រាជធានីភ្នំពេញ ៖ កីឡាករ-កីឡាការិនី ចំនួន៧រូបត្រូវបានគេចាត់ទុកថា ជា Super Stars នៅក្នុងវិស័យកីឡា បានក្លាយជាតំណាង ផ្សព្វផ្សាយផលិតផលប្រចាំក្រុមហ៊ុនធំៗ។ Super Stars កីឡាទាំងនោះក៏ស៊ីថ្លៃមិនចាញ់តារាល្បីជួរមុខក្នុងវិស័យសិល្បៈប៉ុន្មានទេ បើទោះជាខ្លះមិនធ្លាប់សម្ដែងក្នុងស្ប៉តពាណិជ្ជកម្មឬភាពយន្ត និងខ្លះបានផុតកុងត្រាទៅហើយក្ដី ។
1- ស៊ន សៀវម៉ី ៖ គឺជាSuper Star តែម្នាក់គត់របស់សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា ដោយនាងបានជួយឱ្យសហព័ន្ធនេះមានការទទួលស្គាល់មិនត្រឹមតែកេរ្តិ៍ឈ្មោះក្នុងស្រុកប៉ុណ្ណោះ លើឆាកអន្តរជាតិក៏ទទួលស្គាល់ថានាងជាជើងខ្លាំងនៅក្នុងប្រភេទកីឡាមួយនេះដែរ ។ គ្រាន់តែដណ្ដើមបានមេដាយមាសពីកីឡាអាស៊ីភ្លាម នាងក៏ទទួលបានឱកាសថតស្ប៉តតែម្ដង ដោយក្រុមហ៊ុនសែលកាតបានជ្រើសរើសឱ្យធ្វើជាតំណាងក្រុមហ៊ុនផ្សព្វផ្សាយកម្មវិធីថ្មីៗរបស់គេក្នុងតម្លៃខ្លួនខ្ពស់ ។
ក្នុងរយៈពេលនោះ នាងក៏មានសំណាងបានថតស្ប៉តធនាគារ និងស្ប៉តរាយរងមួយចំនួនទៀតផង ធ្វើឱ្យនាងទទួលបានប្រាក់ចំណូលច្រើនមិនធម្មតាក្នុងពេលមានទីផ្សារថតស្ប៉ត ។ ទោះបីយ៉ាងណា នាងត្រូវបានគេអះអាងថា បានដាច់កុងត្រាជាមួយក្រុមហ៊ុនធំៗដែលនាងធ្លាប់ធ្វើជាតំណាងទាំងនោះហើយ ដោយការងារថតស្ប៉តថ្មីក៏មិនទាន់លេចឡើងក្នុងពេលទីផ្សារថតស្ប៉តហាក់មិនសូវផ្ដោតការចាប់អារម្មណ៍ចំពោះនាងដូចមុន ។ ប៉ុន្តែនាងនៅតែជា Super Star គ្មានគូផ្ទឹមមកទល់ពេលនេះសម្រាប់ប្រភេទកីឡាតេក្វាន់ដូ បើទោះជាក្នុងពេលនេះក៏មានកីឡាករនិងកីឡាការិនីប្រចាំសហព័ន្ធមួយនេះកំពុងតែលេចធ្លោផងដែរ ។
2- ចាន់ វឌ្ឍនាកា ៖ លោកគឺ Super Star ក្នុងប្រភេទកីឡាបាល់ទាត់ដែលកេរ្តិ៍ឈ្មោះរបស់លោកគឺល្បីរន្ទឺស្ទើរតែពេញមួយផ្ទៃប្រទេសតែម្ដងក្នុងពិភពបាល់ទាត់ ។ លោកបានសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យនេះធ្វើឱ្យមានការទទួលស្គាល់យ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីលោកបានឈ្នះពានរង្វាន់លេចធ្លោក្នុងក្រុមជម្រើសជាតិផ្ទួនៗ ហើយចុងក្រោយក៏ត្រូវបានក្រុមបាល់ទាត់នៅក្នុងលីគទី៣ជប៉ុនទិញឱ្យទៅលេងក្នុងក្លិបរបស់ខ្លួនរយៈពេលមួយឆ្នាំ ដែលនឹងដាច់កុងត្រាឆ្នាំទី១នៅដើមឆ្នាំ២០១៨ ខាងមុខនេះ ។ លោកគឺជា Super Star ផ្នែកបាល់ទាត់កម្ពុជាដែលមានទាំងជាតិ និងអន្តរជាតិទទួលស្គាល់ ជាពិសេសគឺសមត្ថភាពបណ្ដើរបាល់ ចែកបាល់ និងស៊ុតបាល់បញ្ចូលទីគូប្រកួត ។
ក្នុងនោះលោកក៏រត់លឿនមិនចាញ់កីឡាករល្អៗរបស់បរទេសផងដែរ ទើបសមត្ថភាពរបស់លោកត្រូវគេប្រៀបធៀបថាជា Messi របស់កម្ពុជាទៅទៀត ។ មកទល់ពេលនេះ លោកនៅតែជាតារាស្ប៉តពាណិជ្ជកម្មប្រចាំក្រុមហ៊ុនរថយន្តធំមួយ ផលិតផលខោទ្រនាប់ និងជាតំណាងក្រុមហ៊ុនទូរស័ព្ទចល័តថ្មីមួយក្នុងប្រទេស ដោយការងារជាតំណាងក្រុមហ៊ុនទាំងនោះនៅមិនទាន់ដាច់កុងត្រានោះទេ ។
3- ប្រាក់ មុន្នីឧត្តម ៖ លោកក៏ជាSuper Starនៅក្នុងពិភពបាល់ទាត់ ដោយក្រៅពីមានប្រជាប្រិយភាពខ្លាំងក្លានៅក្នុងវិស័យនេះ លោកក៏មានហាងឆេងមិនគួរឱ្យជឿនៅក្នុងវិស័យថតស្ប៉តផងដែរ ។ លោកគឺជាតារាស្ប៉តប្រចាំក្រុមហ៊ុនធំ២គឺក្រុមហ៊ុនរថយន្តធំមួយ និងក្រុមហ៊ុនផលិតផលលាបបំបាត់ការឈឺចាប់របស់ថៃ ។ លោកត្រូវគេឃើញនៅលើកញ្ចក់ទូរទស្សន៍ជារៀងរាល់ថ្ងៃនាមួយរយៈចុងក្រោយ ដោយសារតែស្ប៉តដែលលោកកុងត្រា បានផ្សាយពាណិជ្ជកម្មភ្លូកទឹកភ្លូកដីលើកញ្ចក់ទូរទស្សន៍ ជាពិសេសនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងម៉ោងមាស ។
4- វ៉ន វីវ៉ា ៖ កីឡាករប្រដាល់រូបនេះ ក៏ធ្លាប់បានគ្រងតំណែងក្នុងស្ប៉តពាណិជ្ជកម្មធំៗផងដែរ ក្នុងពេលលោកនៅជាកីឡាករប្រដាល់ដែលមានប្រជាប្រិយភាពខ្លាំង ។ ផលិតផលថ្នាំលេបបំបាត់ការឈឺចាប់ និងផលិតផលរាយរយមួយចំនួនទៀត ក៏កីឡាករប្រដាល់រូបនេះ បានក្លាយជាតំណាងយ៉ាងកាលីបផងដែរ បើទោះជាតម្លៃខ្លួនមិនត្រូវបានគេទម្លាយថាបានច្រើនឬតិចក្ដី ។ លោកក៏ជាតារាភាពយន្តដែលមានមុខសម្ដែងក្នុងរឿងមួយចំនួនផងដែរនាពេលកន្លងមក ។
5- អេ ភូថង ៖ អតីតកីឡាករប្រដាល់ល្បីឈ្មោះរូបនេះ ក៏មានមុខថតស្ប៉តមិនអន់នោះដែរ ក្នុងពេលដែលលោកឡើងកូដ ជាពិសេសស្ប៉តអប់រំ និងស្ប៉តទាក់ទងនឹងប្រភេទកីឡា ។
6- សែន រ៉ាឌី ៖ លោកក៏មានតែមមិនអន់ដែរក្នុងស្ប៉តពាណិជ្ជកម្ម ។ លោកគឺជាតំណាងផលិតផលភេសជ្ជៈធំមួយ ហើយបើទោះជាស្ប៉តមួយនោះយូរៗម្ដងទើបឃើញផ្សាយនៅលើកញ្ចក់ទូរទស្សន៍ មិនគគ្រឹកគគ្រេងដូចមុន ក៏លោកនៅតែជាតំណាងនៅឡើយនៅក្នុងពេលនេះ។
7- ហែមថុន វិទិនី ៖ នាងគឺជា Super Star ក្នុងវិស័យហែលទឹកជាយូរមកហើយ ហើយបើទោះជាមិនទាន់មានឱកាសបានធ្វើតំណាងឱ្យផលិតផលធំៗនៅឡើយ តែនាងក៏មានមុខក្នុងស្ប៉តពាណិជ្ជកម្មធំៗថ្នាក់ជាតិដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកផងដែរ ។ ក្នុងនោះនាងក៏ធ្លាប់ថតស្ប៉តឱ្យក្រុមហ៊ុនមួយកាលពីប៉ុន្មានឆ្នាំមុនដែរ ។
ក្រៅពីកីឡាករ-កីឡាការិនីទាំង៧រូបខាងលើ ក៏មាន Super Stars មួយចំនួនទៀតធ្លាប់បង្ហាញមុខក្នុងស្ប៉តពាណិជ្ជកម្មបែបនេះផងដែរ ដោយគ្រាន់តែមិនសូវលេចធ្លោខ្លាំងដូចអ្នកទាំង៧ខាងលើដែលសុទ្ធតែមានមុខយ៉ាងសកម្មលើកញ្ចក់ទូរទស្សន៍នាពេលកន្លងមក ៕
រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា បន្ទាប់ពីស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ និងរង្វង់មូលចោមចៅស្ថាបនារួច បញ្ហាកកស្ទះចរាចរនឹង...
ខេត្តកំពង់ចាម ៖ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែល រស់នៅតំបន់ដាច់ស្រយាល អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន កាលពីព្រឹក...
ខេត្តកំពង់ធំ ៖ សមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ កាលពីវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី២២ មេសា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីបទរំលោភសេពសន្ថវៈលើក្មេងស្រីជា...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណ:កម្មការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា...
ការបើកបររថយន្ត មិនមែនគ្រាន់តែជាការធ្វើដំណើរចេញពីចំណុចមួយទៅកាន់ចំណុចមួយទៀតនោះទេ ប៉ុន្តែសំខាន់គឺត្រូវទៅដល់គោលដៅយ៉ាងមានសុវត្ថិភាព។ គេតែងប្រទះឃើញ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញលិខិតជាផ្លូវការរបស់កូនប្រុសពៅលោកគង់ គាំ គឺលោក គង់ម៉ូនីកាប្រកាស និងអំពាវនាវបង្កើតគណបក្សឆន្ទៈខ្មែរភ្លាមក្រុមប្រឆាំងនៅក្រៅប្រ...
រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលបក្សកាន់អំណាចបានប្រកាសស្វាគមន៍ ចំពោះការបង្កើតគណបក្សឆន្ទៈខ្មែរបង្កើតឡើងដោយកូនប្រុសលោកគង់ គាំអតីតមន្ត្រីជាន់ខ្ពស់...
ខេត្តតាកែវ ៖ ការវាយកម្ទេចចោលរូបសំណាកផ្ការំដួល ដែលទើបស្ថាបនានៅរង្វង់មូលខាងកើតវិមានឯករាជ្យ បានបង្កឱ្យមានការងឿងឆ្ងល់ពន់ពេកដល់មជ្ឈដ្ឋានមហាជនទូទៅ និងចោទជា...
ខេត្តកំពង់ឆ្នាំង ៖ «ក្នុងនាមគណៈបក្សប្រជាជនកម្ពុជាក៏ដូចជា សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្ស មិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ...
រាជធានីភ្នំពេញ ៖ ស្រវឹងស្រាបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទទៅបុករថយន្តម៉ែកសឺដេសហើយមិនព្រមសុំទោសទេអាងជិះរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បង្កឲ្យកកស្ទះ...
ខេត្តត្បូងឃ្មុំ ៖ រថយន្តបែន១គ្រឿងម៉ាកហ៊ីយ៉ានដាយចំណុះ៥តោន ពាក់ផ្លាកលេខ កំពង់ចាម ៣A-២២១៩ ដោយបានបើកបរលឿនទៅបុកម៉ូតូ១គ្រឿងម៉ាកវ៉េវក្នុងទិសដៅបញ្ច្រាសគ្នានៅ...
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបសង្សារត្រលប់មកផ្ទះវិញហើយក៏ត្រូវបានក្រុមចោរប្រដាប់អាវុធមួយក្រុមធ្វើការសកម្មភាពភ្ជង់ប្លន់យកម៉ូតូបាន...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបើកររថយន្តបង្កមួយគ្រឿងម៉ាក PORSCHE បើកបរក្នុងល្បឿនយ៉ានលឿនរេចង្កូតទៅបុកម៉ូតូឡាំម៉ាតាចំនួន២គ្រឿង និងរទេះលក់បបរនៅមុខ...
ក្រោយពីបានតាមដានព្យាករណ៍អាកាសធាតុរួចមក ឃើញថាអាចនឹងមានឥទ្ធិពលខ្លាំង ៖បើទឹកជំនាន់មែននោះ សូមឲ្យបងប្អូនត្រៀមទុកជាមុន ចំពោះខេត្តក្រុងមួយចំនួន ៕
រាជធានីភ្នំពេញ ៖ រឿងនារីខារ៉ាអូខេខ្មែរម្នាក់ ដែលមិនព្រមអី...អី...ជាមួយភ្ញៀវចិនមួយក្រុម ហើយត្រូវថៅកែចិនស្ទុះទៅចាប់ទាត់ធាក់ស្ទើរកំពុបនោម ដែលកោះសន្តិភាពបាន...
រាជធានីភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញបានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះថា អាវុធហត្ថរាជធានីភ្នំពេញនឹងសហការណ៍ជាមួយមន្ទីរជំនាញផ្នែកសុខាភិបាលដើម្បី «...
រាជធានីភ្នំពេញ ៖ ខណៈកម្លាំងពលកម្មក្នុងប្រទេសកម្ពុជានៅមានតម្លៃទាបជាងបណ្ដាប្រទេសមួយចំនួន និងស្របពេលដែលធនធានជំនាញក៏អាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសទាំងនោះ...
ខេត្តក្រចេះ ៖ អំពើហិង្សានឹកស្មានមិនដល់មួយព្រោះតែរឿងបាត់ពងមាន់ក្នុងសំបុកបាន កើតជាទំនាស់រវាងឪពុកបង្កើត និងកូនប្រុសបង្កើត ក្លាយជាហិង្សាយ៉ាងចាស់ដៃដោយប្រើ...
ខេត្តស្វាយរៀង ៖ សាច់ញាតិអ្នកធំម្នាក់បានដាក់ដាយយកត្រីនៅព្រែកទន្លេវ៉ៃគោ ជាប់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ពោធិតាហោ ក្រុងស្វាយរៀង គ្មានសមត្ថកិច្ចណាហ៊ានបើកភ្នែកមើល...
យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា Apple អាចនឹងចេញលក់ទូរស័ព្ទ iPhone ចំនួន២ប្រភេទដែលប្រើប្រាស់អេក្រង់ OLED ។ ប៉ុន្តែការលក់ទូរស័ព្ទ iPhone X ធ្លាក់ចុះបានធ្វើឲ្យក្រុមហ៊ុន...