ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​ចង់​គេច​ចេញពី​បន្ទប់​សណ្ឋាគារ ហ៊ាន​​ផ្សងគ្រោះថ្នាក់ (មាន​វីដេអូ​ឃ្លីប)

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា

ចិន​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​កំពុង​តោង​ខ្សែភ្លើង​នៅ​កណ្តាល​អាកាស ដោយសារ​តែ​ចង់​គេច​ពី​ការ​បង់ថ្លៃ​បន្ទប់​របស់​សណ្ឋាគារ​។

កាលពី​ថ្ងៃ​ទី​២៩​ខែ​មុន​នេះ អ្នកដំណើរ​តាម​ដងផ្លូវ​នៅ​ទីក្រុង Panzhou បានឃើញ​បុរស​ម្នាក់​តោង​ជាប់​ខ្សែភ្លើង​ដែល​មាន​កម្ពស់​ជា​ច្រើន​ម៉ែត្រ​ផុត​ពី​ដី​។ ពួក​គេ​ស្មានថា គាត់​គឺជា​អ្នកលេង​កីឡា​គ្រោះថ្នាក់​អាជីព តែ​តាម​ការ​ពិត​គឺ​គាត់​ចង់​គេច​មិន​បង់លុយ​បន្ទប់​សោះ​។

នេះ​មក​ពី​បន្ទប់​ដែល​គាត់​ស្នាក់​នៅ ស្ថិត​នៅ​ជាន់​ទី​១៩ ទើប​ធ្វើ​ឲ្យ​គាត់​ចង់​គេច​ទៅ​តាម​ណា​មិន​រួច មាន​តែ​តាម​បង្អួច​ទើប​អាច​រួចខ្លួន​។ តែ​ការ​គិត​របស់​គាត់​មិន​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​ខ្សែភ្លើង​ដែល​គាត់​តោង​ជាប់​នោះ គឺ​រមួល​ចូល​គ្នា​ដែល​ធ្វើ​ឲ្យ​គាត់​ជាប់​នៅ​កណ្តាល​អាកាស​។

គ្រប់​គ្នា​នៅ​តាម​ដងផ្លូវ​បានឃើញ​គាត់ ហើយ​ក៏​ហៅ​ក្រុម​ជួយ​សង្គ្រោះ​មក​យក​គាត់​ចុះ​ក្រោម​។ ក្រោយ​ពី​ជួយ​យក​មក​ដី​វិញ ក្រុម​សង្គ្រោះ​បាន​ប្រាប់​ថា នេះ​ពិតជា​សំណាងល្អ​ហើយ ដែល​បុរស​នោះ​មិន​ឆក់​ស្លាប់​ដោយសារ​ខ្សែភ្លើង​។ ទោះបីជា​មិន​ស្លាប់​ដោយសារ​តែ​អគ្គិសនី ក៏​អាច​ស្លាប់​ដោយសារ​តែ​ធ្លាក់​ចុះ​មក​ដី​ដែរ​។ នេះ​ពិតជា​សំណាង​ហើយ ទោះបី​ត្រូវ​ខ្មាស់​គេ​យ៉ាងណា​ក៏​ដោយ​៕