រដ្ឋាភិបាលគ្រោងចំណាយប្រាក់ជាង12លានដុល្លារជួយដល់ស្ត្រីសម្រាលកូន
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយប្រាក់១២,១លានដុល្លារជួយស្ត្រីសម្រាលកូនក្នុងវិស័យពីរដើម្បី
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយប្រាក់១២,១លានដុល្លារជួយស្ត្រីសម្រាលកូនក្នុងវិស័យពីរដើម្បី
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយប្រាក់១២,១លានដុល្លារជួយស្ត្រីសម្រាលកូនក្នុងវិស័យពីរដើម្បីសម្រួលដល់ជីវភាពរបស់ពួកគេ ។ វាជាផ្នែកមួយនៃសំណាញ់សុវត្ថិភាពសង្គមដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួន៦ពាន់នាក់មកពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជាថា គោលនយោបាយជាតិគាំពារសង្គម ដែលរាជរដ្ឋាភិបាលបានពិនិត្យទៅលើលទ្ធភាពថវិការដ្ឋ ឥឡូវនេះ ស្ត្រីដែលស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធសរុប៩២.១៩៨នាក់ ក្នុងនោះរដ្ឋបាលស៊ីវិលមាន៨២.៥១៧នាក់ ។
សម្តេចបន្តថា នៅរដ្ឋបាលកណ្តាលមានចំនួន១៦.៥០៣នាក់ ហើយជំនាញថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញនានា ៦៦.៦១៤នាក់ នគរបាល៣.៨៧៥នាក់ និងយោធា៥.៨០៦នាក់ ។ បើគិតពីលទ្ធភាពនៃអ្នកមានកូន គឺគ្មានកូនទាំងអស់ទេ គឺគិតតែក្នុងវ័យដែលត្រូវមានកូនប៉ុណ្ណោះ ស្មើប្រមាណ១០% ហើយសម្រាប់គម្រោងចំណាយរបស់រាជរដ្ឋាភិបាលចាប់ពីឆ្នាំ២០១៨តទៅ គឺនឹងប្រើប្រាស់ថវិកាប្រមាណ២,១លានដុល្លារសម្រាប់ចំណាយទៅលើស្ត្រីសម្រាលកូនជាមន្ត្រីរាជការ ហើយផ្នែកកម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធប្រមាណ១០លានដុល្លារ ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើប្រជាពលរដ្ឋ ជាពិសេស ស្ត្រីក្នុងផ្នែកទាំងពីរនេះ ។ វាជាសំណាញ់សុវត្ថិភាពសង្គម ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ ហើយនេះជាគោលនយោបាយដ៏ត្រឹមត្រូវក្នុងការគាំពារសង្គម ប៉ុន្តែការចំណាយនេះ ក៏ជាសម្ពាធរបស់រាជរដ្ឋាភិបាលផងដែរ ដែលត្រូវពង្រីកទំហំនៃការចំណាយ ។
លោកបណ្ឌិតបានបន្តថា ទោះជាយ៉ាងណា តាមរយៈការកែទម្រង់ប្រព័ន្ធពន្ធដាររបស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាលបានប្រមូលថវិកាបានច្រើនជាងមុនដើម្បីប្រើប្រាស់ក្នុងការចំណាយលើប្រាក់ខែរបស់មន្ត្រីរាជការ និងការវិនិយោគសាធារណៈផ្សេងៗ ។
លោកបន្តថា ៖« នៅពេលប្រទេសមានការរីកចម្រើន រដ្ឋាភិបាលត្រូវពង្រីកកិច្ចគាំពារសង្គមពិតជារឿងត្រឹមត្រូវ និងចាំបាច់ ដើម្បីសម្រេចបានសង្គមមួយមានសុខុមាលភាពល្អ និងប្រជាជនរស់នៅប្រកបដោយភាពស៊ីវិល័យ » ៕
ចែករំលែកព័តមាននេះ