ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ញា សិទ្ធិ ប្រឹងរក​ប្រាក់ព្យាបាល​ម្តាយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឆ្លើយឆ្លង​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេលថ្មី​ៗ​កន្លង​មក លោក​បញ្ញា សិទ្ធិ ឱ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ម្តាយ​តារា​សម្តែង និង​តារាចម្រៀង​លោក​បញ្ញា សិទ្ធិ កើត​ជំងឺលើសឈាម ហើយ​ព្យាបាល​ក្នុងស្រុក​បាន​មួយ​រយៈ​ក៏​បញ្ជូន​ទៅ​ប្រទេស​ថៃ ។ មក​ទល់​ពេល​នេះ​ម្តាយ​របស់​លោក​បញ្ញា សិទ្ធិ បាន​ធូរស្បើយ​បន្តិច​ហើយ ដោយ​បាន​លោក​ឧកញ៉ា​ឌួ​ង ឆាយ ជួយ​រ៉ាប់រង ។

លោក​បញ្ញា សិទ្ធិ បាន​ធូរចិត្ត​បន្ទាប់​ពី​ម្តាយ​របស់​លោក​ធូរស្រាល​ពី​ជំងឺលើសឈាម​ខណៈ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។ ម្ល៉ោះហើយ​លោក​អាច​វិល​មក​ស្រុក​បំពេញការងារ​ជា​បន្ត​ទៀត​ដើម្បី​សន្សំ​ប្រាក់​យក​ទៅ​ព្យាបាល​ម្តាយ​តាម​វេជ្ជបញ្ជា​រហូត​ជា​ស្បើយ ។

ឆ្លើយឆ្លង​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​បញ្ញា សិទ្ធិ ឱ្យ​ដឹង​ថា ម្តាយ​របស់​លោក​ទទួល​បានការ​ជួយ​ចេញថ្លៃ​ព្យាបាល​ច្រើន​ពី​លោក​ឧកញ៉ា​ឌួ​ង ឆាយ អំឡុង​ពេល​លោក​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ។ លោក​សិទ្ធិ​និយាយ​ថា «​បាន​លោក​ឧកញ៉ា​នេះឯង​មើលឃើញ​ក្នុង​នាម​ខ្ញុំ​ជា​តារាចម្រៀង​ច្រៀង​នៅ​សោ​ន​ក្លឹ​ប ។ ដូចនេះ​ហើយ​ខ្ញុំ​មាន​សភាព​កក់ក្តៅ​នៅ​ពេល​តឹងតែង​អារម្មណ៍​មាន​អ្នក​អាណិត​ស្រឡាញ់ គឺ​រំភើប​តែ​ម្តង ។ ម្តាយ​ខ្ញុំ​កាល​ធ្វើទុក្ខ​នៅ​ស្រុក​ខ្មែរ ឈាម​ឡើង​១៧ ហើយ​ទៅ​ព្យាបាល​នៅ​គ្លីនិក​មួយ​ជិត​១០​ថ្ងៃ តាំងពី​រាង​មាន​កម្លាំង ពេទ្យ​នៅ​ទីនោះ​គិតតែ​ពី​ចាក់​នេះ​ចាក់​នោះ បូម​លុយ​យក​ៗ​អត់​ស្វាង ធ្វើ​ឲ្យ​ម្តាយ​ខ្ញុំ ដុនដាប​ទៅ​ៗ​នាំ​ឲ្យ​ចិត្ត​ខ្ញុំ​ក្តៅក្រហាយ​តែ​ម្តង ខ្ញុំ​មិន​ចង់​គិត​ថា​ពេទ្យ​ស្រុក​យើង​មាន​អ្នក​រិះគន់​ទេ តែ​នេះ​ខ្ញុំ​ជួប​ហើយ​ស​ភ្នែក​តែ​ម្តង ។ យ៉ាងណា​ខ្ញុំ​ក៏​គិត​ថា​នោះ​ជា​ពេទ្យ​នាំ​ឲ្យ​ពេទ្យ​ផ្សេង​ស្អុយឈ្មោះ​ធ្វើការ​មិនល្អ ។ ទាំង​អស់នេះ​ហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​នាំ​ម្តាយ​ទៅ​ពេទ្យ​នៅ​សុរិន្ទ​ប្រទេស​ថៃ​ព្រោះ​មួយ​ប្រាវ​នៅ​ពេទ្យ​ឯកជន​នោះ​អស់​ជាង​៣០០០​ដុល្លារ​មិនដឹង​ណា​ណី​នៅ​តែ​ដុនដាប​» ។

លោក​បញ្ញា សិទ្ធិ អរគុណ​តារាចម្រៀង​មាស សុខ​សោភា និង​ទូច ស្រី​លក្ខណ៍ ដែល​បាន​ជួយ​ប្រាក់​មួយ​ចំនួន​ថ្លៃ​ព្យាបាល​ម្តាយ​លោក​។ មក​ទល់​ពេល​នេះ​ម្តាយ​លោក​បញ្ញា សិទ្ធិ ធូរស្រាល​ខ្លះ​ហើយ អាច​ឲ្យ​លោក​មក​បំពេញការងារ​វិញ ដើម្បី​រក​ប្រាក់​បន្ត​ព្យាបាល​គាត់​ទៀត ៕