ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​បវរកញ្ញា​ពិការពិភពលោក​​លើក​ដំបូង

6 ឆ្នាំ មុន

ចាត់​ទុក​ថា​ ជា​ការ​ប្រកួត​ដ៏​ចម្លែក​មួយ​ទើប​រៀបចំ​លើក​ដំបូង​លើ​ពិភពលោក​គឺ​ការ

ចាត់​ទុក​ថា​ ជា​ការ​ប្រកួត​ដ៏​ចម្លែក​មួយ​ទើប​រៀបចំ​លើក​ដំបូង​លើ​ពិភពលោក​គឺ​ការ​ប្រកួត​បវរកញ្ញា​ពិការ​ពិភពលោក​នៅ​ប្រទេស​ប៉ូ​ឡូញ (Miss Wheelchair World) ​បាន​រៀបចំ​កាលពី​យប់​ថ្ងៃ​ទី​៧ តុលា ២០១៧ ។

បេ​ក្ខ​នារី​ដែល​ទទួល​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​គឺ​បេ​ក្ខ​នារី​ពី​ប្រទេស​បេឡា​រូស ។ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង ។ ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ប្រទេស​ប៉ូ​ឡូញ ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ប្រកួត ។

គោលដៅ​សំខាន់​នៃ​ការ​រៀបចំ​ការ​ប្រកួត​Miss Wheelchair World​ស្ថិត​ក្នុង​គោលបំណង​កែប្រែ​ទស្សនៈ​របស់​មហាជន​ទូទៅ​ឱ្យ​យល់​ច្បាស់​ពី​ជន​ពិការ​ពិតជា​មានគុណ​សម្បត្តិ​ល្អ ហើយ​នារី​ដែល​ជិះ​លើ​រទេះរុញ​គួរ​បាន​ទទួល​សិទ្ធិ​សេរីភាព​ដូច​ពលរដ្ឋ​ទូទៅ និង​ពួក​នាង​មាន​អារម្មណ៍​ស្រឡាញ់​ភាព​ស្រស់​ស្អាត​ដូច​នារី​ទូទៅ​នៅ​ក្នុង​សង្គម​ដែរ ។

នាង​Aleksandra Chichikova​អាយុ​២៣​ឆ្នាំ ពី​ប្រទេស​បេឡា​រូស​ក្លាយជា​បវរកញ្ញា​ពិការ​ពិភពលោក ។ លំដាប់​លេខ​២​បាន​ទៅ​លើ​នាង​Lebohang Monyatsi​ពី​អាហ្វ្រិក​ខាងត្បូង ។ ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​នាង​Adrianna Zawadzinska​ជនជាតិ​ប៉ូ​ឡូញ ៕