មា​ឆ្វេង និង​បែកក្បាល ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​អេ​ម៉ែ​ក​ចេ​ន​ស៊ី ខេត្តបាត់ដំបង​។

នា​ឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ក៏​បាន​ជម្រាប​ថា​៖ ដើម្បី​ចូលរួម​ដោះស្រាយ និង​ជួយ​សម្រាល​ថវិកា​ព្យាបាល លោក​បាន​នាំ​យក​អំណោយ​ផ្ទាល់ខ្លួន​របស់​លោក មាន​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល និង​កាល​គ្រោះថ្នាក់​ដំបូង​លោក​បាន​ឧ​ត្ថ​ម្ភ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ផង​ដែរ សុ​ប​ចំនួន​៥០​ម៉ឺន​រៀល និង​មានទឹក​សុទ្ធ​៥​យួរ​,​ទឹក​ផ្លែ​ឈើ​៣​កេស​,​ទឹកដោះគោឆៅ​២​យួរ​,​ទឹកអូ​អ៊ិ​ឈិ​១​កេស នំ​១​ធុង ទឹកក្រូច​១​យួរ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ជូនពរ ដល់​លោក​មេឃុំ សូម​ឲ្យ​ឆាប់​ជា​សះស្បើយ និង​មាន​កម្លាំង​ពលំ មាំមួន ដើម្បី​បន្ត​ការ​ដឹកនាំ បម្រើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​អភិវឌ្ឍ​ឃុំ​ឲ្យ​មានការ​រីក​ចម្រើន​បន្ត​ទៀត​។ ជាមួយ​គ្នា​នោះ​ដែរ លោក​មេឃុំ ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧត្តមសេនីយ៍​ស្នងការ​ដែល​តែងតែ​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ ទន្ទឹម​នឹង​កិច្ច​ការងារ​ការ​បាន​សន្តិសុខ សុវត្ថិភាព លោក​តែង​ចុះ​សួរសុខទុក្ខ នៅ​កៀក​ជិត​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​៕
                                                            
   
   

សប្បុរសធម៌

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ