ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​មិន​បរិភោគ​អាហារ​ពេល​ព្រឹកនឹង​បង្កើន​ហានិភ័យ​

6 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​១​ដែល​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ American College of Cardiology បាន​ព្រមាន​ថា

ការ​សិក្សា​ថ្មី​១​ដែល​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ American College of Cardiology បាន​ព្រមាន​ថា ការ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​ធ្វើ​ឱ្យ​សរសៃ​អាកទែរ​របស់​អ្នក​ឡើង​រឹង​ដោយ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មានការ​កើនឡើង ។

នៅ​ពេល​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​វិភាគ​លើ​សុខភាព​របស់​មនុស្ស​ជាង​៤.០០០​នាក់ និង​ថា​តើ​ពួក​គេ​បាន​បរិភោគ​អាហារ​ពេល​ព្រឹក ឬ​អត់បា​នរក​ឃើញ​ថា​ការ​មិន​បរិភោគ​អាហារ​មួយ​ពេល​នេះ​បង្ក​ឱ្យ​មានការ​ឆ្លើយ​តប​ជា​បន្ទាន់​ដូច​គ្នា​នឹង​ការ​អត់ឃ្លាន ។

វា​មាន​ន័យ​ថា​ការ​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​មាន​លទ្ធភាព​តិចតួច​ក្នុង​ការ​គ្រប់គ្រង​ទំហំ​ចង្កេះ​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នកមាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​បេះដូង និង​ជំងឺ​ធាត់។

ការ​បរិភោគ​អាហារ​ពេល​ព្រឹក​ដែល​ល្អ​ចំពោះ​សុខភាព​អាច​លើកកម្ពស់​សុខភាព​បេះដូង​កាន់តែ​ច្រើន​រួម​ទាំង​ទម្ងន់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ផង​ដែរ ហើយ​អ្នកជំនាញ​និយាយ​ថា​វា​ជា​ការ​ចាំបាច់​ចំពោះ​របប​អាហារ​របស់​មនុស្ស ម្នាក់​ៗ ។

ក្រុម​អ្នកជំនាញ​ពីសា​លា Friedman School of Nutrition Science and Policy នៅ​ឯ​សាកលវិទ្យាល័យ Tufts ក្នុង​ទីក្រុង​បូ​ស្តុ​ន​បាន​វិភាគ​លើ​សុខភាព​បុរស និង​ស្ត្រី​ហើយ​បាន​ប្រៀបធៀប​ថា​តើ​ពួក​គេ​បរិភោគ​អាហារ​ពេល​ព្រឹក​រឺ​អត់ ។ អ្នក​ស្ម័គ្រចិត្ត​ទាំងនេះ​មិន​មាន​ជំងឺ​សរសៃឈាម​បេះដូង រឺ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ទេ ។

ជំងឺ​ក្រិន​សរសៃ​អាកទែ​ត្រូវ​បាន​រក​ឃើញ​ជា​ញឹកញាប់​ក្នុង​ចំនោម​អ្នកចូលរួម​ដែល​មិន​បរិភោគ​អាហារ​ពេល​ព្រឹក ហើយ​ក៏​មាន​អត្រា​ខ្ពស់​ផង​ដែរ​ចំពោះ​អ្នកចូលរួម​ដែល​បរិភោគ​អាហារ​ពេល​ព្រឹក​ដែល​មាន​ថាមពល​ទាប ។

អ្នកចូលរួម​ដែល​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​ក៏​ទំនងជា​មាន​របៀប​រស់នៅ​ដែល​មិនល្អ​ចំពោះ​សុខភាព រួម​ទាំង​របប​អាហារ​មិនល្អ ទទួលទាន​គ្រឿង​ស្រវឹង​ញឹកញាប់ និង​ការ​ជក់បារី ។ ទាំងនេះ​រួម​មានការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺលើសឈាម និង​ជំងឺ​ធាត់ ។

ក្រុម​អ្នកជំនាញ​ណែនាំ​ឱ្យ​មនុស្ស​ផ្តោតអារម្មណ៍​លើ​អាហារ​ដែល​ពួក​គេ​បរិភោគ​ជំនួស​ឱ្យ​ការ​មិន​ទទួលទាន​អាហារ​ដើម្បី​ផ្តល់​ឱ្យ​រាង​កាយ​នូវ​អាហារូបត្ថម្ភ​ដ៏​ល្អ​បំផុត ៕