ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមចាប់ឈើឧកញ៉ា​អុលផងទៅ… ទើបស្មើភាពគ្នា

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​លើរថយន្ត​ដឹក​ឈើ​សុ​ក្រំ​៤​គ្រឿង នៅ​ក្រុមហ៊ុន ​ចាំង ​លី ស្រុក​អណ្តូង​មាស ។

ខេត្តរតនគិរី ៖ សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​លើរថយន្ត​ដឹក​ឈើ​សុ​ក្រំ​៤​គ្រឿង នៅ​ក្រុមហ៊ុន ​ចាំង ​លី ស្រុក​អណ្តូង​មាស ។ យោង​តាម​​សេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ តុលា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អណ្តូង​មាស ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​តំណាង​អយ្យការ​សាលាដំបូង​ខេត្តរតនគិរីផង កំពុង​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ធុន​ធំ​៤​គ្រឿង ផ្ទុក​ឈើ​សុ​ក្រំ​ឃ្លុំ​ជា​ច្រើន​ដុំ ក្នុង​ក្រុមហ៊ុន​ចាំង លី ស្ថិត​ក្នុង​ឃុំ​ជ​គ្រៀង ស្រុក​អណ្តូង​មាស ជាប់​ព្រំប្រទល់​ស្រុក​អូរ​យ៉ា​ដាវ ។

យ៉ាងណា​ក៏​ដោយ​ ករណី​ខាងលើ​នេះ​មិន​ទាន់​ដឹង​ថា ចាប់​ឬ​អនុញ្ញាត​ឱ្យ​ដឹក​​ចេញ​នោះ​ទេ ។ ដោយឡែក​ ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​ប្រាប់​​ឱ្យ​ដឹង​ថា អ្នក​រត់ការ​​ម្នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​)  យក​ងារ​ជាទី​ប្រឹក្សា​ មក​សម្របសម្រួល​ផង​ដែរ ។ រថយន្ត​ខ្នាត​យី​​ឌុ​ប​៤​គ្រឿង​នេះ​ បាន​ផ្ទុក​ឈើ​ប្រភេទ​ឈើ​សុ​ក្រំ មុខកាត់ ៧០-៨០ មាន​ប្រហែល​៣​ម៉ែត្រ ​ទៅ​៤​ម៉ែត្រ គោលបំណង​ដឹក​ឆ្ពោះទៅ​ខេត្តកំពង់ចាម កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី សមត្ថកិច្ច​កំពុង​តែ​ត្រួតពិនិត្យ​នៅឡើយ ។ ប៉ុន្តែ​បើ​ឈើ​របស់​ឧកញ៉ា​អុល អត់​ដែល​ឃើញ​ចាប់​ទេ ដឹក​ដោយ​សេរី និង​រលូន​ទៅ​ហោង ។

ឱ​! អ្នក​ចាប់​អើយ​… គួរ​ចាប់​ឈើ​ឧកញ៉ា​អុល ឱ្យ​បាន​ម្តង​មើល ព្រោះ​ឃើញ​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​ ចេញពី​រតនគិរី ទៅ​ត្បូងឃ្មុំ ទៅ​ស្រុក​ស្នួល​ ចូល​ស្រុក​យួន​បាត់​អស់ ។