ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Real Madrid ដល់​ទៅ7​នាក់​ជាប់​ក្នុង​បញ្ជី​30​នាក់​ចុង​ក្រោយ​ដណ្តើម​ពាន Ballon d’Or

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ទស្សនាវដ្តី France Football

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ទស្សនាវដ្តី France Football របស់​បារាំង​ដែល​ជា​អ្នក​រៀបចំ​ការ​ដណ្តើម​ពាន Ballon d’Or បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ជា​បេក្ខភាព​៣០​នាក់​ចុង​ក្រោយ​សម្រាប់​ការ​ដណ្តើម​យក​ពាន​ប្រចាំឆ្នាំ​នេះ ។

ក្នុង​ឈ្មោះ​ទាំង​៣០​នាក់ មាន​កីឡាករ​ល្បី​ៗ​ជា​ច្រើន​រូប​ដូច​ជា Cristiano Ronaldo, Eden Hazard, Kylian Mbappe, Harry Kane, Neymar, Lionel Messi, Kevin De Bruyne និង Philippe Coutinho ជាដើម ។ 

ក្រៅពី​កីឡាករ​មក​ពី​ក្លឹ​ប​ផ្សេង​ៗ​ទៀត យើង​ឃើញ​ថា កីឡាករ​មក​ក្លឹ​ប​អធិរាជ​សមាន​ចំនួន​ច្រើន​ជា​ក្លឹ​ប​ដទៃ​ៗ ។ ក្នុង​នេះ​មាន​កីឡាករ Luka Modric, Marcelo, Karim Benzema, Sergio Ramos, Toni Kroos, Cristiano Ronaldo និង Isco សរុប​ទាំងអស់​មាន​៧​នាក់ ៕