ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែងៗតែម្តង… យកដបស្រាវាយក្បាលហើយ យកអំបែងអារ.ដៃ​អារ.ជើងទៀត​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជាតិ​ជាតិ​ហ្វាំ​ង​ឡង់​មាន​ប្រពន្ធ​ខ្មែរ​ម្នាក់ ​

រាជធានីភ្នំពេញ ៖ បុរស​ជាតិ​ជាតិ​ហ្វាំ​ង​ឡង់​មាន​ប្រពន្ធ​ខ្មែរ​ម្នាក់ ​មិនដឹង​ជា​ខឹង​​​ប្រពន្ធ​រឿង​អ្វី​ បានទៅ​អង្គុយ​ផឹកស្រា​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង​​តាំងពី​យប់​ទល់​ភ្លឺ​ស្រវឹងស្រា​យ៉ាង​ជោក​ជាំ ហើយ​យក​កែវ​វាយ​ក្បាល​ខ្លួនឯង ​និងយក​អំបែង​មក​អារ.​ដៃ អារ​.ជើង និង​ដងខ្លួន បណ្តាល​ឱ្យ​ហូរ​ឈាម​កក្លាក់​ស្រោច​ពេញ​​ខ្លួន ​បង្ក​​ការ​ភ្ញាក់ផ្អើល​​​ដល់​កម្លាំង​មាន​សមត្ថ​កិច្ច​ ចុះ​មក​ធ្វើ​អន្តរា​​គម​ន៍ ​ហៅ​រថយន្ត​សា​មុ​យ​ ​ដឹក​យក​ទៅ​មន្ទីរពេទ្យ ​តែជនរងគ្រោះ​​បាន​ប្រកែក​មិន​ព្រមទៅ​ ។​ ហេតុការណ៍នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ​តុលា ស្ថិត​នៅ​ខាង​មុខ​ផ្ទះ​លេខ១Eoនាក់ ផ្លូវ​លេខ១៧២ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​ ។

ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ដែល​អះអាង​ថា​ ជា​ប្រពន្ធ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ប្តី​គាត់​​មានឈ្មោះរី​ណូ អាយុ ៥៣​ឆ្នាំ ជនជាតិ​ហ្វាំ​ង​ឡង់ មុខរបរ​បើក​ហាង​ផឹកស៊ី​មួយ​កន្លែង នៅ​ផ្សារ​សុរិយា​ម៉​ល ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវប៉ាស្ទ័រ (​ផ្លូវ​លេខ​៥១) ក្បែរ​កន្លែង​កើតហេតុ​។

នៅ​មុន​ពេល​កើតហេតុ ប្តី​​គាត់​បាន​អង្គុយ​ផឹក​តែ​ម្នាក់ឯង តាំងពី​យប់​មកម្ល៉េះ រហូត​ដល់​ព្រឹក​ឡើង​​ក៏​នៅ​តែ​អង្គុយ​លើ​កៅអី​ផឹក​​បន្ត​ទៀត អស់​​ស្រា និង​ស្រា​បៀរ​​យ៉ាងច្រើន​ធ្វើ​ឱ្យ​​ស្រវឹង​យ៉ាង​ខ្លាំង ​។ ​ពេល​ដែល​កំពុង​អង្គុយ​ផឹក​នៅ​ខាង​មុខ ហើយ​នាង​នៅ​ខាងក្នុង​ហាង​នោះ ក៏​ស្រាប់តែ​រូប​គាត់​ បាន​យក​កែង​ស្រា​មួយ​ដែល​នៅ​នឹង​ដៃ​ទៅ​វាយ​សំពង​ក្បាល​ខ្លួនឯង បណ្តាល​ឱ្យ​​បែក​កែវ និង​រើស​យក​អំបែង​កែង​មក​អារ​ដៃ អារ​ជើង និងដងខ្លួន បណ្តាល​ឱ្យ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​តែ​ម្តង ដោយ​រូប​នាង​បាន​ព្យាយាម​ហាមឃាត់​ដែរ​តែ​ចាប់​មិន​ឈ្នះ​ឡើយ​ ។

ប្រពន្ធ​​បាន​​បន្ត​​ថា រូប​គាត់​​បាន​រួមរស់​​ជា​ប្តី​ប្រពន្ធ​​រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ ដោយ​មានកូន​ស្រី​អាយុ៣​ឆ្នាំ​ម្នាក់​ផង​ដែរ ​។ ​​តាំងពី​ការ​រួមរស់​ជាមួយ​គ្នា​នា​ពេល​កន្លង​មក ​រូប​គាត់​តែងតែ​ផឹកស្រាសា​បៀរជា​ប្រចាំ​រាល់ថ្ងៃ​ តែ​មិន​ដែល​កើត​មានរឿង​អ្វី​កើតឡើង​ឡើយ ទើប​តែ​ពេល​នេះ មិនដឹង​ជា​យ៉ាង​ម៉េច​ បាន​ធ្វើឱ្យ​​រូប​គាត់ ​មាន​អាកា​រៈ​ស្រវឹង​ខ្លាំង និង​យក​កែវ​ស្រា​ទៅ​វាយ​លើ​ខ្លួនឯង មិន​អស់ចិត្ត​យក​អំបែង​កែង​អារ​ដៃ អារ​ជើង ខ្លួនឯង​ស្ទើរតែ​សុះសាច់​ហូ​ឈាម​ស្រោច​ពេញ​ខ្លួន និង​រង​របួស​ពេញ​ខ្លួន​យ៉ាង​ដូច្នេះ​ឡើយ​ ។