ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិនដល់​មែន គ្រាន់តែ​ហូប​ចេក ឬ​ប៊័រ​1​ផ្លែ​ក្នុង​1​ថ្ងៃសោះ

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ចង្អុលបង្ហាញ​ថា

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ចង្អុលបង្ហាញ​ថា ការ​ទទួលទាន​ចេក ឬ​ផ្លែ​ប៊័រ​ក្នុង​១​ថ្ងៃ​១​ផ្លែ​អាច​ទប់ស្កាត់​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​អាច​បញ្ឈប់​ការ​រាំងស្ទះ​ក្នុង​សរសៃឈាម​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ដោយ​ទាប់​ស្កាត់​មិន​ឲ្យ​សរសៃឈាម​អាកទែ​ឡើង​រឹង ។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា សរសៃឈាម​អាកទែ​ដែល​ឡើង​រឹង និង​មិន​អាច​បត់បែន​បាន​អាច​បង្កើន​ហានិភ័យ​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ចំពោះ​មនុស្ស ។

ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ជាតិ​ប៉ូ​តា​ស្យូ​ម​គ្រប់គ្រង​ហ្សែ​ន​ដែល​រក្សា​ភាព​បត់បែន​របស់​សរសៃ​ឈាមអាកទែ ។ អ្នកនិពន្ធ​នៃ​ការ​សិក្សា​នេះ​លោក​វេជ្ជបណ្ឌិត Paul Sanders ពី​សាកលវិទ្យាល័យ Alabama នៅ​Birmingham និយាយ​ថា​៖«​ការ​រក​ឃើញ​នេះ​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ការ​បន្ថែម​ជាតិ​ប៉ូ​តា​ស្យូ​ម​ឲ្យ​បាន​គ្រប់គ្រាន់​លើ​ការ​ទប់ស្កាត់​មិន​ឲ្យ​សរសៃឈាម​ឡើង​រឹង » ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​លើ​សត្វ​កណ្តុរ​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង​នៅ​ពេល​ដែល​ពួក​វា​ត្រូវ​បាន​គេ​ឲ្យ​ចំណីអាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ។ កណ្តុរ​ទាំងនោះ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​កម្រិត​ប៉ូ​តា​ស្យូ​ម​ទាប ធម្មតា ឬ​ខ្ពស់ ។ លទ្ធផល​បាន​បង្ហាញ​ថា​សរសៃឈាម​អាកទែ​របស់​សត្វ​កណ្តុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ទាប​ឡើង​រឹង ។ ចំណែក​សត្វ​កណ្តុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ថយ​ចុះ​ការ​ឡើង​រឹង​របស់​សរសៃ​ឈាមអាកទែ ។ សត្វ​កណ្តុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើន​ក៏​មានការ​ថយ​ចុះ​រឹតតែ​ខ្លាំង​ចំពោះ​សរសៃឈាម​អាកទែ​ចេញពី​បេះដូង ដែល​ជា​សរសៃឈាម​សំខាន់​របស់​រាង​កាយ ។

លោក​វេជ្ជបណ្ឌិត​Sanders និយាយ​ថា​៖ «​ការ​រក​ឃើញ​នេះ​មាន​សក្តានុពល​នៃ​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់ ព្រោះ​វា​បង្ហាញ​ពី​ប្រយោជន៍​នៃ​ការ​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ឲ្យ​បាន​គ្រប់គ្រាន់​លើ​ការ​បង្ការ​ការ​ក្រិន​សរសៃឈាម​ចំពោះ​កណ្តុរ​ដែល​ងាយ​កើត​មាន​បញ្ហា​នេះ និង​ផល​ប៉ះពាល់​ពី​ការ​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូ​ម​មិន​គ្រប់គ្រាន់​» ៕