យន្តហោះ​ទម្លាក់​គ្រាប់បែក២​គ្រឿង​ហោះ​កាត់​កូរ៉េ​


ឧបទ្វីប​កូរ៉េ ៖ យោង​តាម YONHAP ថា គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​១១ តុលា ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​​មេ​រិ​ក​ធុន B-1B LANCER ២​គ្រឿង បាន​ធ្វើការ​ហោះហើរ​ជា​ថ្មី​លើ​ឧបទ្វីប​កូរ៉េ​កាលពី​យប់​ថ្ងៃ​ទី​១០ តុលា ដើម្បី​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ និង​បាលី​ស្ទិ​ក​ពុំ​ឈប់​ឈរ​របស់​កូរ៉េ​ខាងជើង ។

កងទ័ព​កូរ៉េ​ខាងត្បូង​និយាយ​ថា យន្តហោះ​ប្រដេញ F-15K ២​គ្រឿង​របស់​កងទ័ព​យើង​បាន​ចេញ​ធ្វើ​នា​យប់​ថ្ងៃ​ទី​១០ តុលា នូវ​សមយុទ្ធ​រួម​ជាមួយ​យន្តហោះ B-1B ទាំង​២​គ្រឿង​នេះ​របស់​កងទ័ពអាកាស​អា​មេ​រិ​ក ដែល​ហោះ​មក​ពី​មូលដ្ឋាន​អាកាសចរណ៍ ANDERSEN នា​កោះ​ហ្គា​ម ។ យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ទាំង​២​គ្រឿង​នេះ​ធ្វើ​ត្រាប់​បាញ់​មី​ស៊ី​ល​អាកាស​-​ដី​ពីលើ​សមុទ្រ​ខាងកើត​មុន​ពេល​ធ្វើ​សមយុទ្ធ​បែប​នេះ​ដែរ លើ​ដែនអាកាស​នៃ​សមុទ្រ​លឿង ។

សមយុទ្ធ​នេះ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​ដាក់​ពង្រាយ​ទៀងទាត់​សំដៅ​កែ​លម្អ​សមត្ថភាព​ប្រយុទ្ធ ។ តាម​រយៈ​សមយុទ្ធ​នេះ កងទ័ពអាកាស​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​បង្ហាញ​ពី​ឆន្ទៈ​ម៉ឺងម៉ាត់ និង​សមត្ថភាព​តបត​របស់​សម្ព័ន្ធមិត្ត រួច​ធ្វើ​ឱ្យ​កាន់តែ​សុ​ក្រិត សមត្ថភាព​ដាក់​ពង្រាយ​បណ្តា​មធ្យោបាយ​តបត​យ៉ាង​ឆាប់រហ័ស ដោយ​កែ​លម្អ​ការ​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា ព្រមទាំង​សមត្ថភាព​ធ្វើ​ប្រតិបត្តិការ​រួម​ក្នុង​ករណី​មាន​សង្គ្រាម ព្រមទាំង​ក្នុង​ពេល​ធម្មតា ៕

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ